2សប្ដាហ៍កន្លងផុតទៅថេហ្យុងក៏ទម្ងន់បាន1ខែមួយសប្ដាហ៍ដែរទៅហើយ ហើយថ្ងៃនេះនៅភូមិគ្រឹះចនក៏កំពុងតែមរមាញឹកខ្លាំងដូចគ្នាក៏ព្រោះតែថ្ងៃនេះជាថ្ងៃដែលជុងហ្យុននឹងដាយនីឡារៀបការដូចគ្នា គ្រប់គ្នាមានតែស្នាមញញឹមសប្បាយរីករាយតែប៉ុណ្ណោះ ជាពិសេសកូនកំលោះថ្មីថ្មោងនឹងតែម្ដងញញឹមបិទមាត់មិនជិតនោះឡើយ
បន្ទប់រៀបចំខ្លួនរបស់កូនកំលោះ
" ឯងល្មមឈប់ញញឹមបានហើយ " គីម ណាមជុន ដែលជាមិត្តរបស់ជុងហ្យុនបន្លឺឡើង ការពិតទៅនាយនៅក្រៅប្រទេសទេតែមិត្តហៅការហើយក៏មកតែម្ដងទៅ
" មនុស្សសប្បាយចិត្តអានេះ " ជុងហ្យុន ងាកសម្លក់ណាមជុនបន្តិច
" បងជុនទៅនិយាយអីគាត់ មនុស្សជិតបានប្រពន្ធចឹងហើយ " ជុងហ្គុក ចូលមកជាមួយយ៉ុនហ្គីហើយហូសុកមកនិយាយបង្អាប់បងប្រុសតែម្ដង
" ពួកឯងនេះ! " ជុងហ្យុន មិនខ្ចីតបតច្រើនត្រៀមខ្លួនជួបមុខកូនក្រមុំរបស់នាយវិញ ខណៈពួកគេនាំគ្នាសើចនឹងចរឹកជុងហ្យុនបន្តិចដែរ
បន្ទប់រៀបចំខ្លួនខាងកូនក្រមុំឯណេះវិញ វាមិនដឹងជាចៃដន្យឬយ៉ាងណានៅទេតែលេខាយ៉ុនហ្គីដែលត្រូវជាសង្សាររបស់ហូសុកក៏ត្រូវជាមិត្តជិតស្និទ្ធជាមួយនឹងដាយនីឡាដូចគ្នា
" អបអរផងណាមិត្ត " អាយរីន ចូលមកអបអរអ្នកជាមិត្តទាំងសប្បាយចិត្តមិនចាញ់ម្ចាស់សាមីខ្លួនដែរ
" អរគុណណាឯង!! "
" អបអរផងណាបងថ្លៃ " ថេហ្យុង នឹងជីមីនក៏នៅក្នុងនេះដូចគ្នា ក៏មានវត្តមានរ៉ូឡានៅនឹងដែរ
" អរគុណគ្រប់គ្នាណា " នាងញញឹមស្រស់ ថ្ងៃនេះនាងស្អាតខ្លាំងណាស់ ស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ជារ៉ូបពណ៌ស មានពាក់ម្កុដតូចល្មមមើលមកដូចជាព្រះនាងម្នាក់យ៉ាងអីចឹង
" ដាយនីឡា ដល់ពេលហើយណាកូន " ស្របពេលនោះម៉ាក់របស់ដាយនីឡាក៏ចូលមកប្រាប់កូនព្រោះដល់ពេលកម្មវិធីចាប់ផ្ដើមហើយ
ពន្លឺភ្លឺពណ៌បាញ់ចំកូនក្រមុំដែលកំពុងតែដើរកៀកដៃប៉ារបស់នាងសម្ដៅមកជុងហ្យុនដែលកំពុងតែឈរនៅក្បែរលោកអាចារ្យនោះ ជុងហ្យុនសម្លឹងមើលឡើងភ្លឹកភ្លាំង នាងស្អាតខ្លាំងណាស់
ESTÁS LEYENDO
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Acción" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)