17

382 29 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី១៧៖ ដើរតាមគម្រោងផែនការ
  ក្រាក!
  ទ្វាបន្ទប់បានបើកដោយគ្មានឲ្យសូសៀង ធ្វើឲ្យអ្នកកំពុងដេកនៅលើគ្រែ ស្ទុះក្រោកអង្លុយឆ្ងក់ភ្លាម នឹងចោលភ្នែកសម្លឹងមើលមនុស្សប៉ុន្មាននាក់កំពុងដើរចូលមកខាងក្នុងបន្ទប់ដោយខ្សែភ្នែកកាច។
  «ញាំបាយទៅ បន្ដិចទៀតចៅហ្វាយមកដល់ហើយ»
  ធ្វើដូចហូបបាយដើម្បីឲ្យមានកម្លាំងត្រៀមចំបម្រើចៅហ្វាយរបស់ពួកគេ!
  ជីមីនគិតទាំងក្នាញ់ក្នុងចិត្ត តែមិនហ៊ាននិយាយចេញមកក្រៅ ពួកគេឮ បានត្រឹមក្រោកឈរ អូសអាត្មាទៅរកតុអាហារ ដែលពួកគេរៀបចំឲ្យ នឹងចូលអង្គុយនៅកៅអីសម្លឹងមើលទៅមុខម្ហូបទាំងលេបទឹកមាត់ក្អឹកៗ។ មុនដំបូងគិតថាមិនចង់ញាត់ចូលមាត់ តែឃើញអាហារនៅលើតុហើយ ស្បថចុះ...ទោះពួកគេហាម ក៏ត្រូវតែដណ្ដើមមកហូបឲ្យទាល់បាន។
  «ខ្វះអីហៅពួកយើងបាន»
  និយាយចប់ ក៏ដើរចេញទៅវិញត្រុយ ដូចពាក្យដែលខ្ជាក់ចោលឲ្យឮមិញនេះ គ្រាន់តែជាពាក្យគួរសមអញ្ចឹង។ ក្រោយពីវត្តមានអ្នកផ្សេងចេញអស់ ជីមីនក៏ងាកមកចាប់អារម្មណ៍ម្ហូបអាហារនៅលើតុវិញ មុននឹងចាប់សមចង្កិះ មកចាក់ស្លេកញាំទាំងបើកភ្នែកធំៗ ខ្លួនរង្គើតិចៗតាមរបៀបអ្នកសប្បាយចិត្ត ភ្នែកបិទព្រឹមពេលរសជាតិអាហារជ្រៀបចូលក្នុងអណ្ដាត។
  ម៉ែអាឆ្ងាញ់...
  មនុស្សដឹងខ្លួនឡើងនៅក្នុងមណ្ឌលកំព្រា មានតែរបស់ហូបដើម្បីចង្អែតក្រពះ មិនមានរបស់ណាដែលឃើញហើយគួរឲ្យស្រក់ទឹកមាត់ ពេលធំឡើងចេញមកដើរធ្វើការ រកមួយថ្ងៃហូបមួយថ្ងៃ ចិញ្ចឹមខ្លួនអែងសឹងមិនរស់ ទៅរកអ្វីមកហូបបានឆ្ងាញ់ៗទៅ? 
  ក្រាក!
  ទ្វាបន្ទប់បានបើកសាជាថ្មីម្ដងទៀត តែមិនអាចទាញភ្នែកជីមីនឲ្យងាកចេញពីអាហារដ៏មានរសជាតិឆ្ងាញ់មិនធ្លាប់បានភ្លក្សពីមុនមកបាន។
  «ខ្ញុំមិនខ្វះអីទេ»
  ព្រោះគិតថា ជាពួកអង្គរក្សមុខងាប់មិញនេះ ទើបនិយាយដូច្នេះ។
  «....»
  មិនឮតប មិនឮសម្លេងសម្រឹបជើងដើរទៅណា ទើបងាកទៅមើល តែក៏ត្រូវបើកភ្នែកធំៗពេលឃើញជាអ្នកណា ដៃដែលកាន់សមក៏ត្រូវសំកាំងនៅកណ្ដាលអាកាសដោយស្វ័យប្រវត្តិ។
  «លោក...»
  ភ្ញាក់ខ្លួនម្ដងទៀត ពេលគេដើរចូលមកអង្គុយនៅកៅអីទល់មុខហ្នឹងហើយ។ ជីមីនរហ័សទម្លាក់សមស្លាបព្រាទុកក្នុងចាន ទាញធីស៊ូមកជូតមាត់ក្រែងលោប្រឡាក់ ទាំងភ្នែកសម្លឹងមើលទៅគេ ឆ្លាស់ជាមួយផ្កាកុលាបដែលគេកំពុងកាន់។
  «ញាំបន្ដទៅ»
  «ខ្ញុំឆ្អែតហើយ»
  ឆ្អែតមែន ព្រោះអាហាររលស់អស់សឹងតែអស់ពីចាន តែមិនទាន់ឆ្អែតដល់ចិត្ត ការពិតចង់ហូបបន្ដទៀត តែឃើញមុខគេហើយ ញាត់លែងចូលទៀត។
  «ឆ្អែតហើយក៏ល្អ»
  «កាលពីថ្ងៃមិញឮថាទៅព្រលានយន្ដហោះមិនអញ្ចឹង ម៉េចក៏នៅក្នុងនេះទៅវិញ?»
«ខ្ជិលចង់ទៅ ទើបត្រឡប់មកវិញ»
ជីមីនអត់នឹងនិយាយបញ្ឃឹវិញមិនបាន ភ្នែកក៏សម្លក់សម្លឹងមើលទៅគេ ដៃយកស្លាបព្រាមកឆ្លិះបាយក្នុងចានលេងតិចៗ។
«...»
សូហ្កាមិននិយាយ ចំណែកជីមីនក៏ស្ងាត់ ហាក់ទម្លាប់នឹងចរឹករបស់គេទៅហើយ បើគេស្ងាត់...មានន័យថាគេមិនចង់បន្ដសន្ទនាទៀត។
គេស្ងាត់យូណាស់...ទើបជីមីនខ្ជិលនៅអង្គុយដកដង្ហើមចោលជាមួយ ក្រោកឡើងបម្រុងនឹងដើរចេញ តែដៃត្រូវចាប់ជាប់មិនឲ្យដើរទៅណារួច ហើយបន្ទាប់ពីនោះក៏ត្រូវបើកភ្នែកធំៗ ពេលឃើញគេយកចិញ្ចៀនចេញពីប្រលោះណាក៏មិនដឹង មកសូកនឹងម្រាមដៃនាងខាងឆ្វេងរបស់ខ្លួន ទើបប្រឹងកន្ដ្រាក់ដៃចេញពីការចាប់ កែមិនបានសម្រេច នឹងត្រូវគេចាប់ញាត់ចិញ្ចៀនចូលដៃទាល់តែបាន។
«ស្អីរបស់លោកហ្នឹង?»
«ចិញ្ចៀន! ឬឃើញថាជាស្បែកជើង?» 
«ខ្ញុំចង់សួរថាលោកយកមកពាក់នឹងដៃខ្ញុំធ្វើស្អី?»
«រៀបការជាមួយគ្នាទៅ!»
ភ្នែកជីមីនក៏បើកធំម្ដងទៀតសាជាថ្មី ដល់ថ្នាក់សូហ្កាអត់បារម្ភមិនបាននឹងក្រែងវាលានចេញមកក្រៅ។
«លោកនិយាយស្អី?»
ជីមីនមិនឈប់ភាំង សួរគេទាំងឆ្ងល់។ នៅសុខៗស្រាប់តែមកសូកដាក់ដៃ និយាយពាក្យរៀបការនេះ អ្នកណាទៅជឿបាន?
«រៀបការជាមួយខ្ញុំទៅស្មូមតូច!»
ជីមីនទៅជានិយាយអ្វីមិនចេញ អណ្ដាតដូចគាំងស្ដូក កម្រើកមិនរួច បានត្រឹមឈរបើកភ្នែកឡេងឡង់ដូចមនុស្សវិញ្ញាញាណហោះចេញពីក្រៅខ្លួន ខួក្បាលកំពុងគិតដល់យប់ពីម្សិល ដែលគេបាននិយាយជាមួយបុរសដែលលួចចូលមកក្នុងបន្ទប់ ថាខ្លួនជាអនាគតប្រពន្ធរបស់គេ...នេះជារឿងពិតឬ? គេនិយាយពិតមែន មិនបានឆរកុហកឲ្យបុរសនោះខ្លាចទេឬ?
«លោកនិយាយពិតមែន?»
«មុខខ្ញុំសមជាអ្នកលេងសើចណាស់ឬ?»
«ខ្ញុំមិនយល់ពិតមែន»
«គ្រាន់តែរៀបការ ហើយនៅជាមួយគ្នាទៅបានហើយ មិនបាច់យល់អីច្រើនទេ»
គេនិយាយហីៗដូចមិនខ្វាយខ្វល់ច្រើន ខុសពីមនុស្សទៀត ដែលគិតឡើងចង់ផ្ទុះខួចេញមកក្រៅទៅហើយ។ គេអ៊ែនខ្លួនបន្ដិច ដើម្បីសម្រួលឥរិយាបទអង្គុយយឲ្យបានស្រួលជាងមុន ចំណែកដៃ រុញចានអាហារនៅលើតុទៅម្ខាង រួចដាក់ផ្កាកុលាបមួយបាច់ធំនៅលើនោះ។
«លោកស្រឡាញ់ខ្ញុំមែនទេ?»
មាត់សួរ ភ្នែកសម្លឹងមើលបាច់ផ្កានោះ។ គេប្រហែលគេទិញមកជានាមជាមួយចិញ្ចៀន ដើម្បីឲ្យខ្លួនទេដឹង ព្រោះយកមកដល់ក្នុងបន្ទប់ហើយ គ្មានផ្លូវយកទៅឲ្យអ្នកផ្សេងទេ។ ប៉ុន្ដែហេតុអ្វីគេមិនហុចឲ្យ សុខចិត្តទុកវាចោលនៅលើតុវិញ?
«....»
«បើលោកមិនស្រឡាញ់មិនបាច់រៀបការទេ ហើយបើគិតដល់ថ្ងៃនោះ...លោកក៏មិនបាច់ទទួលខុសត្រូវដែល ខ្ញុំបានទទួលយកសែករបស់លោករួចហើយ ទោះមិនទាន់បានទៅដកចាយ ថ្ងៃណាមួយគង់តែចាយ យើងរួចគ្នាហើយ លោកមិនបាច់មានចិត្តចង់ទទួលខុសត្រូវអីទេ...»
«មកនេះ!»
គេនិយាយកាត់ នឹងដកដង្ហើមធំ ដូចធុញទ្រាន់នឹងសម្លេងតូចចច្រិតចេចចាតមិនឈប់ពេញបន្ទុក។
«ហាស៎?»
«ខ្ញុំមិននិយាយពីដងទេ»ពេលឃើញគេប្រាកដប្រជា ជីមីនទៅជាមិនហ៊ានធ្វើខ្លួនរឹងទទឹងដាក់ ទើបព្រមដើរទៅបៀតគេតាមសម្រួល ប៉ុន្ដែភ្លាមនោះក៏ត្រូវស្រែកចាច រាងកាយតូចត្រូវចាប់ផ្ដួលឲ្យដួលលើគេទាំងអស់ចំហរ ដោយមានដៃមាំទាំងគូរ ស្រវ៉ាអោបណែន នឹងចាប់លើកដាក់ឲ្យអង្គុយលើភ្លៅមាំរបស់គេ បន្ទាប់មកចង្កេះតូចអង្ក្រងត្រូវបានរឹបអូសសេរីភាពភ្លាម។

បើយកបាន៤០០ឡាច មុនម៉ោង១០ឲ្យ២ភាគបន្ថែម🥹❤️

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now