ភាគទី២ មនុស្សដែលត្រូវប្រើជាដៃជើងជំនួស

245 24 0
                                    

ភាគទី២
មនុស្សដែលត្រូវប្រើជាដៃជើងជំនួស
តុក!តុក!
សម្លេងគោះទ្វាបន្លឺឡើងខ្លាំងៗជាច្រើនដង ដែលធ្វើឲ្យអ្នកដែលកំពុងសង្ងុំដេកលក់លីវៗទៅហើយ ត្រូវបើកភ្នែកឡើង ងើបដើរទៅបើកទ្វាទាំងខ្ជិលច្រអូស។
«អុះ អ៊ុំស្រី»
ពេលឃើញថាជាអ្នកណាហើយ អាការះងងុយដេកទាំងប៉ុន្មានស្វាងអស់គ្មានសល់។ ជីមីនបើកភ្នែកធំៗដោយការភ្ញាក់ផ្ញើល ព្រោះមិននឹកស្មានថាវត្តមានរបស់មេចាប់ការចំណាស់មកឈរនៅក្នុងផ្ទះចាស់របស់អ្នកបម្រើបែបនេះ។
«តាមខ្ញុំមកផ្ទះធំ»
និយាយតែប៉ុណ្ណឹង មិរ៉ាន់ក៏បែរខ្នងដើរចេញទៅ។ ជីមីនមិនទាន់បាត់មិងមាំង ឈរមើលខ្នងមិរ៉ាន់ពីក្រោយ ដោយទឹកមុខមិនយល់។
ក្រែងមិញនេះទើបតែដេញមកពីផ្ទះធំមែនទេ?
ហើយពេលនេះហៅទៅធ្វើស្អីទៀតហើយ?
ជីមីនដកដង្ហើមធំ ជាអ្នកបម្រើគេពិបាកណាស់មែនទេ?រកតែពេលសម្រាកគ្មាន គេចង់ហៅប្រើពេលណាក៏បានតាមតែចិត្តចង់ ដោយមិនខ្វល់ពីអ្នកធ្វើសូម្បីតែបន្ដិច។ គិតហើយក៏ខឹងចិត្ត នេះបើក្លាយជាអ្នកមានពេលណា នឹងបានដេកស៊ីឲ្យកាងពោះ តបស្នងភាពហត់នឿយពេលនេះ។
«នៅឈរស្លើស្អីទៀត?»
«ទៅហើយ អ៊ុំ»
ជីមីនរហ័សរត់ទៅតាមពីក្រោយ ស្ដ្រីចំណាស់ភ្លាម។
«អ៊ុំហៅខ្ញុំមានការងារអីមែនទេ?»
«មានការទើបហៅ»
មិរ៉ាន់តប ទាំងកំពុងដើរចូលទៅខាងក្នុងផ្ទះ។ ជីមីនស្ងាត់ មិនចង់សួរបន្ដ ទើបបានតែដើរពីក្រោយស្ងាត់ៗ ហើយពេលគាត់ដើរសម្ដៅទៅផ្ទះបាយ ចិញ្ចើមស្អាតក៏ជ្រួញគ្នាដោយស្វ័យប្រវត្តិ សំណួរហោះពេញខួក្បាល។
«អាហារមិនគ្រាន់មែនទេអ៊ុំ?ឬមួយលោកម្ចាស់ អ្នកស្រីមិនត្រូវមាត់ ទើបត្រូវធ្វើម្ហូបថ្មី»
«អ្នកណាប្រាប់អែងថាធ្វើម្ហូបថ្មី?»
«គឺ...ចេះតែស្មានៗទៅ»ជីមីនញាក់ស្មាបន្ដិច។
«លើកអាហារទាំងអស់នេះ ចេញទៅដាក់លើតុឲ្យអស់ រៀបឲ្យមានរបៀបផង»
មិរ៉ាន់ចេញបញ្ជា ចំណែកជីមីនងាកទៅមើលអាហារនៅលើតុភ្លាម។
«អេ...ម៉េចក៏ខ្ញុំត្រូវជាអ្នកលើក ក្រែងអ៊ុំជាអ្នកប្រាប់ខ្ញុំដោយផ្ទាល់ថា ក្មួយស្រីអ៊ុំជាអ្នកលើកមិនអញ្ចឹង?»
«ម៉ារីយ៉ាឈឺ គេលើកមិនបានទេ នេះមិញ ទើបតែដួលខ្យល់គរនៅមុខអ្នកស្រី ទើបត្រូវអ្នកស្រីដេញឲ្យទៅសម្រាកបាត់ទៅ»
«នាងកើតអីធ្ងន់ធ្ងរឬអត់?» កំលោះតូចសួនាំ តាមទម្លាប់មនុស្សចូលចិត្តឈឺឆ្អាលអ្នកដទៃរស់នៅក្បែខ្លួន។
«គ្រាន់តែវិលមុខ មិនបានដល់ថ្នាក់ដេកពេទ្យ ឈប់សួរ ហើយធ្វើការរបស់អែងទៅ»
ជីមីនធ្វើមុខស្អុយ ពេលសម្លេងរឹងកព្រឹសបន្លឺឡើងគួរឲ្យខ្លាចបំផុត។
«បាទ ខ្ញុំធ្វើជំនួសក៏បាន តែស្នាដៃរៀបចំអាហារ ខ្ញុំមិនស្ទាត់ប៉ុន្មានទេ បើរៀបចំមកមិនស្អាតកុំមកបន្ទោសខ្ញុំតាមក្រោយឲ្យសោះ»
មិរ៉ាន់ ងក់ក្បាលបញ្ជាក់ថាគាត់មិនស្ដីឲ្យឡើយ ទើបផ្ទៃមុខស្រស់ស្អាតប្រៀបដូចមនុស្សស្រីស្រស់បស់ជាងមុនខ្លះ នឹងងាកទៅចាប់អារម្មណ៍លើការងាររបស់ខ្លួនដែលត្រូវចាប់ចែង ដោយមានមិរ៉ាន់ តាមមើលមិនដាច់ពីខ្សែភ្នែក។
«អែងស្រឡាញ់មនុស្សប្រុសឬអត់?»
នៅសុខៗមិរ៉ាន់ដែលស្ងាត់មួយសន្ទុះ ស្រាប់និយាយឡើងមក ធ្វើឲ្យអ្នកត្រូវសួររហ័សងាកទៅមើលភ្លាម។
«បាទ?» ជីមីនសួរបញ្ចាក់ម្ដងទៀត ព្រោះខ្លាចខ្លួនអែងស្ដាប់ច្រឡំ អ្វីដែលបានឮមិញនេះ។
«ខ្ញុំសួរថា អែងស្រឡាញ់មនុស្សប្រុសឬអត់?»
ជីមីនព្រិចភ្នែកញាប់ស្អេក ស្របបេះដូងលោតញាប់ស្ទើលោតធ្លាយចេញមកក្រៅដោយហាមឃាត់មិនបាន។
«ម៉េចក៏អ៊ុំសួរខ្ញុំបែបនេះ?»
«ខ្ញុំសួរអែង មិនមែនឲ្យអែងមកសួរខ្ញុំវិញទេ?»
«គឺ...ខ្ញុំ»
«....»មិរ៉ាន់ មិននិយាយកាត់ រងចាំស្ដាប់ចម្លើយដែលខ្លួនចង់ដឹង ដោយចិត្តត្រជាក់បំផុត។
«អ៊ុំចេះលេងសើចទៅកើត ខ្ញុំជាប្រុសឲ្យទៅស្រឡាញ់ប្រុសដូចគ្នា ម៉េចនឹងអាចទៅ» ជីមីនសើចញឹមៗតបទៅវិញ វិនាទីបន្ទាប់ក៏ងាកទៅធ្វើការបន្ដ។
«ខ្ញុំចេះតែសួរទៅ ឃើញសម័យនេះគេស្រឡាញ់ភេទដូចគ្នាច្រើនសឹងអី»
«តែមិនមែនខ្ញុំ»
(មិនមែនក៏ល្អ យើងនឹងមិនបាច់ភ័យនឹងវត្តមានរបស់អែង...ជីមីន ព្រោះបើអែងស្រឡាញ់ប្រុសដូចយើងគិតមែន អ្វីៗគ្រប់យ៉ាងអាចនឹងប្រែប្រួលក៏ថាបាន)
«ខ្ញុំត្រូវលើកម្នាក់អែងមែនទេ?»
«មែនហើយ អ្នកផ្សេងមិនទំនេរ» មិរ៉ាន់ផ្អាកពីការគិត តបទៅវិញ។
«អញ្ចឹងខ្ញុំលើកទៅហើយ»
មិរ៉ាន់ ងក់ក្បាលជាការអនុញ្ញាត ។ ជីមីនរៀបចំអាហារលើកចេញទៅក្រៅ សម្ដៅទៅបន្ទប់អាហារ ដែលនៅគម្លាតម្ខាងទៀតពីផ្ទះបាយ ដោយមានមិរ៉ាន់ ដើរតាមពីក្រោយ ដើម្បីមើលការខុសត្រូវ ដោយសារជីមីនទើបតែចូលធ្វើការថ្មីៗ របៀបរបបរៀបចំអាហារទទួលភ្ញៀវប្រហែលមិនទាន់ដឹង បើខុសអីស្រួលគាត់ណែនាំ។

ចំណាយពេលមួយសន្ទុះធំ ជីមីនក៏រៀបចំរួចរាល់អស់ស្រេច នឹងបម្រុងបែរខ្លួនដើរចេញទៅវិញ តែត្រូវមិរ៉ាន់ហៅឲ្យឈប់ ដើម្បីនៅចាំបម្រើពេលចៅហ្វាយៗត្រូវការអ្វី ស្របពេលនោះមានអ្នកបម្រើស្រី២នាក់ទៀត ដើរចូលមកខាងក្នុង ផ្ទៃមុខលំអរលើផ្ទៃមុខស្រស់ស្អាតមិនរលុបបាត់ នឹងដើរទៅឈរគៀនខាង ក្ដោបដៃដាក់ខាងមុខ ខ្សឹបខ្សៀវគ្នាមិនឈប់ មិនដឹងជានិយាយរឿងអ្វី។ ជិមីនដកដង្ហើមធំ ដើរទៅឈរទន្ទឹមនឹងពួកនាងដែល ចំណែកមិរ៉ាន់ដើរទៅរកបន្ទប់ទទួលភ្ញៀវ មិនយូប៉ុន្មានក៏ចេញមកវិញ ដោយមានម្ចាស់ផ្ទះ ព្រមទាំងភ្ញៀវ២នាក់ទៀតមកជាមួយ។
វិនាទីនេះហើយ ដែលជិមីនអាចមើលឃើញមុខភ្ញៀវបានច្បាស់។ បុរសវ័យកណ្ដាល មិនចាស់ហើយក៏មិនក្មេង ដើរទន្ទឹមជាមួយលោកចុងមីន ប្រហែលជាមិត្តភក្ដិនឹងគ្នា ព្រោះចាំបានកាលមិរ៉ាន់ប្រាប់។ ចំណែកបុរសម្នាក់ទៀត សង្ហាលេចថ្នូជាងគេ កម្ពស់ខ្ពស់ស្រឡះ សាកសមនឹងមាឌធំដូចកីឡាកាសរបស់គេមែនទែន។ គេមានមុខមាត់ហាក់ដូចទេវតាប្រទានឲ្យ ទាំងស្អាតនឹងក្ដៅគគុកមានមន្ដស្នេហ៍ ទោះមិនបាច់ធ្វើអ្វី ក៏នាំអារម្មណ៍ឈ្លក់វង្វេងបានយ៉ាងងាយ។
«ជីមីន...នៅឈរធ្មឹងធ្វើស្អីទៀត»
អ៊ុំស្រីដើរមកបៀត ជ្រួញចិញ្ចើមបន្ដិច តឿនពេលឃើញជីមីនឈរស្ងៀមទ្រឹងសឹងតែមិនកម្រើកខ្លួនអ្វីលបន្ដិចសោះ។
«បាទ?»
«មិនមើលអ្នកដទៃខ្លះទេអី ចាំបាច់ឲ្យខ្ញុំប្រាប់គ្រប់ជំហានឬយ៉ាងម៉េច ឆាប់ទៅដួសបាយតាមចានទៅ»
ជីមីនងក់ក្បាល បន្ទាប់មកបោះជំហានជើងខ្លីៗដើរទៅលើព្រំក្រាស់ ចាប់ផ្ដើម ធ្វើតាមតួនាទីទាំងបេះដូងលោតញាប់ដូចគេទូងស្គរទៅហើយ ព្រោះភ័យ ហើយរឹតតែភ័យលើសដើម ពេលមកដល់តុចុងបង្អស់ដែលជាតុរបស់អ្នកកំលោះមិនស្គាល់ឈ្មោះនោះហើយ។
«អឺ...សុំអនុញ្ញាត»
«ហ៊ឹម...»
ម្ចាស់តុគ្រហឹមដើមក នឹងងាកខ្លួនឲ្យបន្ដិច ទើបជីមីនម្នីម្នាដួសបាយដាក់ចានរបស់គេភ្លាម រួចដើរទៅឈរកន្លែងដើមវីញ តែចង្រៃអី តុបុរសម្នាក់នោះបែរមកខាងនោះល្មម ធ្វើឲ្យមើលឃើញមុខគេច្បាស់ ហើយស្របពេលនោះកែវភ្នែកក៏ប្រទាក់គ្នាដោយស្វ័យប្រវត្តិ។
អ្នកកំលោះដែលមានមុខមាំ មិនបង្ហាញអារម្មណ៍ឲ្យឃើញអ្វី ក្រៅពីពណ៍កែវភ្នែកចាស់ដែលពិចារណាខ្លួនតាំងពីក្បាលដល់ចុងជើង ហាក់ដូចគេកំពុងមើលអីវ៉ាន់មួយយ៉ាងអញ្ចឹង ដែលធ្វើឲ្យអ្នកដែលត្រូវមើលអោនមុខចុះ មិនហ៊ានប្រសព្វភ្នែកជាមួយកែវភ្នែកកំណាចមួយគូរនោះទៀត ទាំងមិនសូវស្រណុកក្នុងខ្លួនប៉ុន្មានដែលអ្នកដទៃមើលមកដោយខ្សែភ្នែកចម្លែកបែបនេះ។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now