12

193 20 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី១២៖ គ្រោះថ្នាក់
ក្រោយពីធ្វើការអស់រយះជាច្រើនថ្ងៃជាប់គ្នា ដោយមិនបានសម្រាកទីបំផុតការងារក៏បានរួចរាល់ ទើបអ្នកកំលោះសង្ហាដកខ្លួនពីការងារ ត្រឡប់មកផ្ទះ ដែលនៅពេលនេះ យប់ម៉ោង៩ទៅហើយ។ ឡានសេរីទំនើបបត់ចូលក្នុងផ្ទះ នឹងយកចូលក្នុងរោងឡានរួចរាល់ ម្ចាស់ឡានក៏ចុះពីលើឡាន ដើរចូលខាងក្នុងផ្ទះ ឡើងទៅជាន់លើ សម្ដៅទៅរកបន្ទប់ ប៉ុន្ដែសម្លេងក្រូកក្រាកនៅបន្ទប់ដែលគេកំពុងដើរឆ្លងកាត់បន្លឺឡើង ព្រមទាំងមានសម្លេងច្រៀងរហឹមៗ នាំឲ្យជំហានជើងវែងៗឈប់ដើរ នឹងឈរផ្ទៀងត្រចៀកស្ដាប់ក្រែងលោស្ដាប់ច្រឡំ តែ...ពិតជាមានមនុស្សនៅក្នុងនេះពិតមែន។ សូហ្កាដើរសម្រាលជើងថ្នមៗ ដៃលូកចូលទៅក្នុងចង្កេះខោ ទាញកាំភ្លើងខ្លីមកខាងក្រៅ កាន់ណែនដៃ ហើយដើរទៅបៀតទ្វាបន្ទប់ មួលគន្លិះទ្វាបើកយឺតៗ បង្ហើបមើលខាងក្នុង ប៉ុន្ដែរូបភាពមនុស្សតូចច្រឡឹងដែលគេឃើញ ធ្វើឲ្យចិញ្ចើមក្រាស់ជ្រួញចូលគ្នា ខួក្បាលចាប់ផ្ដើមឆ្ងល់ ហើយក៏នឹកឃើញដល់សម្ដីរបស់ប៉ាគេភ្លាម។
(ពេលទៅដល់ ប៉ាមានកាដូឲ្យកូន)
សូហ្កាទាញទ្វាបិទវិញ មុននឹងដើរញាប់ជើងទៅរកបន្ទប់របស់គេ។ គេដឹងច្បាស់ថាជីមីនមិនអាចដើរចូលមកក្នុងអាណាចក្រផ្ទាល់ខ្លួនគេបាន បើមិនមានការឆ្លងកាត់កូនចៅគេជាមុនសិន ហើយកូនចៅរបស់គេក៏មិនអាចអនុញ្ញាតអ្វីផ្ដេសផ្ដាស ដោយមិនសួរនាំចៅហ្វាយជាមុនសិនដែល ហើយការដែលគេមិនបានដឹងអ្វីសោះ ហាក់ដូចអាក្របីមួយក្បាល នោះមកពីលោកប៉ា ជាអ្នកចាប់ការគ្រប់យ៉ាងនោះអែង។
អ្នកកំលោះឈ្លីសក់ក្បាលខ្ហួនអែងឲ្យរញ៉េរញ៉ៃ ខណះកំលុងពេលរងចាំានិយាយទូរស័ព្ទ។
«ប៉ាកំពុងតែធ្វើអ្វី?»
គេចោលសម្លេងរឹងកព្រឹសដាក់ខ្សែទូរស័ព្ទម្ខាងទៀតភ្លាម ពេលត្រូវបានចុចទទួល។
(កំពុងតែដេក)
«ប៉ាកុំញោះទោសះខ្ញុំតើបានទេ?»
(ប៉ាមិនបានញោះទេ កូនប្រុស)
«ប៉ាបញ្ជូលស្មូមតូចនោះមកទីនេះធ្វើស្អី?»
(ស្មូមតូច?)
លោកមីន សើចហិះៗនៅដើមក ពេលបានសូហ្កាហៅឈ្មោះរបស់ក្មេងដែលគាត់នាំមកជាមួយ ថាស្មូមតូច។
«បើប៉ាមិនឆ្លើយទេ ខ្ញុំមិនធានាសុវត្ថិភាពក្មេងម្នាក់នេះទេ ប៉ាក៏ដឹងថាខ្ញុំមិនចូលចិត្តអ្នកណាមកជ្រៀតជ្រែករឿងផ្ទាល់ខ្លួន»
(កូនចង់ក្លាយជាប្រមុខទេ?)
លោកមីន មិនឆ្លើយចម្លើយដែលសូហ្កាត្រូវការ ក្រៅពីនោះនៅសួរត្បកដាក់វិញទៀតផង។
«...?»
(រៀបការជាមួយស្មូមតូចរបស់អែងទៅ ប៉ានឹងចុះចេញពីដំណែង ហើយឲ្យអែងឡើងជាប្រមុខបន្ដ)
«ប៉ា...»
(ក្រែងការឡើងជាប្រមុខជាក្ដីស្រម៉ៃរបស់អែងមិនអញ្ចឹង?នៅចាំដល់អង្កាល់ទៀត)
«ខ្ញុំចង់ឡើងជាប្រមុខក៏ពិតមែន តែខ្ញុំមិនបានចង់រៀបការជាមួយក្មេងនោះទេ ខ្ញុំមិនបានស្រឡាញ់គេ សូមប៉ាយល់ផង»
(ប៉ាមិនបានថាឲ្យអែងស្រឡាញ់គេ តែការរៀបការគឺគ្រាន់តែដើម្បីភាពសាកសមប៉ុណ្ណោះ)
«ខ្ញុំមើលមិនឃើញពីចំណុចដែលក្មេងនោះសាកសមនឹងខ្ញុំអីបន្ដិចត្រង់ណាទេប៉ា»
(តែប៉ាមើលឃើញ)
«នោះជារឿងរបស់ប៉ា បើប៉ាគិតថារៀបការដើម្បីតែភាពសាកសម ខ្ញុំសុខចិត្តរៀបការជាមួយ ខែលស្លី ក៏បានដែល»
ខែលស្លី ជាកូនស្រីម៉ាហ្វៀ ដែលគេស្គាល់ ហើយក៏ជិតដិតគ្នាណាស់ដែល។ នាងពូកែ ឆ្លាត ស្អាត និយាយរួមគឺល្អទាំងព្រម ទាំងឋានះមុខមាត់ ទើបគេហ៊ានហាមាត់និយាយឈ្មោះនាងពេញៗមាត់ ចង់រៀបការជាមួយបែបនេះ ទោះយ៉ាងណាក៏ល្អជាងរៀបការជាមួយក្មេងនោះឆ្ងាយណាស់។
(កូនមិនបានស្រឡាញ់ខែលស្លី)
«តែប៉ាថារៀបការដើម្បីពាក្យសាកសម ខែលស្លី នាងសាកសមនឹងខ្ញុំបំផុតជាងអ្នកណាគេទាំងអស់ ហើយបើ...)
អាយ...
សម្លេងស្រែកចេញពីខាងក្រៅបន្លឺឡើង បង្អាក់ការនិយាយ។ សូហ្កាជ្រួញចិញ្ចើម បើតាមចាំមិនខុស សម្លេងនោះជាសម្លេងរបស់ជីមីននោះអែង។
«ប្រហែលជាមានរឿង ប៉ុណ្ណឹងសិនចុះប៉ា»
សូហ្កាប្រញាប់ចុចបិទទូរស័ព្ទ ហើយម្នីម្នាដើរទៅបើកថតតុយកកាំភ្លើងមួយដើមទៀតមកកាន់ ដើរចេញទៅក្រៅ សម្ដៅទៅរកបន្ទប់របស់ជីមីន បន្ទាប់មកប្រើជើងធាក់វាមួយតំហឹង ឲ្យរបើកដោយខ្លួនអែង បម្រុងនឹងលើកកាំភ្លើងកេះកៃទៅហើយ តែលែងទាន់ ព្រោះអាម្នាក់បិទមុខជិតឈឹងនោះ ប្រញាប់ស្រវ៉ាជីមីនទៅអោបក្នុងដៃ ភ្ជង់កាំភ្លើងដាក់ក្បាល ធ្វើឲ្យជីមីនភ័យញ័រខ្លួនទទ្រើក ទឹកភ្នែកស្រក់ហូររហាម ក្រវីក្បាលញាប់ស្អេក ព្រោះខ្លាចវាបាញ់សម្លាប់ដូចក្នុងរឿងភាគ។
«កុំចូលមកឲ្យសោះ មិនអញ្ចឹងអាក្មេងនេះនឹងស្លាប់មិនខានទេ»
«កុំធ្វើស្អីគេ បើខ្លាំងតទល់គ្នាមួយស្មើ»
សូហ្កាតបទៅវិញ ដៃក្ដាប់កាំភ្លើងណែន ចំណែកអាម្នាក់នោះចាប់ក្រៀកកជីមីន នាំអូសថយក្រោយយឺតៗ។
«យើងមិនល្ងង់ទេវើយ»
«អែងត្រូវការស្អី?»
«ជីវីតរបស់អែង»
«អញ្ចឹងបាញ់យើងជំនួស ហើយដោះលែងក្មេងម្នាក់នោះទៅ»
សម្ដីរបស់សូហ្កា ធ្វើឲ្យវាភ្ញាក់ផ្អើលបន្ដិច រួមទាំងជីមីនដូចគ្នា តែត្រឹមមួយស្របក់ក្រោយ វាក៏សើចក្អាកក្អាយដូចមនុស្សឆ្កួត។
«កុំចង់មកលេងល្បិច យើងមិនងាយបោកបានទេវើយ»
«មិនបានលេងល្បិច តែអ្នកដែលអែងកំពុងគំរាមជាអនាគតប្រពន្ធអញវើយ»
«ប្រពន្ធ?»
អាម្នាក់នោះឧទានម្ដងទៀត ខួក្បាលចាប់ផ្ដើមគិត។ បើក្មេងនេះ ជាអនាគតប្រពន្ធមែន ម៉េចមិនឃើញផ្សព្វផ្សាយដំណឹងអ្វីសោះ ថែមទាំងជាមនុស្សប្រុសទៀត តែបើជាមនុស្សធម្មតា ក៏មិនគួរណាមានឳកាសមកដេកលេងក្នុងផ្ទះជាមួយគ្នាដែល ព្រោះអ្នកណាៗក៏ដឹងដែល សូហ្កាមិនចូលចិត្តឲ្យអ្នកណាចូលមករញ៉េរញ៉ៃក្នុងជីវីតឡើយ។
ដឹប!
ភ្លេចខ្លួនបន្ដិច ក៏ត្រូវកែវដៃតូចៗរបស់អ្នកនៅក្នុងរង្វង់ដៃ អុកមួយកែងដៃចំពោះ ធ្វើឲ្យវាខ្ទាតបន្ដិច ហើយជីមីនក៏ប្រញាប់នាំខ្លួណអែងចេញពីវាភ្លាម ស្របពេលនោះ វាក៏លើកកាំភ្លើងតម្រង់ទៅរក តែលែងទាន់ទៅហើយ ព្រោះត្រឹមមួយពព្រិចភ្នែក គ្រាប់កាំភ្លើងក៏ហោះទៅរកក្បាលវា ធ្លុះគ្រាប់ចូលទៅក្នុងនោះ ធ្វើឲ្យវាដួលស្លាប់ភ្លាមៗ ឈាមហូរបាញ់ចេញមកខាងក្រៅហូរដូចទឹក។
ជីមីនងាកទៅមើលខាងក្រោយខ្លួន បើកភ្នែកធំៗ ឈាមដែលហូរមួយរង្វង់ជុំវិញខ្លួនវាឡើងរហាច ក្បាលដែលធ្លុះនោះជាប្រភពដែលឈាមហូរចេញមក ភ្នែកបើកក្រឡង់ៗគួរឲ្យខ្លាច។
ក្រឹប!
មិនដឹងថាមានរឿងអ្វី សុខៗក៏ទៅជាទន់ដៃជើង លែងមានកម្លាំងនៅក្នុងខ្លួន ហើយបន្ទាប់ពីនោះគ្រប់យ៉ាងក៏ងងឹតឈឹង។
សូហ្កាឃើញបែបនេះ ក៏ស្ទុះចូលទៅលើកត្រកងមើល ក្រែងលោត្រូវរបួសអ្វីត្រង់ណា តែរកយ៉ាងណាក៏មិនឃើញ ទើបច្បាស់ចិត្តថាក្មេងនេះសន្លប់ព្រោះឃើញរូពភាពស្លាប់ស្ដែងៗមិញប៉ុណ្ណោះ។ គេសម្លឹងមើលទៅសាកសមមួយភ្លែត រួចឈ្លោកមុខសម្លឹងមុខតូចច្រមិចដែលមានសភាពស្លេកស្លាំង មុននឹងដកដង្ហើមធំ លើករាងកាយតូចឡើងក្នុងរង្វង់ដៃ ដើរចេញពីបន្ទប់នោះ ទៅរកបន្ទប់ខ្លួនអែង នឹងដាក់អ្នកសន្លប់ឲ្យដេកនៅលើគ្រែថ្នមៗបំផុត រួចទាញភួយមកដណ្ដប់ឲ្យដល់ចង្កេះ បន្ទាប់មកយកទូរស័ព្ទតេទៅកូនចៅ ឲ្យមកចាប់ការសាកសមឲ្យបានរៀបរយ ដោយភ្នែកបន្ដសម្លឹងមើលទៅជីមីនមិនព្រិច។
ឈរមួយសន្ទុះ សម្លេងឡានរត់ចូលមកខាងក្នុងផ្ទះបន្លឺឡើង។ គេដើរទៅបង្អួត ពើងវាំងននមើលបន្ដិច ឃើញថាជាកូណចៅមកពីភូមិគ្រិះ ប្រហែលជាលោកប៉ាគេបញ្ជូលមក ពេលឮប្រាប់ថាមានបញ្ហាទេដឹង។ គេដើរចេញទៅក្រៅវិញ ដោយមិនភ្លេចបិទទ្វាវិញ រួចចុះទៅជាន់ក្រោម បញ្ជាកូនចៅឲ្យមកចាប់ការសាកសពនឹងសម្អាតឲ្យបានស្អាតបាតរៀបរៀយ គ្មានឲ្យសល់ឈាមសូម្បីតែមួយតំណក់ រួចរាល់ហើយក៏ត្រឡប់មកបន្ទប់វិញ រលាស់អាវចេញយកទៅពាក់នៅលើភ្ងាក់កៅអី ដើរហួសចូលទៅងូតទឹកសម្អាតខ្លួន។
គេដេកត្រាំទឹកក្ដៅមួយសន្ទុះធំដើម្បីបន្ធូអារម្មណ៍តានតឹង មួយសន្ទុះក្រោយទើបងើបចេញពីអាងទឹក មកឈរនៅពីមុខកញ្ចក់ ពិនិត្យរាងកាយខ្លួនអែងរកចំណុចខ្សោយ តែក៏ញញឹមពេញចិត្ត ព្រោះត្រង់ពោះគ្មានខ្លាញ់ ទោះមួយរយះនេះរវល់រកពេលហាត់ប្រាណគ្មានក៏ដោយ។ គេមិនមែនជាពពួកអ្នកផឹកស្រាបំប៉ោងពោះដូចអ្នកមានផ្ទៃពោះឡើយ គេផឹកតែដើម្បីជួបជុំនិយាយរឿងការងារ ចំណែកប្រភេទអាហារ ក៏ជ្រើសរើសតែអាហារជំនួយដល់សុខភាពផងដែល។ គេពេញចិត្តគ្រប់ពេលដែលឃើញដើមដៃទាំងសងខាងរបស់ខ្លួនសុទ្ធតែសាច់ដុំ ស្មាបើកធំទូលាយ រួមទាំងពោះមានសាច់ដុំកង់ៗគ្មានជាតិខ្លាញ់ ដែលស្រីៗគ្រប់គ្នាប្រាថ្នាចង់ស្ទាបអង្អែល ចង់បោសអង្អែលនៅវាលើគ្រែ។
គិតដល់រឿងលើគ្រែ ក៏នឹកឃើញដល់អ្នកនៅលើគ្រែ ទើបយកខោជើងខ្លីមកស្លៀក ដើរចេញមកក្រៅវិញ បន្ទាប់មកឡើងដេកលើគ្រែដែល ប៉ុន្ដែគ្រាន់តែតម្រេតខ្នងភ្លាម ដៃតូចៗក៏លើកមកអោបគេភ្លែត ថែមទាំងរំកិលខ្លួនមករក ត្រអុសក្បាលនឹងចង្អួរទ្រូងគេចុះឡើងមិនព្រមឈប់ ដង្ហើមក៏ថេ បញ្ជាក់ថាកំពុងដេកលក់ស្ងប់។
«ហ៊ឹម...»
គេទាញបេះដៃនោះចេញ តែត្រូវគ្រហឹមដាក់ហាក់ដូចមិនពេញចិត្ត ក្រៅពីនោះនៅត្រសុលចូលមករកថែមទៀតផង ទើបបណ្ដោយឲ្យអោបតាមចិត្ត តែមួយសន្ទុះក្រោយ ក៏ត្រូវមួម៉ៅព្រោះក្លិនក្រអូបប្រហើររបស់អ្នកខ្លះ វារំខានចិត្តមែនទែន នៅសាច់សខ្ចីទន់ល្មើយដែលត្រដុសជាមួយរាងកាយគេមិនឈប់ទៀត ទើបខាំសង្គ្រាតធ្មេញ ព្យាយាមធ្វើចិត្តឲ្យត្រជាក់បំផុត ទម្រាំតែដេកលក់ជិតព្រឹកឯនោះ។
២៦០ឡាច មុនម៉ោង១០បាន១ភាគទៀត🥹

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now