Ep33: ខ្ញុំស្អប់វា!

2.1K 64 0
                                        

// ក្រោយជុងហ្គុកចុចប៉ូតុងនៅពីក្រោយគ្រែគេងរបស់ថេហ្យុងដើម្បីហៅពេទ្យមកពិនិត្យគ្រូពេទ្យស្រីម្នាក់ក៏បានចូលមកពិនិត្យអាការៈរបស់អ្នកជម្ងឺ //

" អ្នកជម្ងឺមិនអីនោះទេ! សម្រាប់នៅពេទ្យមួយយប់ទៀតស្អែកអាចត្រឡប់ទៅផ្ទះបានវិញហើយ "

" អរគុណអ្នកគ្រូពេទ្យ "

" ចា៎! អញ្ចឹងខ្ញុំលាចេញទៅវិញសិនហើយ " អ្នកគ្រូពេទ្យក៏ដើរចេញត្រឡប់ទៅវិញ រឿងថេហ្យុងដឹងខ្លួនក៏បានខលប្រាប់ម៉ាក់ប៉ាទាំងសងខាងនឹងមិត្តៗឲ្យបានដឹងដូចគ្នា

" ឃ្លានទេបងឲ្យខេវិនទិញអ្វីឲ្យអូនញ៉ាំ Ok " ថេហ្យុង ងក់ក្បាលបន្តិចបញ្ជាក់គេងឡើង5ថ្ងៃហើយក្រពះចង់ស្វីតអស់ទៅហើយ មិនឃ្លានទើបចម្លែក
ជុងហ្គុកក៏បានខលឲ្យខេវិនទិញអាហារមកក៏បន្ថែមជាមួយផ្លែឈើ2-3មុខដែរ

" ជុងហ្គុក អូនចង់ចូលបន្ទប់ទឹក "

" មោះ! " ជុងហ្គុក ជួយទប់ថេហ្យុងឲ្យចុះនឹងជួយកាន់ដងសេរ៉ូមឲ្យដែរខ្លាចគេពិបាក

" រួចរាល់ហើយបងណា " ថេហ្យុង ងក់ក្បាលបន្តិចទើបជុងហ្គុកទាញទ្វារបន្ទប់ទឹកបិទខ្ទប់ ក្រោយរួចរាល់អស់ក៏ចេញមកវិញខណៈខេវិនក៏ទិញអាហារមកល្មម

" ចាហ្វាយនេះអាហារ អ្នកប្រុសតូចយ៉ាងមិចទៅហើយបាទ? " ខេវិន ដាក់អាហារនៅលើតុ ងាកមកសួរថេហ្យុងបន្តិច

" ខ្ញុំអត់អីទេបង! " ខេវិន ញញឹមបន្តិចមុននឹងត្រឡប់ទៅក្រុមហ៊ុនវិញខណៈពេលជុងហ្គុកក៏នៅមើលថេហ្យុងនឹងបញ្ចុកអាហារឲ្យគេរួចរាល់អស់ ។

// 1សប្ដាហ៍បន្ទាប់ ក្រុមសមត្ថកិច្ចប៉ូលិសកំពុងតែត្រៀមខ្លួនចេញទៅទីតាំងអាស័យដ្ឋានដែលបានមកពីជុងហ្គុកនៅថ្ងៃមុននោះ ក្រុមប៉ូលិសមានដីការឆែកឆេរឬគាស់ហៅត្រឹមត្រូវដូចគ្នា //

តុក....តុក ក្រុមប៉ូលិសគោះទ្វារបន្ទប់ខនដូរបស់យ៉ូណាដោយស្គាល់ច្បាស់ដោយសារជុងហ្គុកប្រាប់ដូចគ្នាដែរ

" ពួកលោកមករកអី? " អ្នកដែលបើកទ្វារមកជាឡៃឡា ឃើញប៉ូលិសនៅពីមុខបន្ទប់ខនដូបែបនេះនាងដូចមិនសូវស្រួលចិត្តដែរនឹង

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Donde viven las historias. Descúbrelo ahora