ក្រោយពីត្រឡប់មកដល់ផ្ទះចូលដល់ក្នុងបន្ទប់ទៀតក៏ជុងហ្គុកមិនមាត់មិនករកថេហ្យុងដូចសព្វដងសោះ មិនដឹងជាកើតអីទេថ្ងៃនេះ ថេហ្យុងសួរក៏មិនឆ្លើយ តែបើឆ្លើយ ឆ្លើយតែមួយម៉ាត់ៗ មិនអស់ចិត្តរាងតូចហៅនាយម្ដងទៀត
" ជុងហ្គុក " ថេហ្យុង តាមហៅនាយជាប់ចង់ដឹងថានាយកើតអី ហ្វឹកហាត់ការងារលំបាកពេកឬយ៉ាងមិច
" ហ៊ឹម? " នាយក្រហឹមតែមិនបានបែរមុខមករកថេហ្យុងឡើយ
" កើតអី? ការងារនៅក្រុមហ៊ុនលំបាកពេកមែនទេ? " ថេហ្យុង ដាក់ខ្លួនអង្គុយនៅលើគ្រែក្បែរៗនាយ ក្រែងលោការងារនៅក្រុមហ៊ុនពិបាកពេកធ្វើឲ្យបាយស្ត្រេសអីបែបនោះ
" អត់ទេ " នាយក្រវីក្បាលបញ្ជាក់
" អីចឹងកើតអី? " បើមិនលំបាកចឹងមានតែរឿងផ្សេង តែរឿងអីទៅទើបនាយស្ងាត់មិនមាត់មិនកអីចឹង?
" គ្មានអីទេ "
" ឆ្លើយប្រាប់ខ្ញុំ " ថេហ្យុង លើកដៃទាំងគូក្រសោបមុខរបស់ជុងហ្គុកសង្កត់សម្លេងចង់ឲ្យនាយនិយាយប្រាប់គេ
" គ្មា........អាម្នាក់ឈរជាមួយអូននៅមុខសាលានោះជានរណា? " ជុងហ្គុក បម្រុងនិយាយថាគ្មានហើយតើតែក្រឡេកឃើញថេហ្យុងមុខក្រញ៉ូវដាក់ទើបនាយក៏និយាយពីមូលហេតុដែលនាយមិនព្រមនិយាយអីសោះនោះ
" ម្នាក់ណា? អរ...គាត់ជាសិស្សច្បងឆ្នាំទី3 មកនិយាយលេងជាមួយប៉ុណ្ណោះ "
" សាច់ការអីនិយាយគ្នាញញឹមញញេមដាក់គ្នាម្លឹងៗ " ជុងហ្គុក មុខក្រញូវនឹកឃើញពេលដែលថេហ្យុងញញឹមដាក់អាម្នាក់នោះ ស្គាល់គ្នាតាំងពីពេលណាមកមិចក៏ឈរនិយាយដូចស្និទ្ធស្នាលគ្នាសម្បើមអីម្ល៉េះ
" គ្រាន់តែញញឹមអត់បានដែរ? " ថេហ្យុង ងាកសម្លក់នាយបន្តិចគេជាមនុស្សរួសរាយអញ្ចឹងហើយ
" ញញឹមដាក់បងតែម្នាក់បានហើយ "
" ស្អីគេ? " ថេហ្យុង ធ្វើមុខហួសចិត្តប្រុងឲ្យគេធ្វើមុខងាប់ដាក់មនុស្សគ្រប់គ្នាឬយ៉ាងមិចប្រុសម្នាក់នេះ
" និយាយមិចគឺចឹងហើយ ហាមប្រកែក " ជុងហ្គុក អឺអើតែខ្លួនឯងដាក់កំហិតលើថេហ្យងបន្តិច
ESTÁS LEYENDO
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Acción" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)