Ep42: អូនសុំទោស!!

Depuis le début
                                        

" អូនយំខ្លាំងម្ល៉េះហ៊ឹម? ភ្នែកអូនហើមអស់ហើយ " នាយលូកដៃជូតទឹកភ្នែកឲ្យគេបន្តិចទើបអោនទៅថើបលើត្របកភ្នែកដែលហើមតិចៗនោះទាំងសងខាង ថេហ្យុងបិទភ្នែកទទួលស្នាមថើបពីស្វាមី

" ហ្ហឹក...សុំទោស " ថេហ្យុង ពេបមាត់យំម្ដងទៀតឈ្ងោកមុខជ្របមុខនឹងទ្រូងរបស់ស្វាមី កន្លែងនេះហើយជាកន្លែងដែលកក់ក្តៅនឹងសុវត្ថិភាពសម្រាប់គេបំផុត

" ហេតុអីសុំទោស អូនមានបានធ្វើអ្វីខុសឯណា...ឈឹងទៅក្មេងល្អរបស់បង " ជុងហ្គុក អោនថើបសក់ប្រពន្ធថើរៗទះត្រកៀកប្រពន្ធតិចៗបំណងលួងលោមឲ្យគេឈប់យំ

" ឈប់យំ!! ហើយស្ដាប់បងនិយាយណាអូន " ថេហ្យុង ងក់ក្បាលទៅមកៗសម្ងំនៅក្នុងទ្រូងប្ដីចាំស្ដាប់ប្ដីនិយាយ

" រឿងកាលពីថ្ងៃមិញនោះ....." ជុងហ្គុក ក៏បានរៀបរាប់ពីដំណើរដើមទងទាំងអស់ឲ្យប្រពន្ធបានដឹង មិនចង់ឲ្យប្រពន្ធនៅមានការយល់ច្រឡំហើយមកសម្ងំយំខូចចិត្តបែបនេះទេ ប្រពន្ធឈឺ នាយឈឺជាប្រពន្ធរាប់សិបដងឯណោះ

" ហ្ហឹក...អូនសុំទោស!! " ក្រោយស្ដាប់ស្វាមីបកស្រាយរួចមកថេហ្យុងយំខ្លាំងលើសដើម បន្តឹងដៃឱបស្វាមីកាន់តែណែនជាងមុន ជុងហ្គុកឃើញគេយំថែមអញ្ចឹងមានតែព្យាយាមលួងលោមអង្អែលខ្នងប្រពន្ធតិចៗ

" អូនមិនខុសទេ សឺត!!ប្រពន្ធបងមិនបានខុសឡើយ...ឈឹងទៅណាអូន " នាយអោនថើបថ្ងាសភរិយា ទះត្រកៀកគេតិចៗ

" អូនមិនបានស្ដាប់ហេតុផលពីបង " ថាទៅគេក៏មានចំណែកខុសដែរដែលមិនព្រមស្ដាប់ហេតុផលស្វាមី ហើយមិនទុកចិត្តស្វាមីខ្លួនឯងបែបនេះ

" អូនធ្វើបែបនេះក៏មិនខុសដែរ! បើសិនជាបងក៏បងទទួលយកមិនបានដូចអូនដែរ តែក៏សុខចិត្តទុកពេលឲ្យគ្នារំងាប់អារម្មណ៍រួចនឹងមកនិយាយដោះស្រាយគ្នាដោយសន្តិវិធីវិញបែបនេះណាអូន " ថេហ្យុង ងើបសម្លឹងមើលមុខប្ដីទាំងនៅពេបមិនឈប់ ជុងហ្គុកឃើញចឹងក៏យកចុងច្រមុះរបស់នាយទៅកកិតទល់ជាមួយច្រមុះរបស់ថេហ្យុងញីទៅមកៗធ្វើឲ្យថេហ្យុងសើចឲ្យកក្អឹកចេញមក

" ឈប់ខឹងបងហើយមែនទេ? "

" បងនិយាយប្រាប់អូនអស់ហើយមានអីគួរឲ្យខឹងទៀត "

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Où les histoires vivent. Découvrez maintenant