18.19.20

398 33 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី១៨+១៩+២០

«ខ្ញុំមិននិយាយពីដងទេ»
ពេលឃើញគេប្រាកដប្រជា ជីមីនទៅជាមិនហ៊ានធ្វើខ្លួនរឹងទទឹងដាក់ ទើបព្រមដើរទៅបៀតគេតាមសម្រួល ប៉ុន្ដែភ្លាមនោះក៏ត្រូវស្រែកចាច ពេលរាងកាយតូចត្រូវចាប់ផ្ដួលឲ្យដួលលើគេទាំងអស់ចំហរ ដោយមានដៃមាំទាំងគូរ ស្រវ៉ាអោបណែន នឹងចាប់លើកដាក់ឲ្យអង្គុយលើភ្លៅមាំរបស់គេ បន្ទាប់មកចង្កេះតូចអង្ក្រងត្រូវបានរឹបអូសសេរីភាពភ្លាម។
«លែងទៅ!...លែងខ្ញុំលោកសូហ្កា»
«ខ្ញុំមិននិយាយអ្វីសាំញាំទេ រឿងរៀបការក៏ដូចគ្នា ត្រៀមខ្លួនផង មិនយូយ៉ាងហោចណាស់មួយអាទិត្យ អែងនឹងបានក្លាយជាប្រពន្ធខ្ញុំហើយ»
«តែខ្ញុំមិនទាន់បានឆ្លើយយល់ព្រមមួយម៉ាត់ទេ»
«ដឹងខ្លួនថាបដិសេដបានទេ?»
«...»
«បើដឹងហើយថាធ្វើអីមិនកើតហើយក៏នៅតែស្ងៀមរហូតដល់ថ្ងៃរៀបការទៅ គ្រប់យ៉ាងនឹងរៀបរយតាមអ្វីដែលខ្ញុំគ្រោងទុក»
«ខ្ញុំសុំសួរលោកមួយសំណួរបានទេ?»
«...?»
«ខ្ញុំដឹងថា ខ្ញុំជ្រុលខ្លួនមករស់នៅលើទឹកដីលោកហើយគេចវិញមិនបាន តែមុននឹងអ្វីៗកើតឡើងបន្ដ ខ្ញុំគ្រាន់តែចង់ដឹងទេ ថាលោករៀបការជាមួយខ្ញុំដើម្បីអី? ស្រឡាញ់ឬយ៉ាងម៉េច?ឬមានផែនការអីផ្សេង?»
ជីមីនសម្លឹងមើលមុខគេមិនព្រិច នឹងប្រសព្វជាមួយកែវភ្នែកមើលចំកែវភ្នែកពណ៍ខៀវចាស់មានរស្មីកំណាចមួយគូនោះ ហាក់កំពុងស្វែងរកការពិតអញ្ចឹង តែមិនឃើញអ្វីក្រៅពីភាពនឹងធឹង រាបស្មើរ គ្មានអារម្មណ៍អ្វីទាំងអស់។ បន្ទាប់ពីនោះ បេះដូងស្រាប់ធូស្ពត ពេលរាងកាយត្រូវលើកឲ្យឈរវិញ ហើយគេក៏នាំខ្លួនអែងចេញពីបន្ទប់ ដោយមិនសូម្បីងាកក្រោយ។

១អាទិត្យក្រោយមក
ដូចដែលពាក្យគេនិយាយណាស់...ត្រឹមមួយអាទិត្យ គ្រប់យ៉ាងក៏បានប្រព្រិត្តទៅយ៉ាងរលូន ទាំងខ្លួនមិនបានធ្វើអ្វីសោះ ត្រឹមដេកដើរឈរអង្កុយ ដកដង្ហើមចោលដើម្បីត្រៀមខ្លួន ត្រៀមចិត្តធ្វើជាកូនក្រមុំរបស់គេ ដោយមុនថ្ងៃមកដល់ពិធី ផ្ទះពោរពេញទៅអង្គរក្សយាមកាមច្រើនជាងមុន ក្រលេកទៅជ្រុងក៏ណាក៏ឃើញ ដល់ថ្នាក់មានអារម្មណ័ថាខ្លួនអែងជាជនល្មើសលក្ខណះមហាពិសេស។ ហើយនៅពេលដល់កម្មវិធីមែនទែន អង្គរក្សប៉ុន្មានក៏នាំខ្លួនទៅភូមិគ្រិះ នឹងមានបុគ្គលិកស្រី ភេទទី៣ ចាប់តុបតែងខ្លួនឲ្យ បន្ទាប់ពីនោះ ត្រូវបញ្ជូនទៅក្នុងកម្មវិធី ធ្វើតាមគេចុះឡើងៗ កន្លងទៅជាច្រើនម៉ោង ក៏ត្រូវចាប់បញ្ជូនទៅបន្ទប់វិញ។
«ខ្ញុំអាចទៅខ្លួនអែងបាន ខ្ញុំស្គាល់ផ្លូវហើយ»
ជីមីនងាកទៅប្រាប់ បុរសដែលទើបតែស្គាល់ឈ្មោះអិចសូ ពេលឃើញគេបម្រុងនឹងឡើងជណ្ដើរតាមដែល។
«ប្រាកដទេ?»
«មិនបាច់បារម្ភទេ»
ជីមីនសើចញញឹមៗដាក់។ ការរស់នៅក្នុងផ្ទះ មានគេចាំបម្រើ ធ្វើឲ្យទំនាក់ទំនងរលូនល្អជាងកាលដំបូង ទោះមិនបានស្និតស្នាលអីណាស់ណា តែមួយល្មមនិយាយរកគ្នាកើត។
«បាទ»
ជីមីនរងចាំ ទាល់តែគេបែរខ្នងដើរចេញ ទើបនាំខ្លួនអែងទៅជាន់លើ សម្ដៅទៅរកបន្ទប់ដែលស្គាល់ថាជាបន្ទប់ផ្សំដំណេក តែមុននឹងទៅដល់ ក៏បានឮការសន្ទនាចេញពីកន្លៀតងងឹត ទើបផ្អាកជំងហានជើងដើរ លបចូលស្ដាប់ ព្រោះបានឮពួកគេនិយាយទាក់ទងអំពីការរៀបការរបស់ខ្លួន។
«ឈប់យំទៅ អ្នកប្រុសរៀបការដើម្បីបានឡើងជាប្រមុខតើស ក្រែងអែងក៏ដឹងដែលមិនអញ្ចឹង»
«ខ្ញុំដឹង តែទប់ទឹកភ្នែកមិនបាន»
«អាការះធ្ងន់ធ្ងរមែនទែនហើយអែងនេះ»
«អែងមិនយល់អារម្មណ៍យើងទេ»
«ឃ្យូភីត យើងជាមិត្តភក្ដិអែងយូណាស់ហើយ ម៉េចក៏និយាយបែបនេះ»
ឃ្យូភីត?ឃ្យូភីត ស្រឡាញ់សូហ្កាមែនទេ?
ជីមីនគ្មានអារម្មណ័ផ្ដោតទៅលើប្រយោគនោះ ព្រោះត្រចៀកហឹងអស់ទៅហើយ តាំងពីបានស្ដាប់ឮប្រយោគដំបូងមកម្ល៉េះ។
គេសុំខ្លួនរៀបការដើម្បីបានឡើងប្រមុខ!
មិនបានរៀបការព្រោះស្រឡាញ់ទេ!
ជីមីនក្រវីក្បាលញាប់ស្អេកដូចមនុស្សឆ្កួត ស្របទឹកភ្នែកស្រក់លើថ្ពាល់រលោងដោយមិនដឹងខ្លួន ជំហានជើងក៏ឈានថយក្រោយយឺតៗ មុននឹងរត់ឡើងទៅជាន់លើ សម្ដៅទៅរកបន្ទប់ដេក ទាញកម្រាលពូកដែលគ្របដោយស្រទាប់ផ្កាកុលាបចេញពីលើគ្រែមួយទំហឹង បោះទៅលើឥតការ៉ូត្រជាក់ស្រេង បណ្ដាលឲ្យស្រទាប់ផ្កាកុលាបរាងប៉ាយពេញនោះ នឹងស្រែកយំដោយការឈឺចាប់បំផុត។
គិតថាគេសុំរៀបការ ព្រោះគេអាចនឹងស្រឡាញ់ខ្លួន ដោយសារតែមួយរាត្រីក្ដៅគគុកនៅលើពូកគ្រែជាមួយគ្នាកាលនៅកូរ៉េ... គិតថាដូចក្នុងប្រលោមលោកដែលតួប្រុសចាប់ផ្ដើមស្រឡាញ់តួស្រីចាប់ពីពេលនោះទៅ...តែក៏មិនរំពឹងដែល ថាគេយកខ្លួនគ្រាន់តែធ្វើជាឈ្នាន់ដើម្បីជាន់ឡើងទៅឲ្យបានខ្ពស់...ហើយក៏មិនដឹងដែល ថាគេជាមនុស្សអាក្រក់ អាត្មានិយមដល់ថ្នាក់នេះ។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now