9

378 24 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី៩៖ គ្មានមនោសច្ចេតនា

«ចូលចិត្តឲ្យស៊ីហ្វ្រីមែនទេ?ក៏ល្អ បានស៊ី បានស្រួល ដោយមិនបាច់អស់លុយ ខ្ញុំមហាពីសែនចូលចិត្ត ថែមទាំងនៅថ្មីបែបនេះទៀត រឹតតែចូលចិត្ត គិតទៅថាយកក្បាច់ស្អីទើបល្អ»
គេក្រោកចេញពីកៅអី និយាយបណ្ដើរ ប្រឡេះឡេវអាវបណ្ដើរ ភ្នែកក៏សម្លឹងមើលមាឌតូចស្ដើង ធ្វើឲ្យជីមីនភ័យខ្លួន រហ័សថយក្រោយភ្លាម តែធ្វើម៉េចនឹងលឿនជាងគេទៅ ព្រោះតាមធម្មតានៅមិនអាចតស៊ូបានផង ចុះទម្រាំតែឈឺជើងបែបនេះទៀត មិនចប់ទៅហើយទេ?
«កុំចូលមកឲ្យសោះ»
ជីមីនស្រែកហាម តែលែងទាន់ទៅហើយ។ គេមិនត្រឹមមិនហ៊ានចូលទៅទេ ថែមទាំងប្រើដៃតែម្ខាងក្រសោបអោបចង្កេះតូច ទាញឲ្យមកណែបនិត្យបៀតរាងកាយរឹងកព្រឹសគ្រប់ផ្នែករបស់គេទៀតផង។
«អុះ...លែងខ្ញុំភ្លាមមនុស្សឆ្កួត មិនអញ្ចឹងខ្ញុំនឹងស្រែកបែកបំពង់ក ឲ្យគេមកជួយមិនខានទេ»
«ចាំបាច់ស្រែកឲ្យគេជួយធ្វើស្អី ក្រែងមិញនេះទើបប្រកាសក្ដែងៗ ថាឲ្យចូលចិត្តខ្ញុំស៊ីហ្វ្រីៗមិនអញ្ចឹង កុំគ្រលាស់សម្ដីឲ្យសោះ សម្រាប់ខ្ញុំម៉ាត់ណាគឺម៉ាត់ហ្នឹង ហើយពេលនេះខ្ញុំក៏ចាប់ផ្ដើមស្លេកឃ្លានរសជាតិរបស់ហ្វ្រីផងដែល»
ជីមីនបើកភ្នែកធំៗប៉ុនៗពងក្ងាន មុខប្រែពណ៍មួយរំភេចក្ដៅភាយៗពេលនឹកដល់ពាក្យ(ស៊ី) ដ៍សាហាវរបស់គេ។ បាតដៃតូចៗលើកឡើង ព្យាយាមរុញច្រានដើមទ្រូងហាប់ណែន ចង្កេះក៏ប្រឹងអ៊ែនទៅក្រោយ មិនឲ្យគេចូលមកបៀតជាងនេះបានទៀត ទាំងដែលការពិតទៅ រាងកាយទាំងពីរស្អិតជាប់គ្នាសឹងតែរវិញចូលគ្នាតែមួយបានទៅហើយ។
«លែង...លែងខ្ញុំ»
ជីមីនរើខ្លួនខ្លាំងៗ មិនព្រមនៅស្ងៀម មុននឹងស្រែកម្ដងទៀត ក្នុងចិត្តបន់ឲ្យគេស្ដាប់តាមផងទៅចុះ
«ខ្ញុំគ្រាន់តែមិនទទួលយកលុយរបស់លោក មិនបានន័យថា ឲ្យលោកធ្វើស្អីមកលើខ្ញុំតាមតែចិត្តទេ»
«អញ្ចឹងឬ?»
«មែន!» ជីមីនដកដង្ហើមធូទ្រូង ពេលគេរំសាយរង្វង់ដៃបានខ្លះ។
«តែខ្ញុំមិនបានគិតអញ្ចឹងទេ»
«លោកគិតស្អីជារឿងរបស់លោក មិនពាក់ព័ន្ធជាមួយខ្ញុំទេ សុំត្រឹមលោកលែងខ្ញុំសិនទៅបានហើយ»
«បើមិនចង់ឲ្យខ្ញុំប៉ះពាល់បន្ថែម យកលុយទៅ»
គេដកខ្លួនចេញ រួចហុចសន្លឹកសែកឲ្យម្ដងទៀត។ ជីមីនខាំបបូរមាត់សឹងតែដាច់ ពេលលូកដៃទទួលយកសែកមួយនោះ ដោយជៀសមិនបាន។
«សង្ឃឹមថា៤លាន មិនធ្វើឲ្យអែងអស់សង្ឃឹមពីរឿងយប់មិញទៅចុះ»
«ការពិតទៅ ខ្ញុំចង់យកបាន២០លានផង តែខ្លាចលោកគ្មានលុយឲ្យ»
ជីមីនតបវិញ កែវភ្នែកសម្លឹងចំកែវភ្នែកកំណាចរាជសីហ៍នោះមិនព្រិច ដៃដែលក្ដាប់សែកក៏ញ័រទទ្រើក សឹងតែបាក់ម្រាម។ សូហ្កាមិនបានតប គេដឹងថាជីមីនគ្រាន់តែនិយាយបញ្ឃឺគេវិញតែប៉ុណ្ណោះ។
«បើអស់អីហើយ ខ្ញុំទៅវិញហើយ អ៎មែនហើយ...លើកក្រោយបើគ្មានសម្ថភាពឲ្យលើសពីនេះទេ មិនបាច់ធ្វើខ្លាំងដល់ម្លឹងហាក់ដូចខ្ញុំជាតុក្ដកាសិចទេ ព្រោះវាមិនសមាមាត្រគ្នានឹងទឹកលុយ»
និយាយឌឺដងសមចិត្តរួចរាល់ហើយ ក៏បែរខ្នងដើរចេញពីគេ ដោយមិនបានឃើញស្នាមញញឹមអស់សំណើចនៅគែមមាត់អ្នកខ្លះ។
«២០លាន សិចមួយយប់ទល់ព្រឹក»
ជំហានជើងតូចៗឈប់ឆ្ងក់ មុននឹងងាកទៅវិញ ចងចិញ្ចើមដាក់។
«លោកនិយាយស្អី?»
សូហ្កាក្រវីក្បាលតិចៗ បែបហួសចិត្ត រួចបែរទៅយកសែកមកធ្វើស្អីក៏មិនដឹង ត្រឹមប៉ុន្មាននាទីក្រោយ ក៏ហុចមកឲ្យជីមីនម្ដងទៀត។ ជីមីនចងចិញ្ចើមមិនរសាយ ឈោងយកសែកមកមើល ហើយក៏សឹងតែសន្លប់ភ្លាម ពេលឃើញតួលេខសូន្យនៅក្នុងសែកមួយសន្លឹកនោះ។
«ប៉ុណ្ណឹងល្មមទេ មួយយប់?»
គេស្អប់មនុស្សដែលផ្ចាញ់ផ្ចាលគេមែនទែន ចាំមើលពេលនេះហ៊ានដាក់គេទៀតឬអត់។
«មិនយក! មិនមែនព្រោះលុយ តែព្រោះតែលោក...លោកអន់ ទើបខ្ញុំមិនចង់ដេកជាមួយ ទៅវិញសិនហើយ»
រឿងស្អីដែលត្រូវព្រមដេកជាមួយនោះ ហិះ...
ជីមីនហុចសែកឲ្យវិញ ប៉ុន្ដែគេមិនព្រមលូកដៃមកយក ទើបយកទៅទុកឲ្យនៅលើតុ បន្ទាប់មកដើរប៉ាក់ខ្ញើកតាមរបៀបដំណើរអ្នកឈឺជើង សម្ដៅទៅរកទ្វា។
«ឈឺហើយ កុំពាលទៅរករឿងអ្នកដទៃឲ្យឈឺជាមួយ»
គេចង់សម្ដៅរឿងដែលកើតឡើងនៅសួនច្បារ ដែលខ្លួននឹងម៉ារីយ៉ាឈ្លោះគ្នានោះអែង។ ជីមីនបានឮគេនិយាយច្បាស់នឹងត្រចៀកទាំងពី តែដោយសារមិនចង់ជ្រលក់មាត់ជាមួយ ទើបមិនតប នឹងបើកទ្វាចេញខាងក្រៅភ្លាម ទាំងមិនងាកមើលក្រោយសូម្បីតែបន្ដិច។
សូហ្កាសម្លឹងមើលទ្វាដែលត្រូវបិទដាក់មុខ រួចដើរទៅអង្គុយនៅកៅអីវិលធ្វើការវិញ មុននឹងចុចទូរស័ព្ទទៅ អេវ៉ាន។
«រៀបចំ ជើងហោះហើរ យប់នេះយើងចេញដំណើរ»
«បាទ ចៅហ្វាយ»
គេចុចផ្ដាច់ទំនាក់ទំនង ទុកទូរស័ព្ទនៅកន្លែងដើមវិញ។ ការពិតតេត្រូវចេញដំណើរតាំងពីព្រឹកមិញម្ល៉េះ តែដូចថា គេមិនទម្លាប់ស៊ីរបស់ហ្វ្រី ទើបត្រូវនៅចរចាឲ្យដឹងគ្នាជាមួយក្មេងនោះសិន ហើយក៏ត្រូវពន្យាពេលហោះហើរនៅយប់នេះវិញ។

ព្រឹកថ្ងៃថ្មី
ជីមីនងើបមកផ្ទះបាយតាំងពីភ្លឺស្រាងៗ ដើម្បីមករៀបចំបាយទឹក សម្រាប់អាហារពេលព្រឹកឲ្យចៅហ្វាយៗទាំងឡាយ ទោះជាមិនសូវស្រួលខ្លួន អស់កម្លាំងសឹងតែឈរមិនកើតក៏ដោយ។
«ថ្ងៃនេះ ធ្វើសម្រាប់តែមនុស្ស៣នាក់បានហើយ»
អ្នកបម្រើស្រី ឈ្មោះ វ៉ូនីកា ដើរចូលមកខាងក្នុងប្រាប់គ្នីគ្នាដែលកំពុងធ្វើការញាប់ដៃញាប់ជើង។
«អេ...ក្រែងគ្នា៤នាក់មិនអញ្ចឹង?»
«អ្នកប្រុសសូហ្កា គាត់មិនបាននៅទេ»
«អ្នកប្រុសទៅណា ក្រែងពីម្សិលកាលពីព្រលប់ៗខ្ញុំឃើញគាត់នៅក្នុងភូមិគ្រិះនៅឡើយតើ»
«ឡើងយន្ដហោះកាលពីយប់មិញទាំងកណ្ដាលអធ្រាត ឮថាប្រញាប់ទៅដោះស្រាយការងារ»
«អ្នកមានហត់អញ្ចឹងមែនណ៎ តាមមើលក៏ជីវីតក៏មិនខុសពីពួកយើងប៉ុន្មានដែល ខុសត្រង់ថា គេប្រើខួក្បាល យើងប្រើកម្លាំងបាយ»
ជីមីនមិនចង់ដឹងប៉ុន្មាន តែការសន្ទនារត់ចូលក្នុងត្រចៀកទាំងសងខាងគូដោយខ្លួនអែង។
គេត្រូវហោះទៅធ្វើការទាំងកណ្ដាលយប់ឬ?
«រួចឬនៅ?»
សម្លេងរឹងកព្រឹសជ្រែកចូលការសន្ទនា ធ្វើឲ្យអ្នកផ្សេងស្ងាត់មាត់ជ្រៀប ងាកទៅធ្វើការតាមតួនាទីបន្ដ។
«រួចអស់ហើយ អ៊ុំ នៅតែឆុងទឹកតែសម្រាប់អ្នកស្រីតែប៉ុណ្ណឹងទេ»វ៉ូនីកាឆ្លើយ។
«អញ្ចឹងជួយលើកគ្នាទៅដាក់លើតុឲ្យហើយ»
«ចាស»
អ្នកបម្រើស្រីប្រមាណជា៣នាក់ ម្នីម្នាលើកអាហារចេញទៅក្រៅតាមបញ្ជាភ្លាម មិនហ៊ាននៅអ៊ែនអនយូ ព្រោះម្នាក់ៗសុទ្ធតែដឹងច្បាស់ក្នុងចិត្តថា មេចាប់ការ ម្នាក់នេះកាចយ៉ាងណា។ ក្រោយអ្នកគ្រប់គ្នាចេញផុត មិរ៉ាន់ ចោលភ្នែកមើលទៅជីមីនដោយខ្សែភ្នែកកាច មុននឹងបែឬខ្នងដើរចេញទៅវិញ បន្សល់ទុកទុកជីមីនឲ្យនៅក្នុងផ្ទះបាយម្នាក់អែង ដោយសារជើងឈឺមិនអាចដើរហើរ ជួយលើកនេះលើកនោះបាន។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now