25

827 41 2
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី២៥

<<សុំទោស...មានតែលើកនេះម្ដងទៀតប៉ុណ្ណោះ ចាប់ពីពេលនេះទៅខ្ញុំនឹងការពារអែងដោយជីវីតខ្លួនអែង ខ្ញុំស្បថ...>>
ក្រាក...
ទ្វាបានបើកឡើងដោយគ្មានការគោះសុំអនុញ្ញាតជាមុន បន្ទាប់ពីនោះបុរសវ័យចំណាស់ក៏បង្ហាញខ្លួនឡើង ដើរចូលមកក្នុងបន្ទប់ ស្នាមញញឹមនៅលើស្បែកមុខជ្រីជ្រួញតាមអាយុរលាយបាត់ឈឹង ក្លាយជាស្ងួតចេស ពេលឃើញកូនប្រសារសំណព្វចិត្តកំពុងយំសសឹកនៅក្នុងរង្វង់ដៃកូនប្រុស។
<<ថយចេញ អែងធ្វើស្អីក្មេងតូចកម្សត់របស់ប៉ាហាស៎?>>
លោកមីន ស្ទុះទៅទាញសូហ្កាចេញ ធ្វើឲ្យអ្នកត្រូវជ្រែក ទៅជាង៉េមង៉ាមទាំងហួសចិត្តមិនស្ទើរ ពេលមនុស្សចាស់អោបអង្អែលអ្នកយំថ្នមៗ ដៃអង្អែលខ្នងជាការលួងលោម ហើយបន្ទាប់មកក៏ចោលភ្នែកមកសម្លក់គេថ្លែ។
សូហ្កាលើកដៃឡើងលើទាំងពី ក្រវីក្បាលខ្ញាល់ ដូចត្រូវប៉ូលីសចាប់សួរចម្លើយមិនខុស។
<<កុំមកមើលខ្ញុំដោយក្រសែភ្នែកបែបនេះអីប៉ា ខ្ញុំមិនបានធ្វើអី>>
គេសារភាពតាមត្រង់ តែមើលទៅលោកប៉ាមិនព្រមជឿងាយៗទេ។
<<បើអែងមិនបានធ្វើស្អី ម៉េចកូនប្រសារប៉ាយំ>>
<<....??????>>
អណ្ដាតទៅជារឹង រកចម្លើយរៀបឲ្យត្រូវមិនបាន ទើបបានត្រឹមឈរស្ងៀមទ្រឹងដូចរូបចម្លាក់មិនចេះនិយាយ បបួលឲ្យលោកមីនមួម៉ៅលើសដើម។
គាត់ងាកមុខចេញពីកូនប្រុសមកចាប់អារម្មណ៍កូនប្រសារវិញម្ដង នឹងប្រើដៃចាប់ផ្គើយមុខតូចឲ្យងើយមុខឡើង ជូតទឹកភ្នែកចេញឲ្យស្អាតពីថ្ពាល់រលោង។
<<ឈឺខ្លួនឬទើបយំបែបនេះ?>>
<<....>>
ជីមីនមិនឆ្លើយ តែក្រវីក្បាលជំនួស បញ្ជាក់ឲ្យមនុស្សចាស់ដឹងថាមិនបានឈឺខ្លួនឡើយ តែ...ឈឺបេះដូងទៅវិញទេ។
<<បើមិនឈឺខ្លួន កើតអីវិញហុឹម? ឬកូនប្រុសប៉ាធ្វើស្អីឲ្យមិនសប្បាយចិត្ត?ប្រាប់ប៉ាមក ចាំប៉ាចាប់ការគេឲ្យ>>
<<ខ្ញុំចង់លែងលះជាមួយគេ ប៉ាចាប់ការឲ្យខ្ញុំផងបានទេ?>>
លោកមីន ងើបមុខឈ្ងក់ ភ្នែកបែបធំជាងមុនបន្ដិច បញ្ជាក់ពីភាពភ្ញាក់ផ្អើលនឹងសំណើររបស់កូនប្រសារមិនស្ទើរ។
<<កូននិយាយថាម៉េចមិញនេះ?>>
គាត់សួរបញ្ជាក់ម្ដងទៀត ក្រែងលោគាត់ស្ដាប់ច្រឡំខ្លួនអែង។
<<ខ្ញុំចង់លែងលះជាមួយកូនប្រុសរបស់ប៉ា ប៉ាជួយចាប់ការឲ្យខ្ញុំផង ខ្ញុំមិនចង់រស់នៅជាមួយគេទៀតទេ>>
និយាយហើយ ទឹកភ្នែកក៏ហូររហាម ប៉ុន្តែលោកមីនមិនលើកដៃមកជូតឲ្យដូចមុននេះ ក្រៅពីអង្គុយធ្មឹង បើកភ្នែកព្រឹសៗ ចងចិញ្ចើមចូលគ្នា ទឹកមុខពោរពេញទៅដោយចម្ងល់។
<<អីយ៉ា...ប៉ាមានអារម្មណ៍ថាស្ដាប់មិនសូវបានសោះ កូននិយាយស្អីមិញក៏មិនដឹង សង្ស័យតែជំងឺត្រចៀករើឡើង ត្រូវឲ្យពេទ្យពិនិត្យមើលឲ្យហើយមើលទៅ បើមិនអញ្ចឹងត្រូវទៅឆ្កិះអាចម៍ត្រចៀកចេញឲ្យស្រឡះរន្ដម្ដង ព្រោះមានអារហ្មណ៍ថាវាជិតបាំងរន្ដ ហឹងស្ដាប់មិនសូវបានដូចមុនសោះ ហុឺយ...មនុស្សចាស់នេះណាពិតជាមានជំងឺច្រើនមែន>>
និយាយបណ្ដើរ ដោះដៃ ដកខ្លួនចេញពីកូនប្រសារបណ្ដើរ រួចយកដៃឆ្កិះត្រចៀកចុះឡើង ផ្អៀងផ្អងនៅមិនសុខ ហាក់ដូចឈឺត្រចៀកមែនទែនអញ្ចឹង។
<<ប៉ា ...>>
ជីមីនហៅលោកប៉ាក្មេកដោយសម្លេងវែងអន្លាយដូចរថភ្លើង តែអ្នកត្រូវហៅធ្វើជាមិនឮមិនដឹង ដើរទៅអង្គុយនៅសាឡុងបែរខ្នងដាក់ ងាកទៅមើលកញ្ចក់ទូរទស្សព្យួរនឹងជញ្ជាំងធ្វើប្រងើយ។
<<ទូរទស្សន៍ធំប៉ុណ្ណាប៉ុណ្ណីម៉េចមិនមើល ទុកចោលធ្វើស្អីនេះ ខំបង់សេវ៉ាពេទ្យថ្លៃចង់ស្លាប់ សូហ្កាមកមើលទូរទស្សន៍ជាមួយប៉ាមក>>
គាត់ងាកទៅហៅកូនប្រុស តែមិនព្រមងាកទៅមើលកូនប្រសារសូម្បីតែបន្ដិច។
<<បាទប៉ា>>
សូហ្កាពេលលោកប៉ាហៅក៏ប្រញាប់ដើរទៅរក ដាក់ខ្លួនអង្គុយនៅសាឡុងជាមួយគ្នា ព្រោះក្នុងបន្ទប់មានតែសាឡុងមួយប៉ុណ្ណោះ។
<<មើលស្អីល្អទៅណ៎ បាល់ទាត់ល្អទេ>>
<<ស្រេចលើប៉ាទៅចុះ>>
លោកមីនចុចទូរទស្សន៍រកមើលអ្វីដែលទំនង តែរកមិនឃើញអ្វីដែលគួរឲ្យមើល ព្រោះតាមធម្មតាពីនាក់ឪកូនប្រលូកតែក្នុងវិស័យការងារ ទោះពេលទំនេរក៏មើលតែសៀវភៅនយោបាយ មិនទម្លាប់មើលស្អីបែបនេះ ទើបចុងក្រោយក៏សម្រេចចិត្តមើលបុស្ដិ៍រឿងភាគវាយគ្នា។
<<កើតស្អីបាននឹកចង់សុំឯងលែង?>>
គាត់តម្លើងសម្លេងរឿងឲ្យឮខ្លាំងៗ សឹងតែខ្ទ័រពេញបន្ទប់ ហើយខ្សឹបខ្សៀវជាមួយកូនប្រុសតែពីនាក់។
<<ខឹងរឿងឡានបើកមកបុកហ្នឹងហើយ គេស្អប់អំណាចរបស់យើង បើគេមិនរៀបការជាមួយខ្ញុំ គេក៏មិនគួរមកជួបរឿងវេទនាបែបនេះដែល>>
<<ហើយអែងគិតយ៉ាងម៉េច?>>
<<ខ្ញុំឆ្លើយហើយ ថាខ្ញុំមិនព្រមលែងទេ>>
<<ល្អណាស់កូនប្រុសប៉ា>>
<<ខ្ញុំមិនព្រមឲ្យរឿងរញ៉េរញ៉ៃបែបនេះកើតឡើងទៅលើគេម្ដងទៀតទេ>>
<<ទប់ឈ្នះឬ?>>
<<ត្រូវតែឈ្នះ...ទោះខ្ញុំមិនបានស្រឡាញ់ប្រពន្ធខ្ញុំ តែមិនប្រាកដថាខ្ញុំបណ្ដោយឲ្យគេមកធ្វើបាបប្រពន្ធតាមក្បាលចិត្តចង់ទេ អ្នកណាប៉ះពាល់ប្រពន្ធខ្ញុំ ស្មើនឹងប្រមាថខ្ញុំ ហើយខ្ញុំក៏គ្មានថ្ងៃទុកម្នាក់នោះឲ្យមានដង្ហើមរស់នៅលើផែនដីដែល>>
<<ល្អៗ បែបនេះប៉ាចូលចិត្ត>>
លោកមីន ទះស្មាធំទូលាយសូហ្កាតិចៗ ស្នាមញញឹមផុសលើផ្ទៃមុខសាជាថ្មី ខុសពីម្នាក់ទៀតដែលតានតឹង ព្រោះដឹងច្បាស់ថាចាប់ពីពេលនេះទៅ ជីមីនមិនព្រមតាមគេ តាមសម្រួលទៀតឡើយ តែចង់រឹងក្បាលយ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ ក៏គេមិនព្រមដោះលែងឲ្យមានសេរីភាពចាកចេញពីគេទៅណាឆ្ងាយបានជាដាច់ខាត។
<<ដោះស្រាយគ្នាអែងទៅ ប៉ាមិនលូកដៃទេ>>
និយាយហើយ ក៏ក្រោកឈរឡើង ងាកទៅញញឹមដាក់អ្នកជំងឺនៅលើគ្រែបន្ដិច។
<<លោកប៉ា...>>
<<ប៉ាទៅឲ្យពេទ្យមើលត្រចៀកឲ្យសិនហើយ មានអារម្មណ៍ថាឈឺខ្លាំងតែម្ដង>>
លោកមីនធ្វើជាមិនចាប់អារម្មណ៍នឹងសម្លេងហៅរបស់កូនប្រសារ រួចដើរចេញទៅក្រៅបន្ទប់បាត់ ទុកឲ្យក្នុងបន្ទប់មានតែមនុស្សពីនាក់។
ជីមីនខាំបបូរមាត់ណែន សម្លឹងមើលទ្វាដែលត្រូវបិទ ដោយអារម្មណ៍មួហ្មងពេញបន្ទប់។
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់...
កូន ពេលខ្លួនខឹង មិននិយាយមិនស្ដី ធ្វើមនុស្សគ-បិទមាត់ជិតឈឹង ចំណែកឪពុកវិញ ធ្វើជាមិនដឹងមិនឮ ធ្វើជាមនុស្សហឹង ត្រចៀក តើខ្លួនត្រូវធ្វើយ៉ាងម៉េចទៅលើឪកូនពីនាក់នេះទៅ បើល្បិចខ្ពស់ម្លឹងៗ?
ជីមីនងាកទៅសម្លឹងស្វាមីចិត្តខ្មៅ ឃើញថាគេកំពុងសម្លឹងមើលមក ទើបរហ័សងាកមុខចេញ មិនចង់ឃើញមុខ មិនចង់ប្រសព្វភ្នែកជាមួយ ទើបផ្ដួលខ្លួនដេកលើគ្រែវិញ តែចង្រៃអីភ្លេចថាឈឺពេញខ្លួន ទើបមិនអាចបិទមាត់ថ្ងួចថ្ងូដោយភាពឈឺចាប់មិនជិត។
<<ឈឺខ្លាំងទេ?ថ្នមៗ លើកក្រោយចង់ធ្វើអី ត្រូវហៅប្ដី កុំមាត់រឹងឲ្យសោះដឹងទេ ប្រយ័ត្នត្រូវដាក់ទោស>>
សូហ្កាស្ទុះងើបមកមើលភ្លាម នឹងជួយសម្រួលឲ្យដេកបានស្រួលជាងមុន ដោយមិនភ្លេចសួរនាំដោយសម្លេងស្រទន់ សព្វនាមដែលគេហៅខ្លួនអែង បបួលឲ្យជីមីនភាំង សម្លឹងមើលមុខគេមិនព្រិចទាំងមិនដឹងខ្លួន។

ឪកូនចូលដៃគ្នាសម្បើមណាស់ បើចង់រត់ពិបាកតិចហើយកូនឆី🥲🫶
បើបាន៤០០ឡាច មុនម៉ោង១០ បាន១ភាគទៀត🥲❤️

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now