Ep42: អូនសុំទោស!!

1.8K 50 0
                                        

រំលងផុតទៅមួយម៉ោងជាងហើយជុងហ្គុកនៅតែឈរនៅពីមុខបន្ទប់ដដែល គេឈរស្ដាប់ប្រពន្ធយំគេក៏ពិបាកចិត្តខ្លាំងដូចគ្នា! ក្រោយស្ងាត់លេងឮសម្លេងយំហើយជុងហ្គុកក៏សម្រេចចិត្តចុះទៅរកសោរសាគួរដើម្បីចាក់ចូលបន្ទប់! សួរថាមានសោរសាគួរដែរតែមុននឹងមិចមិនព្រមចាក់ចូល? ចម្លើយនោះគឺស្ថានភាពបែបនេះបើសម្រុកចូលគឺកាន់តែរឿងធំជាងនេះមិនខានឡើយ ដូច្នេះហើយគេសុខចិត្តខាំមាត់សង្កត់ចិត្តទុកពេលឲ្យប្រពន្ធរំងាប់អារម្មណ៍បន្តិចសិន ក្រែងលោអាចនិយាយគ្នាបានតាមសម្រួលបាន

ជុងហ្គុក ចាក់សោរទ្វារសន្សឹមៗបើកតិចៗសម្លឹងមើលកាយប្រពន្ធគេងបែរខ្នងនៅលើគ្រែនោះ! ជុងហ្គុកដកដង្ហើមធំបន្តិចសម្រួលអារម្មណ៍មុននឹងសន្សឹមៗវាឡើងទៅលើគ្រែទម្លាក់ខ្លួនគេងពីក្រោយភរិយា សកដៃឱបចង្កេះប្រពន្ធជ្របមុខនៅកញ្ចឹងកប្រពន្ធស្រង់ក្លិនក្រអូបពីត្រង់នោះ ចង់ប្រាប់ថាគេនឹកណាស់ នឹកក្លិនក្រអូបមួយនេះ មិនបានអោបប៉ុន្មានម៉ោងសោះក៏មានអារម្មណ៍ថានឹកខ្លាំងដែរ

" ហ្ហឹក!! " ថេហ្យុង គេមិនទាន់គេងនោះឡើយគេនៅសម្ងំយំមិនទាន់ឈប់ផងតែក៏មិនបានរើបម្រះនៅពេលស្វាមីចូលមកអោបនោះដែរ

" ប្រពន្ធបងអូននៅមិនទាន់ឈប់យំទៀតមែនទេ? " ជុងហ្គុក ឮសម្លេងហ្ហឹកមិញគេអាចស្មានដឹងថាប្រពន្ធនៅមិនទាន់ឈប់យំឡើយ

"......" គេស្ងាត់មិនតបក៏ព្រោះតែកំពុងតែយំ! យំមិនឲ្យឮសម្លេង តែក៏មិនអាចគេចមិនឲ្យជុងហ្គុកដឹងដដែល បើគេយំឡើងញ័រស្មារទទ្រើកទៅហើយនឹង

" ឈប់យំ ឈប់ខឹងបងទៅណាអូន! បែរមកមើលមុខបង ហើយស្ដាប់មកនិយាយបកស្រាយរឿងគ្រប់យ៉ាងប្រាប់អូនណា! " ជុងហ្គុក និយាយតិចៗក្បែរត្រចៀកភរិយា ប្រសិនបើគេបែរមកតាមនាយនិយាយពិតមែនបានន័យថាគេប្រហែលជាអន់ខឹងដែរហើយ

ថេហ្យុងមិនមាត់កតបតែក៏ព្រមបែរមករកប្ដីវិញឈ្ងោកមុខចុះមិនហ៊ានសម្លឹងមើលមុខស្វាមីឡើយ ហើយក៏នៅតែយំមិនឈប់ដដែល ជុងហ្គុកឃើញបែបនេះលូកដៃចាប់ចង្ការប្រពន្ធឲ្យងើយឡើងមកមើលនាយ នាយឃើញរង្វង់ភ្នែកប្រពន្ធមានសភាពហើមនឹងក្រហមអស់ទៅហើយ ផែនថ្ពាល់ដាមទៅដោយទឹកភ្នែកជាច្រើនតំណក់រាប់មិនអស់

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now