ព្រឹកថ្ងៃថ្មីជុងហ្គុកភ្ញាក់មុនថេហ្យុងតែនាយនៅមិនតាន់ងើបទៅណានោះទេនៅសម្ងំគេងឳបប្រពន្ធជាប់ណាមួយក៏មិនទាន់ចង់ដាស់គេឲ្យភ្ញាក់ដូចគ្នាព្រោះកាលពីយប់មិញនាយធ្វើរឿងនោះទម្រាំតែនាយឈប់ទាបភ្លឺឯណោះ! នាយនៅសម្ងំសម្លឹងមើលមុខថេហ្យុងពេលគេងបែបនេះគេនៅតែស្អាតដដែល
" ហ៊ឹម!! " ថេហ្យុងបម្រះខ្លួនបន្តិចភ្ញាក់បើកភ្នែកមកឃើញជុងហ្គុកនៅសម្លឹងគេជាប់គេឡើងចង់ភ្ញាក់ដែរនឹងហាស
" បងភ្ញាក់យូរហើយ? " ថេហ្យុង បន្ថែមកម្លាំងដៃឳបនាយកាន់តែណែនជាងមុន
" ភ្ញាក់មុនអូនមួយសន្ទុះដែរហើយ! យ៉ាងមិចហើយមានឈឺកន្លែងណាដែរទេ " នាយសួរគេទោះបីជាមិនមែនជាលើកទីមួយក៏ដោយក៏ប៉ុន្តែនាយលេងមិនមែនស្រាលឯណា
" ឈឺ!! ឈឺពេញទាំងខ្លួនតែម្ដង " ថេហ្យុងពេបមាត់ដាក់នាយយ៉ាងគួរឲ្យក្នាញ់ធ្វើឲ្យជុងហ្គុកទ្រាំមិនបានឳនទៅថើបមាត់ដែលកំពុងតែពេបគួរឲ្យក្នាញ់នោះ
" មោះ!! បងនាំទៅងូតទឹក " ជុងហ្គុកលើកបីកាយប្រពន្ធទាំងអាក្រាតឡើងទៅបន្ទប់ទឹកទាំងពីរនាក់ក្រោយដាក់ប្រពន្ធនៅក្នុងអាងទឹកហើយនាយក៏បើកទឹកដាក់ចូលទៅក្នុងអាងក៏មិនភ្លេចដាក់ Bath bombs ( វាមានរូបរាងមូលដូចកូនបាល់ ជាប្រភេទដែលអ្នកដែលគាត់ចង់ឲ្យខ្លួនជាប់ក្លិនក្រអូបបានយូរគឺគាត់បោះវាចូលទៅក្នុងអាងទឹកសម្រាប់ងូតវានឹងរលាយចូលទឹក )ពួកគេសម្ងំងូតទឹកជាមួយគ្នាឮតែសម្លេងសើចចេញពីបន្ទប់ទឹក ក្រោយ៣០នាទីក្រោយពួកគេក៏ចេញមកវិញរកសម្លៀកបំពាក់យកមកស្លៀកនឹងចុះមកខាងក្រោមដោយជុងហ្គុកបីថេហ្យុងចុះមក ថ្ងៃនេះអត់បានទៅសាលាទៀតហើយថេហ្យុងទោះទៅកើតក៏ជុងហ្គុកមិនឲ្យទៅដែរ នាយខ្លាចគេឈឺទោះបីជាថេហ្យុងប្រាប់ថាលេងអីហើយក៏ដោយក៏នាយមិនបណ្ដោយដែរសុខចិត្តឲ្យច្បាប់សាលាល្អជាង
// ខនដូមួយកន្លែងស្ថិតនៅកណ្ដាលទីក្រុងដែលមានកម្ពស់ខ្ពស់ខ្លាំងមានរហូតទៅដល់៦០ជាន់ឯណោះ! ជាន់ទី៤០ នៅក្នុងបន្ទប់មួយបង្ហាយឲ្យឃើញពីសភាពបន្ទប់គឺមានភាពរញ៉េរញៃជាខ្លាំងដោយរបស់របរនៅក្នុងបន្ទប់ត្រូវបានធ្លាក់បែករបាត់រប៉ាយពេញបន្ទប់ដោយារតែស្នាដៃរបស់ម្ចាស់បន្ទប់តែម្ដង ចំណែកឯម្ចាស់បន្ទប់វិញគឺកំពុងតែអង្គុយផ្អែកខ្នងនឹងក្បាលគ្រែទាំងនៅក្នុងដៃគឺមានកាន់កែវស្រាក្រហមព្រមទាំងមានដបស្រាក្រហមជាច្រើនដបនៅជិតនាងទៀតផងនោះបញ្ជាក់បានថានាងផឹកមិនមែនតិចដបឡើយ ឡើងស្រវឹងជោកជាំទៅហើយ //
YOU ARE READING
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Action" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)