ថេហ្យុងបន្ទាប់ពីចេញពីភូមិគ្រឹះមកចេះតែដើរតាមផ្លូវរហូតទៅ ព្រោះចេញមកមិនទាន់ឡានក្រុង ទើបសម្រេចចិត្តដើរ ដើរបានមួយសន្ទុះឮសម្លេងឡាន ស៉ីភ្លេរពីក្រោយខ្នង ងាកទៅឃើញថាជាឡានរបស់ជុងហ្គុកទើបគេធ្វើជាមិនខ្វល់រួចបន្តដើរទៅមុខបន្តទៀត ទោះបីជាជុងហ្គុកខំបើកកញ្ចក់ហៅយ៉ាងណាក៏មិនឈប់ដែរ ទ្រាំមិនបានជុងហ្គុកក៏ឈប់ឡាន ចុះ ទៅស្ទាក់ពីមុខរបស់គេ
" ចេញ!! " ថេហ្យុង និយាយទាំងមិនមើលមុខនាយ ព្យាយាមដើរគេចចេញពីគេ តែគេនៅតែឈរបាំងផ្លូវខ្លួនដដែល
" ឡើងឡានទៅ " ជុងហ្គុក ស្រដីប្រុងនឹងចាប់ដៃគេទៅឡានហើយ តែត្រូវគេក្រវាសដៃចេញមួយទំហឹង
" ខ្ញុំមិនទៅ " ថេហ្យុង ថាហើយចង់ដើរចេញទៅតែក៏ត្រូវជុងហ្គុក ចាប់លើកគេដាក់លើស្មានាំចូលទៅក្នុងឡាន ថេហ្យុងខំរើផង វាយផង នាយដូចគ្មានប្រតិកម្មអីតិចសោះ
" ដាក់ខ្ញុំចុះ ខ្ញុំមិនទៅជាមួយលោកទេ " ថេហ្យុង ចង់ បើកទ្វារចេញដែរ តែជាប់ Lock បាត់ទៅហើយ
" នៅឲ្យស្ងៀម ប្រយ័ត្នខ្ញុំទ្រាំមិនបាន រំលោភនៅក្នុងឡាននឹងទៅ " ថេហ្យុង ស្ងាត់ជ្រាបលេងរើលេងមាត់អីទាំងអស់ គម្រាមអីផ្សេងគេមិនដែលខ្លាចទេ តែរឿងនេះមួយមិនលេងសើចទេ សុខចិត្ដស្ងាត់ក៏មិនចង់អោយនាយប៉ះពាល់ដែរ ឯជុងហ្គុកឃើញអីចឹង ក្រវីក្បាលសើចហួសចិត្ត មុននឹងបញ្ឆេះម៉ាស៊ីនឡានបើកទៅសាលាតែម្ដងទៅ។
គ្រាន់តែឡានឈប់ភ្លាមថេហ្យុងបើកទ្វារឡានចេញរួចបិទមួយទំហឹងសឹងតែបាក់ទ្វារឡានទៅហើយ រួចក៏រត់ចូលទៅក្នុងសាលាសម្ដៅទៅថ្នាក់របស់ខ្លួនវិញ
" ស្អីឯង រត់ត្រហេបត្រហបម្ល៉េះ " ជីមីន នៅចាំក្នុងថ្នាក់ឯណេះវិញឃើញមិត្តរត់មក ដូចរត់ចេញពីស្អីចឹង
" យើងខ្លាចមកមិនទាន់ម៉ោង " ថេហ្យុង ដាក់ខ្លួនអង្គុយនៅតុរៀនដកដង្ហើមញ៉ាប់ៗ ព្រោះតែហត់នឹងរត់
" ទើបម៉ោង 6:35 នាទីទេមិត្ត " ជីមីន គេមិនជឿទេអាពាក្យថាខ្លាចហួសម៉ោងនឹង
" ឯងសួរច្រើនម្ល៉េះ " ថេហ្យុងងាកសម្លក់ សួរនោះសួរ អោយតែថាបានសួរ សួរគ្មានឈប់ទេ បើបណ្ដោយឲ្យសួរ សួរដល់ស្អែកក៏មិនទាន់ឈប់ដែរ
YOU ARE READING
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Action" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)