Ep39:យំផងមែនទេ?

2K 62 0
                                        

" 2ឆ្នូត!! ថេយ៍អូន? " ជុងហ្គុក សម្លឹងមើលប្រដាប់តេស្តទឹកនោមនៅក្នុងដៃនឹងមុខភរិយាឆ្លាស់គ្នា

" អូនមានទម្ងន់ណាបង " ថេហ្យុង ញញឹមទាំងរលីងរលោងទឹកភ្នែក គេមិននឹកស្មានថាខ្លួនឯងអាចមានទម្ងន់បានឡើយ

" ប្រពន្ធសម្លាញ់!! " ជុងហ្គុក ចាប់លើកថេហ្យុងឡើងផុតពីឥដ្ឋក្រវីជាច្រើនជុំ ថេហ្យុងសើចឲ្យកក្អឹក

" ដាក់អូនចុះបង!! " ថេហ្យុង ទះស្មានាយតិចៗ ជុងហ្គុកក៏ដាក់ថេហ្យុងចុះវិញ

" សឺតៗៗ!! អូនអស្ចារ្យណាស់ប្រពន្ធបង ទីបំផុតបងក្លាយជាប៉ាគេហៅ " ជុងហ្គុក ចាប់មុខភរិយាថើបពាសពេញផ្ទៃមុខ និយាយឡើងទាំងអារម្មណ៍រំភើបរាប់មិនអស់

" សប្បាយចិត្តទេ? " ថេហ្យុង លើកដៃតោងកនាយបន្តិច គេក៏សប្បាយចិត្តរំភើបមិនចាញ់នាយប៉ុន្មានដែរ គេមិនស្រួលខ្លួនមួយរយៈដែរហើយដោយសង្ស័យពេក ក៏ទិញប្រដាប់តេស្តទឹកនោមមកធ្វើតេស្តឲ្យអស់សង្ស័យតែម្ដងទៅ

" បងរំភើបណាស់អូន! " ជុងហ្គុក យំហូរចេញមកភ្លាម នាយពេលនេះសឹងតែដូចកូនក្មេងម្នាក់ត្រូវការ ការលួងទៅហើយ

" អូ! យំផងមែនទេ? ក្លាយជាប៉ាគេហើយនៅយំទៀត " ថេហ្យុង ជូតទឹកភ្នែកអោយនាយនិយាយញ៉ោះទាំងដែលខ្លួនឯងរលីងរលោងទឹកភ្នែកដែរសោះ ជុងហ្គុកទាញថេហ្យុងមកអោបជាប់នៅក្នុងរង្វង់ដៃ ថើបសក់ភរិយាមួយដង្ហើមយ៉ាងវែង

" អរគុណអូនណាស់ប្រពន្ធសម្លាញ់! " ថេហ្យុង ងក់ក្បាលបន្តិចសម្ងំឲ្យនាយឱបក្រសោបមួយសន្ទុះទើបលេង

" ស្អែកចាំទៅពេទ្យពិនិត្យម្ដងទៀត " ខណៈពេលថេហ្យុងនិយាយ ជុងហ្គុកបន្ទន់ជង្គង់ចុះទាំងសងខាង ដៃទាំងគូក្រសោបចង្កេះប្រពន្ធសើយអាវគេឡើង រួចផ្អឹបមុខទៅលើពោះរបស់ប្រពន្ធថ្នមៗ នឹងនឹងថើបពោះភរិយាស្រាលៗ ថេហ្យុងចង់ព្រឺសម្បុរដែរនឹង

" ជុបៗ!! ស្វាគមន៍កូនមកនៅជាមួយប៉ានឹងអាប់ប៉ាណាកូន " ជុងហ្គុក ថើបពោះភរិយានិយាយជាមួយទារកដែលទើបនឹងចាប់ផ្តើមលូតលាស់នៅក្នុងនោះ ថេហ្យុងសម្លឹងមើលស្វាមីទាំងញញឹមដាក់ដៃទៅលើស្មារបស់នាយ

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now