Ep45: ផ្គើនផងមែនទេ!!

1.8K 68 1
                                        

6ខែកន្លងផតទៅពេលវេលាដើរលឿនខ្លាំងណាស់ ពេលនេះថេហ្យុងទម្ងន់បាន7ខែហើយ បើនិយាយពីជុងហ្គុកវិញថ្នមប្រពន្ធគ្មានឲ្យទាស់ចិត្តបន្តិចទេ

" អង្អុយថ្នមៗអូន " ជុងហ្គុក បណ្ដើរថេហ្យុងមកអង្គុយនៅបន្ទប់ទទួលភ្ញៀវដែលមានម៉ាក់នាយនឹងដាយនីឡាក៏នៅទីនេះដូចគ្នា

អូ!! មែនហើយកូនរបស់ពួកគេជាកូនប្រុសអ្វីដែលធ្វើឲ្យពួកគេរំភើបជាងនឹងនោះគឺពួកគេទទួលបានកូនភ្លោះប្រុសទាំងពីរទៀតផង ពេលដែលពិនិត្យដឹងកាលពីទម្ងន់បាន4ខែចូល5ខែ ប្រាប់ដំណឹងឲ្យគ្រប់គ្នាបានដឹងគ្រប់គ្នាសប្បាយចិត្តខ្លាំងណាស់បានចៅប្រុសម្ដងដល់ទីពីរឯណោះ បើនិយាយពីជុងហ្គុកវិញរំភើបទាល់តែសន្លប់ឯណោះ

" កូនឯងទៅជួយប៉ាធ្វើអីនៅសួនសិនទៅកូន " អ្នកស្រីចន ដេញកូនប្រុសឲ្យទៅខាងក្រោយផ្ទះដែលមាន លោកចនហើយជុងហ្យុននៅទីនោះកំពុងតែរៀបចំកន្លែងញ៉ាំអីជុំគ្នាជាលក្ខណៈគ្រួសារ

" បាទម៉ាក់! "

" បងថ្លៃយ៉ាងមិចហើយទៅពេទ្យថ្ងៃមុននោះ " ថេហ្យុង ងាកមកសួរដាយនីឡាដែលមួយរយៈមុននាងមិនស្រួលខ្លួន ចេះតែក្អួតចង្អោរមកមិនឈប់មិនឈរ

" ពេទ្យថាបងមានទម្ងន់4សប្ដាហ៍ហើយ " ដាយនីឡា ញញឹមសកដៃអង្អែលពោះរាបស្មើរបស់នាងនោះ

" Wow! អបអរផងណាបងថ្លៃ " រឿងនេះគ្រប់គ្នាក៏បានដឹងដែរហើយ

" អរគុណណា!! " អ្នកស្រីចន ញញឹមសម្លឹងមើលទៅកូនប្រសារទាំងពីរដែលសុតសឹងតែកំពុងពរពោះចៅរបស់គាត់ ឆ្នាំនេះគាត់សំណាងបំផុតហើយទទួលបានចៅដល់ទៅបីក្នុងមួយឆ្នាំ

" តោះពួកយើងទៅខាងក្រោយតែម្ដងទៅ " អ្នកស្រីចន បន្លឺឡើងទើបងើបឡើងចាប់ដៃកូនប្រសារទាំងពីដើម្បីដើរទៅក្រោយផ្ទះជាមួយគ្នា

" អូន!! " ជុងហ្គុក នឹង ជុងហ្យុន ស្ទុះចង់បាក់កមករកប្រពន្ធដែលដើរមកជាមួយអ្នកម៉ាក់នោះ ក៏ដឹងហើយពីរនាក់បងប្អូននេះថ្នមប្រពន្ធកម្រិតណាតែដើរផ្ដេសផ្ដាសមិនទាំងចង់ឲ្យដើរផង

" អូនដើរបានមិនអីទេបង " ថេហ្យុង ញញឹមដាក់នាយហាមគេពេលគេបម្រុងចាប់លើកបីខ្លួននោះ

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now