Ep8 ហេតុអី?

2.7K 102 0
                                        

បន្ទាប់ពីត្រូវម្ដាយស្ដីបន្ទោសរួចជុងហ្គុកក៏ឡើងមកក្នុងបន្ទប់ ឃើញថាថេហ្យុងគេងបែរខ្នងដាក់នាយ ដណ្ដប់ភួយជិតឈឹង ឃើញតែសក់ក្បាលបន្តិចប៉ុណ្ណោះ គេសន្សឹមៗឡើងលើគ្រែបើកភួយប្រពន្ធ បន្តិចបំណងចង់និយាយគ្នា

" ថេយ៍..." ជុងហ្គុក ខ្សឹបៗក្បែរត្រចៀកហៅប្រពន្ធបន្តិច

"......." ស្ងាត់!! គេមិនតបមិនមែនគេគេងលក់ទេតែ មិនចង់ឆ្លើយឆ្លងជាមួយជុងហ្គុកច្រើនជាង

" ថេយ៍ហា៎..." ជុងហ្គុកនៅបន្តហៅគេដឹងថារាងតូចមិនទាន់គេងលក់នៅនោះទេ

"......" ស្ងាត់ដដែល

" ងើបមកនិយាយជាមួយខ្ញុំសិនណា " ទីបំផុតថេហ្យុងក៏ព្រមងើបឡើងអង្គុយមើលមុខរបស់នាយទាំងទឹកមុខស្មើបំផុត គ្មាននរណាអាចស្មានដឹងថាគេកំពុងតែគិតអ្វីខ្លះឡើយ

" ស..សុំទោស " នាយសង្ហាពោលពាក្យសុំទោស
តិចៗ ទៅកាន់ប្រពន្ធ

" លោកគួរតែប្រកែកចំពោះអេតាស៉ីវិលមួយនេះ " គេនិយាយបែបនេះព្រោះ ជុងហ្គុកមានសង្សារហើយគួរណាតែប្រកែក បើនៅស្រឡាញ់នាងគួរណាតែកុំចុះអេតាស៉ីវិលជាមួយគេ

" ខ្ញុំ...." ជុងហ្គុក អោនមុខចុះបន្តិចមិនដឹងគួរតបជា មួយប្រពន្ធបែបណា

" លោកអាចប្រកែកបាន បើសិនលោកមិនចង់ " ដដែលថេហ្យុងនៅតែរក្សាទឹកមុខនឹងធឹងដដែល គេមិនញញឹម មិនបញ្ចេញអាការៈខឹង ឬសម្រក់ទឹកភ្នែកអីឡើយ

" ថេយ៍ក៏ដឹងថាវាជាសន្យាចាស់ៗ "

" សន្យាចាស់ៗទៅយ៉ាងមិច? បើមិនចង់ក៏ពួកគាត់មិនបង្ខំដែរ! អេតាស៉ីវិលមួយនេះ គ្មានអ្នកណាដឹងក្រៅពីគ្រួសារនោះទេ បើលោកចង់ខ្ញុំនឹងនិយាយ ប្រាប់ពួកគាត់ដោយខ្លួនឯង " ឮអញ្ចឹងជុងហ្គុក ងើបមុខសម្លឹងមើលទៅថេហ្យុងដែលកំពុងតែសម្លឹងនាយដូចគ្នា ចង់បញ្ចប់អីចឹងមែនទេ?

" អត់ទេ!! ខ្ញុំមិនព្រម " ជុងហ្គុក ស្រាប់តែប្រកែកភ្លាមៗតែម្ដង

" ហេតុអី? ឬលោកចង់ទុកអោយខ្ញុំនៅផ្ទះ រងចាំលោកមកពីជួបសង្សាវិញដូចថ្ងៃនេះមែនទេ " ថេហ្យុង មិនកំហក មិនស្រែកឡូឡា និយាយសម្ដីយ៉ាងត្រជាក់ស្រេបតែម្ដង

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now