Ep5 ទៅណា?

2.9K 109 0
                                        

យប់ព្រលប់អ្នកនៅក្នុងភូមិគ្រឹះចូលសម្រាន្តអស់ ហើយនៅឡើយតែបន្ទប់ប្ដីប្រពន្ធមួយគូនេះទេ មិនទាន់គេង។ តែបើគិតសប់ៗទៅ មនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះ តែក៏ត្រូវចុះអេតាស៉ីវិលក្លាយជាប្ដីប្រពន្ធជាមួយគ្នា។

" មិនទាន់គេងទេ? " ជុងហ្គុក ចេញពីបន្ទប់ទឹកមក វិញឃើញថាថេហ្យុងនៅអង្គុយលើគ្រែដោយដៃមានកាន់សៀវភៅទៀតផង ប្រហែលជាកំពុងទន្ទេញ មេរៀនហើយ

" នៅទេ! ចង់នៅមើលមេរៀនបន្តិច បើលោកងងុយលោកអាចគេងមុនបាន "

" ទៅណា? " ជុងហ្គុក សួរឡើងបន្ទាប់ពីឃើញ
ថេហ្យុងបិទសៀវភៅរួចចុះពីលើគ្រែ

" គឺ ទៅអង្គុយមើលនៅលើសាឡុងកុំអោយរំខានលោកគេង " ជុងហ្គុក ក្រវីក្បាលបញ្ជាក់មុននឹងដើរទៅជិតគេ 

" ស្អែកចាំមើលទៀត យប់ហើយគេងទៅ " ជុងហ្គុក ដើរមកយកសៀវភៅចេញពីដៃគេបិទទុកនៅលើតុក្បាលដំណេក

" ខ្ញុំមិនទាន់ងងុយទេ ចង់មើលបន្តិចទៀតសិន "

" អត់ទេ!! ឡើងទៅលើគ្រែគេង " ជុងហ្គុក លើកដៃចង្អុរទៅគ្រែបញ្ជាក់ប្រាប់អោយគេឡើង បើបណ្ដោយ ឲ្យនៅមើលមិនដឹងថាស្មើណាគេគេងឡើយ

" តែ..ជុងហ្គុក " ថេហ្យុង មុខស្អុយបន្ទាប់ពីត្រូវជុងហ្គុកធ្វើមុខមាំដាក់ យី!! អាពេលជួបដំបូងដូច
មិនចឹងផង

" ឬចង់អោយខ្ញុំធ្វើអីផ្សេង " កែវភ្នែកកំហូចសម្លឹងថេហ្យុងពីក្បាលដល់ចុងជើង ធ្វើឲ្យថេហ្យុងរៀងរអាជាមួយកែវភ្នែកនេះដែរ ក៏សន្សឹមៗឡើងទៅលើគ្រែ ដាក់ខ្លួនគេងចំហៀងបែរខ្នងដាក់គេ

" អុះ.. " ថេហ្យុង ភ្ញាក់បន្តិចពេលដែលមានដៃមួយលូកមកអោបចង្កេះគេពីក្រោយ ជ្របមុខនឹងកញ្ចឹងករបស់គេ

" លោក... " ថេហ្យុងហៅបំណងចង់អោយនាយដកដៃចេញ តែនាយបែរជារឹតឱបខ្លាំងលើសដើម

" គេងទៅ " ជុងហ្គុក បិទភ្នែកសម្ងំស្រូបក្លិនក្រអូបប្រហើរចេញពីកញ្ចឹងកសខ្ចីមួយនោះយ៉ាងឈ្លក់វង្វេង

" កុំអោបរឹបពេកខ្ញុំដកដង្ហើមមិនរួចទេ " អោបរឹបៗអីចឹងនរណាគេងលក់ បើមនុស្សធ្លាប់តែគេងម្នាក់ឯង ល្ហល្ហេវ

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now