Ep17: កុំយំបានទេ?

2.9K 95 0
                                        

ក្រោយកម្មវិធីជប់លៀងញ៉ាំអីរួចរាល់អស់មកវាក៏យប់រាងជ្រេដែរទៅហើយកម្លោះៗក៏រាងស្រវឹងស្រឿងៗដែរហើយបើយ៉ូណាហើយមិត្តនាងទៅគេងមុនបាត់ទៅហើយ ឯថេហ្យុងក៏មកឈរនៅមាត់សមុទ្រលេងស្រូបយកខ្យល់អាកាសត្រជាក់ៗនាពេលយប់ ឈរឱបដៃសម្លឹងទៅកាន់ផ្ទៃនៃសមុទ្រដ៏ធំល្វឹងល្វើយទាំងក្នុងចិត្តមានរឿងជាច្រើនដែរត្រូវគិត

" អុះ..." ថេហ្យុង ភ្ញាក់បន្តិចនៅពេលដែលមានកន្សែងមួយមកពាក់នៅលើស្មាររបស់គេក្រឡេកទៅទើបឃើញថាជានរណា

" មកឈរធ្វើអ្វីត្រង់នេះ? ត្រជាក់ខ្លាំងណាស់ " ជុងហ្គុក ស្រដីទាំងចោលភ្នែកសម្លឹងទៅសមុទ្រដូចគ្នា ទើបថេហ្យុងដកភ្នែកមកសម្លឹងនាយបន្តិចទើបតប

" ក៏មិនទាន់ងងុយទើបមកឈរលេង " ជុងហ្គុក ងក់ក្បាលយល់

" ចុះលោក? មិនទៅរកសង្សារទេ? " ឮសំណួររបស់គេនាយងាកមកមើលមុខគេបន្តិចឯថេហ្យុងងាកមើលនាយដូចគ្នាដោយភ្ជាប់ជាមួយស្នាមញញឹមថើរៗ

" អត់ទេ! មានប្រពន្ធនៅត្រង់នេះទៅហើយ " ឮសម្ដីនាយហើយថេហ្យុងអស់សំណើចបន្តិច

" ទុកខ្ញុំជាប្រពន្ធលោកដែរឬ? " ថេហ្យុង លើកចិញ្ចើមសួរនាយ

" ហេតុអីនិយាយបែបនេះ? "

" ក៏ស្មានតែមិនឃើញខ្ញុំជាប្រពន្ធនៅត្រង់នេះទើបលោកបានដៃនាំនាងមកចូលរួម Trip ជាមួយទាំងដែល Trip មួយនេះតម្រូវឲ្យមានតែពួកយើង " នាយស្ងាត់មាត់បន្តិចមិនដឹងគួរតបយ៉ាងណាព្រោះគ្រប់យ៉ាងក៏ព្រោះតែនាយពិតមែន

" បង....."

" ខ្ញុំគ្រាន់តែផ្ដាំប៉ុណ្ណោះ " នាយស្ងាត់រកចាំគេនិយាយបន្ត

" បែងចែកឲ្យដាច់រវាងសង្សារនឹងប្រពន្ធ! កន្លែងណាដែលមាននាងគឺគ្មានខ្ញុំ បើមានខ្ញុំគឺត្រូវតែគ្មាននាង លោកជាប្ដីរបស់ខ្ញុំមិនមែនជារបស់អ្នកណា អ្វីដែលជាកម្មសិទ្ធិរបស់ខ្ញុំអ្នកណាក៏គ្មានសិទ្ធិប៉ះដូចគ្នាយល់ទេលោកប្ដី " ថេហ្យុង ឱបដៃនិយាយសង្កត់ពាក្យដាក់នាយជាស្វាមី ជុងហ្គុកចង់ញញឺតជាមួយនឹងទឹកមុខស្មើរបស់ប្រពន្ធដែរតើ ថេហ្យុងមិនមែនស្លូតដូចនាយគិតឡើយ

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now