11

184 20 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី១១៖ រឿងដែលនឹកស្មានមិនដល់
១ថ្ងៃក្រោយមក
បន្ទាប់ពីហោះហើរអស់រយះពេលជាច្រើនម៉ោងក្រោយមក សត្វស្លាបដែកខ្នាតធំ ក៏ចុះចូលចតយ៉ាងមានសុវត្តិភាពបានសម្រេច។ លោកមីនក៏ត្រូវបានកូនចៅលោមព័ទ្ធការពារពីមុខពីក្រោយដោយកូនចៅសម្លៀកបំពាក់ពណ៍ខ្មៅ មាឌធំៗដូចអ្នកប្រដាល់ ដែលជាឧកាសធ្វើឲ្យជីមីនអាចដឹងពីអំណាចរបស់បុរសចំណាស់ម្នាក់នេះបានច្បាស់ ថាពិតជាមិនធម្មតាពិតមែន។ ឡានសេរ៊ីទំនើបពណ៍ខ្មៅ ជាច្រើនតំរង់ជួរងចាំប្រមុខម៉ាហ្វៀ ខណះអង្គរក្សជាច្រើនធ្វើការតាមតួនាទី ការពារចៅហ្វាយពីមុខពីក្រោយ មិនឲ្យសល់ចន្លោះ  នឹងបញ្ចូលចៅហ្វាយទាល់តែឡើងឡាន បិទទ្វាឲ្យរួចរាល់ ទើបបំបែកគ្នាឡើងឡាន។
«អេ...ម៉េចក៏មិនចាំខ្ញុំផង»
ជីមីនស្ទុះរត់ទៅតាមឡានដែលបើកចេញទៅ តែលែងទាន់ទៅហើយ ព្រោះឡានប៉ុន្មានគ្រឿងនោះបើកចេញទៅលឿនស្ទើរតែហោះ។ កែវភ្នែកតូចៗរលីងរលោង ដក់ដោយទឹកភ្នែក នឹកខឹងដលមនុស្សចាស់ចិត្តព្រៃផ្សៃដែលបោកខ្លួនយកមកប្រោះចោលនៅលើទឹកដីអាមេរិក ហើយក៏នឹកខឹងខ្លួនអែង ដែលឆាប់ជឿអ្នកដទៃលឿនពេក ខឹងខ្លួនអែងដែលល្ងង់ខ្លៅ មិនចេះគិតវែងឆ្ងាយ។
«សួស្ដី តើជីមីនមែនដែលឬទេ?»
សម្លេងស្រទន់បន្លឺឡើងនៅក្រោយខ្នង ទាញអារម្មណ៍ឲ្យងាកទៅមើល ហើយក៏ធ្វើភ្នែកឡេឡង់ ពេលមនុស្សមិនធ្លាប់ស្គាល់ពីមុនមកសោះ មកសួរនាំឈ្មោះ។
«បាទ»
«ខ្ញុំ អាមែនដា ជាមនុស្សរបស់លោកម្ចាស់ មីន គាត់បានបញ្ជាឲ្យខ្ញុំមកយកអែងទៅផ្ទះ»
ស្ដ្រីវ័យកណ្ដាលណែនាំខ្លួនអែង ដោយទឹកមុខស្រស់ស្រាយ មិនបង្ហាញពីភាពរើងអើងអីបន្ដិច ធ្វើឲ្យជីមីនសប្បាយចិត្តគ្រាន់ អាការះអន់ចិត្តមិញនេះក៏រលាយដូចក្រមួនត្រូវគេដុត។
«ទៅផ្ទះ?»
«មែនហើយ ទៅផ្ទះ...លោកម្ចាស់ថាឲ្យអែងនៅធ្វើការនៅទីនោះ អញ្ចើញខាងនេះ»
ពេលនាង រាដៃបបួល ជីមីនក៏ដើរតាម តែក៏ឆ្លៀតមើលឆ្វេងមើលស្ដាំ ព្រោះខ្លាចគេបោកសាជាថ្មីម្ដងទៀត។
«បងស្រី ជាជនជាតិកូរ៉េឬ?»
«ប៉ានឹងម៉ាក់ខ្ញុំជាជនជាតិកូរ៉េ តែផ្លាស់ប្ដូមកនៅទីនេះយូមកហើយ តាំងពីខ្ញុំនៅតូចម្ល៉េះ»
«អ៎...មិញនេះខំឆ្ងល់ម៉េចបាននិយាយភាសាកូរ៉េបានច្បាស់ម្ល៉េះ ការពិតអញ្ចឹងសោះ»
អាមែនដា ញញឹមផ្អាកនិយាយ ពេលដើរមកដល់ឡានដែលចតទុកនៅចំណត ដោយមានបុរសម្នាក់ឈរចាំ រាងរៅតូចស្ដើង កម្ពស់ខ្ពស់ មុខមាត់ស្អាតបាត អាយុប្រហែលខ្ទង់ម្ភៃស្ដើង។
«ឡើងឡានទៅ»
«បាទ»
ជីមីនញញឹមគួរសម ហើយចូលក្នុងឡាន ដោយដៃអោបកាតាបខោអាវរបស់ខ្លួនណែនដៃ។ អេមែនដា ចូលមកតាមក្រោយ ទ្វាឡានក៏បានបិទ បន្ទាប់មកបុរសមិញនេះក៏ឡើងមកបញ្ជាចង្កូត បើកចេញទៅ។
«នេះជាជីមីន ឃ្យូភីត»
ក្រោយពេលអង្គុយក្នុងឡានបានមួយស្របក់ អាមែនដា ក៏ចាប់ផ្ដើមណែនាំឲ្យស្គាល់គ្នា។
ជីមីនលួចមើលជំហៀងមុខ បុរសដែលមានឈ្មោះថា ឃ្យូភីត បន្ដិច ឃើញថាគេស្ងាត់ជ្រៀប មិនមាត់មិនស្ដី មុខមាំរាបស្មើរគ្មានស្នាមញញឹម កែវភ្នែកមុតស្រួច បង្ហាញពីរស្មីកំណាចគួរឲ្យខ្លាចរអា។
«កុំប្រកាន់គេអី...ចរឹកគេតែប៉ុណ្ណឹងទេ»
ជីមីនងក់ក្បាល យល់អ្វីដែលអាមែនដានិយាយ ដោយមិនបានជាខ្វល់ចិត្តនាំតែហត់ច្រើន។ ជាទូទៅ មនុស្សទើបតែជួបគ្នាគឺបែបនេះអែង រឹងៗ...មិនសូវចូលចិត្តមុខគ្នាប៉ុន្មាន តែជួបយូៗទៅ គង់តែធម្មតាវិញទេ។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now