ភាគទី ១៩

Start from the beginning
                                        

    ....

   មកដល់ផ្ទះស្របពេលដែលជេយ៍ត្រូវទៅក្រុមហ៊ុនទុកឲ្យជីមីននិងយូហ្គីនៅតែពីរនាក់ ជីមីនក៏អូសដៃនាងមកក្នុងបន្ទប់របស់ខ្លួន

    «លោកធ្វើអីនឹង?» ជីមីនពេលអូសយូហ្គីមកដល់បន្ទប់ហើយនាងក៏បិទទ្វារចាក់សោរ
    «ប្រាប់មកនោះជាកូនអ្នកណា?»
    «ចៅលោកនឹងហើយ»
    «ចៅយើងឬកូនយើង... យប់នោះពួកយើង»
    «ហេ! យប់នោះ ខ្ញុំមិនដឹងទេ តែយ៉ាងណាក៏ជាកូនលោកទោះប្ដូរមកហៅថាចៅក៏មិនអីដែរត្រូវអត់» យូហ្គីនិយាយដោយញញឹមឌឺដង ជីមីនវិញគេខឹងឡើងស្រ្គឺតជើងធ្មេញ
    «នាងថោកទាប»
    «លោកនឹងហើយថោកទាប ដណ្ដើមគូរដណ្ដឹងមិត្តភ័ក្ដរបស់ខ្លួនឯង សមហើយដែលគេធ្វើឲ្យកូនស្រីសំណព្វចិត្តលោកមានកូននោះ ផ្លាច់!» មួយកំផ្លៀងពីដៃរបស់ជីមីន ធ្វើមុខរបស់យូហ្គីងាកទៅម្ខាង តែនាងងាកមកវិញជាមួយស្នាមញញឹមពិសពុល
    «បន្ទោសកូនលោកដែលមិនកើត ទើបត្រូវឲ្យលោកមកធ្វើជំនួស» មួយមាត់នេះធ្វើឲ្យជេយ៍ដែលឈរស្ដាប់លឺនៅខាងក្រៅស្លុតចិត្តជាខ្លាំង នាយក៏ប្រញាប់ចាកចេញតែក៏បុកត្រូវថូរផ្កាធ្លាក់បង្ករជាសំលេង ជីមីននិងយូហ្គីរត់ទៅមើល

   «ជេយ៍?» ជីមីននិងយូហ្គី បើកភ្នែកធំៗភ្ញាក់ផ្អើល ជេយ៍រត់ចេញទៅក្រៅបបើកឡានចាកចេញ ចំណែកជីមីនក៏ដេញតាម យូហ្គីចូលទៅជាមួយ ដល់ពាក់កណ្ដាលផ្លូវឡានរបស់ជេយ៍ក៏មានគ្រោះថ្នាក់ចរាចរណ៍

   «អត់ទេ ជេយ៍!» យូហ្គីនាងស្រែកស្លុតចិត្ត ជីមីនប្រញាប់ចុះទៅមើលហើយជួយកូន បញ្ជូនទៅមន្ទីពេទ្យ
   «ជេយ៍បងកុំកើតអីណា... អូនសុំទោស!»
   «នាងចេញទៅ...» ជីមីនរុញយូហ្គីចេញហើយចាកចេញទៅមន្ទីពេទ្យជាមួយឡានពេទ្យរបស់ជេយ៍

    /ភូមិគ្រឹះត្រកូល គីម/
  
    យូហ្គីដើរចូលមកក្នុងផ្ទះជាមួយឈាមប្រលាក់ពេញខ្លួន ណាមជូនឃើញចឹងក៏ប្រញាប់មករកកូនស្រី ដោយក្ដីបារម្ភ
    «យូហ្គី! មានរឿងអី? មិចក៏កូន..... ហើយឈាមនេះ?»
    «ប៉ា!» យូហ្គីស្ទុះឱបប៉ាហើយយំ រាងក្រាស់ឱបកូនស្រីយ៉ាងណែន
    «កើតអីកូន ប៉ានៅទីនេះហើយតើ»
    «កូនស្អប់នាង ហេតុអី? ហេតុអីនាងឈូហ្គីតែងតែល្អជាកូនគ្រប់យ៉ាង... ហេតុអីអ្នកដែលលោកតាដណ្ដើមទៅជានាង? តែមិនមែនកូន» ណាមជូនលឺហើយគេក៏ឱបកូនយ៉ាងណែន
    «ប៉ាសុំទោស ខុសមកពីប៉ា» នាងតូចងើយមើលមើលមុខរាងក្រាស់
    «នេះប៉ាដឹងហើយ?»
    «ប៉ាដឹងតាំងពីយូរហើយគ្រាន់តែប៉ាមិនចង់បាត់បង់កូន រយៈពេលបីឆ្នាំដែលនៅជាមួយឈូហ្គី វាមិនដូចពេលដែលប៉ានៅជាមួយកូនទេ យូហ្គី ក្នុងចិត្តប៉ា ប៉ាស្រលាញ់កូនបំផុត ឈូហ្គីមានរូបរាងឬអត់ប៉ាមិនបានខ្វល់ទេ»
    «លោកប៉ា កូនសុំទោស»
    «កូនឆ្លាត! ប៉ា ក៏សុំទោស»
    «កូន... កូនមិនចង់ឃើញនាងបានសុខជាងកូនទេ»
    «ប៉ាដឹង... តែរឿងខុសដាក់ចុះក៏ល្អ»
    «កូនក៏ចង់តែ... តែប៉ាដឹងទេ ជេយ៍នោះគ្មានបានការ គេទុកកូនចោលខ្វល់តែពីការងារ ទើបធ្វើឲ្យមានរឿងរញ៉េរញ៉ៃបែបនេះ ធ្វើឲ្យកូនមានកូនតែកូនមិនមែនរបស់គេតែជារបស់ប៉ាគេទៅវិញ»
     «កូនរបស់ជីមីន?»
     «ជេយ៍ ប្រហែលបានស្ដាប់លឺហើយ គេខឹងកូន គេបើកឡានចេញទៅហើយក៏គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ឬរស់ក៏មិនដឹង»
     «ចង្រៃយ៎! ប៉ាមិនលើកលែងឲ្យពួកគេទេ»
     «កូនហត់ណាស់ប៉ា កូនចង់សម្រាក»  យូហ្គីប្រលែងការឱបហើយក៏ឡើងទៅបន្ទប់ខ្លួនបាត់ ណាមជូន តាមមើលដោយក្ដីឈឺចាប់ នាយទាញទូរស័ព្ទតេទៅនរណាម្នាក់

    យូហ្គីមកដល់បន្ទប់នាងក៏ជូតទឹកភ្នែកចេញហើយញញឹមចុងមាត់ ការពិតគ្រប់យ៉ាងគ្រាន់តែជាផែនការរបស់នាងប៉ុណ្ណោះ នាងទាញទូរស័ព្ទតេទៅនរណាម្នាក់
    «បីថ្ងៃក្រោយយើងទៅជប៉ុន ពួកឯងរៀបចំផែនការឲ្យហើយទៅ» និយាយចប់នាងក៏បិទទូរស័ព្ទចុះ

    «ឈូហ្គី! ចាប់មើលឯងមានក្ដីសុខបានយូរប៉ុណ្ណា លើលោកនេះមានឯងគឺគ្មានយើង តែបើមានយើងគឺគ្មានឯង» យូហ្គីសើចយ៉ាងពិសពុលខណៈដែលសម្លឹងខ្លួនឯងទៅក្នុងកញ្ចក់

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now