// ថ្ងៃបន្ទាប់: យ៉ុនហ្គីហើយនឹងហូសុកបានមកសកលវិទ្យាល័យដើម្បីឆែកមើលកាំមេរ៉ានៅសាលា ដោយចូលទៅឆែកមើលនៅក្នុងបន្ទប់ផ្សាយ //
" ក្នុងកាំមេរ៉ាឃើញថាឡាននោះនៅមួយកន្លែងទេតែពេលថេហ្យុងឆ្លងផ្លូវឡាននោះស្រាប់តែបើកមកបុកភ្លាមៗ មិនខុសពីជីមីននិយាយនោះទេ " ក្រោយសម្លឹងមើលកាំមេរ៉ាអស់មួយសន្ទុះក៏ឃើញបែបនឹងពិតមែន
" ជួយស្គប់បន្តិចហើយZoomកន្លែងឡានបន្តិចមក" អ្នកឆែកកាំមេរ៉ាក៏ធ្វើតាម ក្រោយZoomមើល នោះជាសំណាងមើលឃើញស្លាកលេខឡានច្បាស់ដែរ គ្រាន់តែមើលមនុស្សបើកនៅក្នុងឡានមិនសូវច្បាស់ដោយសារតែអ្នកនោះបិទមុខជិតឈឹង
" តម្រុយមានខ្លះហើយ! យ៉ាងណាយើងមានតែរកម្ចាស់ឡាននោះឲ្យឃើញជាដំបូងសិន " ហូសុក និយាយឡើងយ៉ុងបង្គីក៏ងក់ក្បាល បើរកម្ចាស់ឡានឃើញក៏មិនសូវពិបាករកមុខអ្នកបុកដែរ យ៉ុនហ្គីទាញទូរស័ព្ទថតរូបស្លាកលេខឡាននោះទុក មុននឹងនាំគ្នាចេញត្រឡប់មកផ្ទះវិញ
// Hospital 🏥 ថេហ្យុងនៅមិនទាន់ដឹងខ្លួនដូចគ្រូពេទ្យបានបញ្ជាក់ចឹង ជុងហ្គុកងើបមកចូលបន្ទប់ទឹករៀបចំខ្លួនចេញមកវិញសម្លឹងមើលទៅប្រពន្ធទាំងអារម្មណ៍នឹកសម្លេងប្រពន្ធជាខ្លាំង //
" Good morning ប្រពន្ធសម្លាញ់ " ជុងហ្គុក ដើរមកថើបថ្ងាសប្រពន្ធបន្តិច ខណៈគ្រូពេទ្យក៏បានចូលមកពិនិត្យមើលអាការៈអ្នកជម្ងឺដូចគ្នា
" អ្នកជម្ងឺមិនអីនោះទេប្រហែលជា4-5ថ្ងៃឈានចូល1សប្ដាហ៍ អាចនឹងដឹងខ្លួនមកវិញហើយ "
" បាទ! " គ្រូពេទ្យញញឹមបោះជំហានចេញពីបន្ទប់
" ចាហ្វាយ! នេះសម្លៀកបំពាក់ហើយនឹងអាហារពេលព្រឹករបស់ចាហ្វាយ " ខេវិន ចូលមកដោយមានរបស់របរដែលជុងហ្គុកបានផ្ដាំ
" ទុកនឹងទៅ! ហើយរឿងនោះយ៉ាងមិចហើយ? "
" គឺលោកយ៉ុនហ្គីប្រាប់ថា ឃើញស្លាកលេខឡានដែលបើកបុកអ្នកប្រុសតូចហើយតែមិនទាន់រកឃើញម្ខាស់ឡាននៅឡើយទេ ក្រុមប៉ូលិសក៏កំពុងតែព្យាយាមតាមរកដូចគ្នា " ជុងហ្គុក ក៏ងក់ក្បាលបន្តិច ខេវិនក៏ឱនគោរពចេញដើម្បីទៅក្រុមហ៊ុន ចាហ្វាយមិននៅមានតែគេនឹងហើយ
YOU ARE READING
រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅
Action" អ្វីដែលជាកម្មសិទ្ធិរបស់អូននរណាក៏មិនអាចប៉ះបានដែរ ឮទេលោកប្ដី? " " បា...បាទ "
![រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅](https://img.wattpad.com/cover/393694846-64-k95196.jpg)