ថ្ងៃបន្ទាប់ ថ្ងៃនេះថេហ្យុងមានម៉ោងលីបពីរម៉ោងថាបបួលជីមីនទៅញ៉ាំអីជាមួយគ្នាតែចៃដន្យអីប្ដីគេមកយកទៅបាត់ហើយមានតែញ៉ាំម្នាក់ឯងណាមួយចង់បបួលជុងហ្គុកខ្លាចថានាយជាប់ការងារដូច្នេះហើយក៏សម្រេចចិត្តថាទៅញ៉ាំម្នាក់ឯងទៅ
" អួយ....សុំទោសៗ " ថេហ្យុង រហ័សសុំទោសញ៉ាប់មាត់ក្រោយគេបានដើរប៉ះបុរសម្នាក់
" មិនអី...ថេហ្យុង? "
" សិស្សច្បងវ៉ុនវ៉ូ? " ថេហ្យុង ចាំនាយបានក៏ព្រោះក៊តែពេលនាយមិនទាន់បញ្ចប់ឆ្នាំ ឧស្សាហ៍ជួបនាយនៅកង់ទីនសាលាដែរ
" ចៃដន្យណាស់ដែលបានជួបគ្នាថ្ងៃនេះ ថេយ៍មកញ៉អីមែនទេ? " វ៉ុនវ៉ូញញឹមសួរឡើង
" បាទមែនហើយ! "
" មិនយល់ទាស់ទេបងសុំចូលរួមផងណា " ថេហ្យុង ញញឹមមិនសូវសមតែក៏ងក់ក្បាលយល់ព្រមបើប្រកែកក៏ដូចមិនសូវសមណាមួយជាសិស្សច្បងទៀត
" ថេយ៍ចូលឆ្នាំទី4ហើយមែនទេ? " ពួកគេចូលមកអង្គុយក្រោយហៅបុគ្គលិកកម្មង់ម្ហូបរួចរាល់ហើយក៏អង្គុយនិយាយគ្នាបន្តិច
" បាទ! ហើយចុះសិស្សច្បងធ្វើការនៅម្ដុំនេះមែនទេ?"
" ពិតមែនហើយ! បងធ្វើការនៅក្រុមហ៊ុនមួយក្បែរនេះជាអ្នកគ្រប់គ្រង "
" អូ! ពិតជាល្អណាស់ " ថេហ្យុង ញញឹមបន្តិចក្រោយមកទើបបុគ្គលិកហាងលើកអាហារមកឲ្យពួកគេ ពួកគេបន្តញ៉ាំអាហារជាមួយគ្នានឹងនិយាយគ្នាលេងតាមបែបមនុស្សខានជួបគ្នាយូរអីបែបនោះ
" ប្រឡាក់មាត់ហើយ " វ៉ុនវ៉ូ ហូតក្រដាសជូតមាត់មកជូតមាត់ឲ្យថេហ្យុង ថេហ្យុងរាងភាំងបន្តិចដែរតែក៏ព្យាយាមសម្រួលអារម្មណ៍មកវិញ
" អរ សុំទោសផង " ថេហ្យុង ហូតក្រដាសមកជូតដោយខ្លួនឯងវិញ ជៀសវាងគេមើលមកមិនសម
" គួរឲ្យស្រឡាញ់ណាស់ " វ៉ុនវ៉ូ មើលថេហ្យុងទំពារអាហារឡើងប៉ោងមាត់ ក៏ធ្លោយពាក្យសរសើរចេញមកទាំងមិនដឹងខ្លួន
" បាទ? "
" អរ! មិនអីទេញ៉ាំទៅ មួយពេលនេះចាំបងជាអ្នកចេញចុះ " វ៉ុនវ៉ូ សម្រួលអារម្មណ៍មកវិញមិញធ្លោយមាត់សរសើរគេបន្តិច ( វ៉ុនវ៉ូមិនទាន់ដឹងថាថេហ្យុងមានស្វាមីនៅឡើយទេ )
YOU ARE READING
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Action" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)