Ep27: មកបន្ត!!

Start from the beginning
                                        

" បងដាច់ចិត្តខ្លាំងណាស់! ហ្ហឹក..អឹក " សភាពម្ចាស់បន្ទប់មើលមិនយល់សក់ក្បាលរញ៉េរញៃ និយាយទាំងក្រងួរៗបែបមនុស្សស្រវឹងខ្លាំង

" បានហើយយ៉ូណាឈប់ផឹកទៅឯងផឹកអស់ច្រើនហើយណា " ឡៃឡាដែលជាមិត្តតែម្នាក់របស់យ៉ូណានិយាយឡើង ព្រោះឃើញមិត្តផឹកច្រើនពេកនាងអង្គុយហាមតាំងពីយ៉ូណាផឹកបាន២ដបម្ល៉េះ

" កុំចេះយើងចង់ផឹក " យ៉ូណា ងាកមកនិយាយជាមួយមិត្តទាំងមិនស្ដាប់សម្ដិឡៃឡាអីបន្តិចសោះ ចំណែកឯឡៃឡាវិញនាងគ្មានអ្វីនិយាយទេ! និយាយទៅយ៉ូណាមិនយកត្រចៀកស្ដាប់ដដែលនឹង នាងចង់ឲ្យយ៉ូណាបែកគ្នាពីជុងហ្គុកក៏ព្រោះតែគេមានប្រពន្ធរួចហើយនាងមិនចង់ឲ្យមិត្តតែម្នាក់របស់នាងមានឈ្មោះថាដណ្ដើមប្ដីគេឡើយ តែនាងក៏មិនបានចង់ឲ្យយ៉ូណាបែកពីជុងហ្គុកហើយធ្លាក់មកក្នុងសភាពបែបនេះនោះទេ នាងគ្រាន់តែចង់ឲ្យយ៉ូណាគិតសារឡើងវិញម្ដងទៀតប៉ុណ្ណោះមានមនុស្សប្រុសល្អៗនោសល់ច្រើនណាស់មិនមែនមានតែជុងហ្គុកនោះឡើយ 

" ឯងចង់ទៅណា? " ឡៃឡាសួរឡើងក្រោយឃើញយ៉ូណាក្រោកឡើងភ្លាមៗទាំងទ្រេតទ្រោតនាងក៏ងើបឡើងជួយទប់នាងខ្លាចនាងដួលក្នុងប្រការណាមួយ

" លេង!! យើងចូលបន្ទប់ទឹក " ឡៃឡា ក៏ជួយទប់ៗឲ្យនាងចូលបន្ទប់ទឹក មិនលែងព្រោះខ្លាចនាងរអិលដួល

// មួយសប្តាហ៍បន្ទាប់!! ក្រោយឈប់សម្រាក3ថ្ងៃអត់រៀនោះថេហ្យុងក៏មិនបានទៅណាដូចគ្នាក៏ព្រោះតែជុងហ្គុកមានការងាររវល់នៅក្រុមហ៊ុនច្រើនដែរ ទោះបីជាគេចង់ទៅជាមួយជីមីនក៏ជុងហ្គុកអត់អនុញ្ញាតដែលបានត្រឹមតែដើរផ្សារ Shopping អីប៉ុណ្ណោះទើបគេអនុញ្ញាត //

" ជុងហ្គុក! " ថេហ្យុង បើកទ្វារបន្ទប់អូនហ្វីសរបស់ជុងហ្គុករត់ចូលមកទាំងមានអីវ៉ាន់ពេញដៃ

" អូនមកវិញហើ... " ជុងហ្គុក ងើបមុខពីឯកសារបម្រុងសួរ តែត្រូវគាំងត្រង់អីវ៉ាន់រយីងរយោងរបស់ថេហ្យុងតែម្ដង ជុងហ្គុកឈ្ងោកមុខហួសចិត្ត ឲ្យ black card ទៅShoppingមុននឹងមិនដឹងសល់លុយឬអត់ទេបើថេហ្យុងទិញនោះទិញ ទិញឡើងដូចទិញយកមកបើកហាងទៅហើយ

រឿង [ ល្បួងស្នេហ៍លោកប្ដី ] Complete ✅Where stories live. Discover now