បន្ទាប់ពីដើរចេញពីកន្លែងដែលគួរឲ្យធុញទ្រាន់មក ថេហ្យុងអង្គុយសំកុកនៅលើបង់ក្រោមដើមឈើនៅ ក្នុងសាលា ទាំងម៉ួម៉ៅនៅក្នុងចិត្តមិនទាន់បាត់ ដើមផ្កានៅជិតខ្លួនត្រូវរាងតូចថេហ្យុងបោចខ្ទេចខ្ទី គ្មានសល់ទេ ស្រមៃមើលបើបោចសក់ក្បាលមនុស្សវិញមិនដឹងមិចម៉ាទេ ស្រួលមិនស្រួលជ្រុះទាំងលលាដ៍ក្បាលមកទៀត
" ហ៉ើយ!! ធុញៗៗ " ថេហ្យុង អង្គុយទន្ទ្រាំជើងខ្លាំង បញ្ចេញអារម្មណ៍ធុញទ្រាន់ចោលខ្លះ
" ធុញអីក៏ធុញខ្លាំងម្ល៉េះ លោកប្រពន្ធ " នឹងហើយ គេចណាស់ជួបណាស់ ខំគេចហើយនៅមកតាមទៀត ថេហ្យុងមិនខ្ចីងាកទៅ ស្ដាប់តែសម្លេងក៏ដឹងថាជាអ្នកណាដែរ មិនចង់តប មិនចង់ឆ្លើយ មិនចង់ឃើញមុខ ស្អប់ម៉ង
" ខឹងច្រើនឆាប់ចាស់ណាស់ដឹងទេ " ជុងហ្គុក ឈរនិយាយពីក្រោយខ្នងថេហ្យុង
" ចាស់មិនចាស់រឿងខ្ញុំ " ថេហ្យុង តបទាំងមិនខ្ចីងាក មើលមុខ ឃើញមុខម្ដងៗ ចង់តែតប់អោយបែកមុខតើ
" រឿងប្រពន្ធក៏ដូចជារឿងប្ដីដែរ "
" ប្ដីប្ដួយស្អី គ្មានទេ! ខ្ញុំនៅទំនេរសុតសាធ " ឮសម្ដីគេហើយជុងហ្គុកធ្លោយសំណើចចេញមក
" នៅទំនេរពិតមែនឬ? " ធ្វើជាសួរចាក់បណ្ដោយ
" ប្រាកដណាស់! ខ្ញុំនៅក្មេង ស្រស់ស្អាត នរណាក៏ចង់បានដែរ បើមិនអញ្ចឹងមិនមែនសិស្សមុននេះគាត់មកញ៉ែខ្ញុំទេ " នេះៗ! សម្ដីនេះរកទុកដាក់ខ្លួនច្បាស់ណាស់ ជុងហ្គុកយកអណ្ដាតទល់ថ្ពាល់ ខ្នក់ខ្នាញ់នឹងសម្ដីរបស់គេ
" អញ្ចឹងផងឬ? " ទោះបីជាកំពុងឆេះឈួល តែក៏នៅបន្តសួរ ចង់ដឹងគេនិយាយអីបន្តទៀត
" ត្រូវហើយ!! ស្អាតដូចខ្ញុំបែបនេះ មិនសមបានប្ដីមួយទេ " មួយឃ្លានេះ ជុងហ្គុកសែនគ្រឺត ពិនណាស់អាខាងសម្ដីឌឺដងនឹង
" ទប់ទល់ជាមួយប្ដីដើមឲ្យតែរួចសិនទៅ មុននឹងចង់ បានប្ដីច្រើននោះ " ឮសម្ដីគេហើយ ថេហ្យុងងាកសម្លក់តែម្ដង និយាយនឹងចង់បានន័យថាមិច? ទប់ ទល់ស្អី?
" យ៉ាងណាយកប្ដីច្រើនវាស្រួលជាងប្ដីមួយ " ថេហ្យុងនៅតែបន្តនិយាយឌឺគេដដែល
" ប្ដីមួយធានាស្រួលមួយយប់ទល់ភ្លឺ " សម្ដីព្រានចេញពីមាត់នាយកំលោះ ជុងហ្គុក អោយថេហ្យុង ក្រហមមុខភ្លាម ឆ្កួតបំផុតហើយ ចេះមកនិយាយចឹងទៅកើត ប្រុសម្នាក់នេះរោគចិត្តប្រាកដណាស់
" លោកគិតស្អី? "
" គិតថាចង់....គិតខ្លួនឯងទៅ " ជុងហ្គុក សម្លឹងមើលថេហ្យុងពីក្បាលដល់ជុងជើង ថាហើយស្រាប់តែដើរទៅថ្នាក់របស់គេបាត់ ទុកអោយថេហ្យុងនៅចងចិញ្ចើមឆ្ងល់ ខ្នាញ់នឹងចរឹកនាយចូលចិត្ត ខាងនិយាយអោយឆ្ងល់ តែមិនប្រាប់
" ប្រុសសម្អុយ " រាងតូច ខាំមាត់ខ្នាញ់នាយ មុននឹងត្រឡប់ទៅថ្នាក់របស់គេវិញ ទៅដល់ឃើញជីមីនអង្គុយសម្លក់គេ ព្រោះមុននឹងម៉ួម៉ៅពេក រត់មកចោលជីមីនបាត់ គេក៏លួងជីមីនបន្តិច អង្គុយរៀនជាមួយគ្នារហូតដល់ល្ងាចចេញទៅផ្ទះ ។
ថេហ្យុងជៀសមិនផុតពីជិះឡានជាមួយជុងហ្គុក
ដដែល ទោះមិនចង់ក៏នាយអូសទាញគេឡើងដែរ។
YOU ARE READING
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Action" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)