កន្លងផុតនៃការធ្វើដំណើររយៈពេលអស់ជាច្រើនម៉ោងពួកគេក៏បានមកដល់រីសតមួយកន្លែងដែលមានទីតាំងនៅជិតមាត់សមុទ្រ ទេសភាពនៅទីនេះគឺត្រជាក់ស្រស់ស្រាយខ្លាំងណាស់ រីសតមានទីធ្លាធំទូលាយ វាលស្មៅដែលអាចក្រាលកំរាលដើម្បីពិចនិចក៏បានដូចគ្នា
" មកដល់ហើយមែនទេ? " យ៉ុនហ្គី បន្លឺឡើងបន្ទាប់ពីបានឃើញពួកគេទាំង4នាក់ដើរមក ឯជីមីនវិញរត់ទាញដៃថេហ្យុងប្រុចទៅណាបាត់ហើយទេស
" អឺ "
" យើងកក់បន្ទប់រួចហើយ សរុបគឺ3បន្ទប់ " ជុងហ្គុក ងក់ក្បាលយល់មុននឹងដាក់ខ្លួនអង្គុយនៅតុមួយក្រោយដើមឈើសិន ស្របពេលនោះជីមីនហើយថេហ្យុងក៏ដើរត្រឡប់មកវិញ
" អូ..អ្នកនាងមកពិតមែនឬ? ស្មានតែមិនមកទេតើ " ជីមីន ងាកឃើញយ៉ូណាក៏ធ្វើជានិយាយគួរសមទាំងតែតាមពិតបំណងឌឺដងឲ្យច្បាស់ណាស់
" ហិហិ..ចា៎ " យ៉ូណា ប្រឹងញញឹមទាំងដែលកំពុងតែចង់ម៉ួម៉ៅបន្តិចដែរ
" កក់បន្ទប់រួចហើយត្រូវទេ? ខ្ញុំគេងបន្ទប់ជាមួយជីមីន " ថេហ្យុង យកសោរបន្ទប់ពីហូសុកមកកាន់
" អីចឹងតោះបំបែកគ្នាទៅបន្ទប់សិនទៅល្ងាចចាំជុំគ្នាញ៉ាំអី " គ្រប់គ្នាក៏ Ok ដោយកម្លោះTopទាំង3គេជាមួយគ្នាមួយបន្ទប់ ឯកញ្ញាៗទាំង2ដែលជាមិត្តនឹងគ្នាក៏គេងជាមួយគ្នា
Taemin room
" ហ៉ើយ! ហត់ណាស់ " មកដល់ក្នុងបន្ទប់ភ្លាមថេហ្យុងទម្លាក់ខ្លួនទៅលើពូកមួយទំហឹងទាំងហត់ មិនដឹងថាកំពុងហត់កាយឬហត់ចិត្តទេនេះ
" ថេយ៍ " ជីមីន ដែលកំពុងតែបើកវ៉ាលីរៀបចំអីវ៉ាន់នោះហៅថេហ្យុងបន្តិចបំណងដូចចង់និយាយអីមួយ
" ហ្ហាស? "
" ឯងគិតយ៉ាងមិច? "
" គិតអី? " ថេហ្យុង ចងចិញ្ចើមឆ្ងល់សួរគ្មានក្បាលគ្មានកន្ទុយចឹង
" រឿងប្ដីឯងនឹង "
" ហ៊ឹម! ពេលខ្លះយើងក៏មានអារម្មណ៍ថាហត់ តែយើងមានវិធីរបស់យើងហើយឯងចាំតែមើលចុះ " ជីមីន សម្លឹងមុខថេហ្យុងភ្លឹសៗ បែបមនុស្សមិនសូវយល់សាច់ការ
YOU ARE READING
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Action" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)