13

188 17 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី១៣: ស្មូមតូច?
ថ្ងៃថ្មី
សូហ្កាមកធ្វើការតាមធម្មតា ដោយជិះឡានមកខ្លួនអែងមិនបានគិតខ្វាយខ្វល់រឿងកាលពីយប់មិញអីសូម្បីតែបន្ដិច។ ជីវីតគេ ជួបរឿងបែបនេះតាំងពីក្មេងមកហើយ សឹងតែយកឈាមមកផឹកទៀតផង ត្រឹមមានអ្នកលួចចូលមកខាងក្នុងផ្ទះ លួចប៉ងផ្ដាច់ជីវីត តើមានអីប្លែកត្រង់ណាទៅ?
អ្នកកំលោះបោះជំហានជើងវែងៗ ដើរសម្ដៅទៅជណ្ដើរយន្ដឯកជន ហើយចូលទៅខាងក្នុងនោះ ចុចជាន់ដែលត្រូវទៅ បន្ទាប់មកទ្វាក៏បានបិទ លេខអេឡិចត្រូនិចពណ៍ក្រហមក៏ចាប់ផ្ដើមដំណើរការ ដោយមិនយូទ្វាក៏បានបើកសាជាថ្មីម្ដងទៀត នៅជាន់លើគេបង្អស់។
«ចៅហ្វាយ បន្ដិចទៀតមានការចូលប្រជុំអំពីគម្រោងថ្មី»
លេខាស្រីវ័យកណ្ដាល ស្ទុះក្រោកឈរឡើង នឹងរាយការណ័ប្រាប់ញាប់មាត់ស្អេក ពេលឃើញចៅហ្វាយនាយដើរមកបៀត។
«ត្រៀមឯកសារផង ចាំខ្ញុំចូលទៅតាមក្រោយ»
«ចាស ចៅហ្វាយ»
និយាយតែប៉ុណ្ណឹង ក៏បើកទ្វាដើរហួសចូលទៅក្នុងបន្ទប់ធ្វើការបាត់ មួយសន្ទុះក្រោយទើបចេញមកវិញ ដើម្បីចូលប្រជុំនិយាយអំពីគម្រោងដែលគេរៀបចំកាលពីប៉ុន្មានថ្ងៃក្រោយពេលត្រឡប់មកពីកូរ៉េវិញ។

បន្ទាប់ពីសម្រាកអស់រយះជាច្រើនម៉ោង ត្របកភ្នែកតូចៗចាប់ផ្ដើមកម្រើកជាច្រើនដង ដើម្បីសាំនឹងពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមចន្លោះបង្អួច មុននឹងបើកភ្នែកសម្លឹងមើលពិដានបន្ទប់ ខណះខួក្បាលកំពុងគិតថាខ្លួនអែងនៅទីណា ទើបប្រញាប់ក្រោកអង្គុយឡើងយ៉ាងទាន់ហន់ ចោលភ្នែកសម្លឹងមើលជុំវិញបន្ទប់ ហើយរូបភាពកាលពីយប់មិញ ក៏ហូរចូលមកក្នុងខួក្បាលហូរដូចទឹក។ សម្លេងកាំភ្លើងលាន់រំពងពេញក្រដាសត្រចៀក បន្ទាប់មកបុរសម្នាក់ក៏ដួលដេកស្ដូកស្ដឹងលែងមានខ្យល់ដង្ហើម ឈាមហូររហាចចេញពីប្រលោះក្បាលដែលធ្លុះបែកដូចគេយកស្អីទៅដំចោះនោះ វាគួរឲ្យខ្លាចមែនទែន។
គ្រាន់តែគិតដល់រូបភាពព្រឺព្រួចសាហាវឃោរឃៅយង់ឃ្នងភ្លាម ភាពភ័យខ្លាចក៏រត់ចូលមកក្នុងអារម្មណ៍ ធ្វើឲ្យមុខមាត់ដែលស្លេកស្លាំងស្រាប់ កាន់តែស្លេកសកលាំងលើសដើម ខ្លួនប្រាណក៏ញ័រទទ្រើកទប់មិនឈ្នះ កែវភ្នែកថ្លាយង់មានមន្ដស្នេហ៍ចាប់ផ្ដើមរលីងរលោងព្រិលមើលលែងច្បាស់ព្រោះដក់ដោយរង្វង់ទឹកភ្នែក សម្លេងអណ្តឺតអណ្តកក៏បន្លឺឡើងនៅដើម-ក-ឲ្យសសឹក ហើយនៅពេលក្រលេកមើល មិនឃើញអ្នកណានៅក្រៅពីខ្លួនអែង ក៏កាន់តែភ័យលើសដើម ខ្សែភ្នែកសម្លឹងមើលទៅបង្អួច ដែលត្រូវបើកចំហរចោលបណ្ដោយឲ្យខ្យល់ចេញចូលមកក្នុងបន្ទប់ ដោយភាពភ័យខ្លាច...ខ្លាចថានឹងមានអ្នកណាហក់ឡើងមកតាមបង្អួច បម្រុងនឹងប្រហារឆក់យកជីវីតខ្លួនម្ដងទៀត។
    គិតដល់ត្រឹមនេះ ក៏ម្នីម្នាចុះពីលើគ្រែ សម្ដៅទៅរកទ្វាភ្លាម ហើយមួលគន្លឹះបើកចេញទៅក្រៅ រត់ញាប់ជើងស្អេកចុះទៅជាន់ក្រោម តែក៏ត្រូវផ្អាករត់ភ្លាមៗ ពេលឃើញផ្ទះពោរពេញដោយបុរសឈុតពណ៍ខ្មៅ មាឌធំៗដូចដែលតាមការពារលោកមីននៅប្រលានយន្ដហោះដែល។
     <<ពួកលោកជាអ្នកណា?>>
    <<ជាអង្គរក្សរបស់ចៅហ្វាយ>>
    <<ចៅហ្វាយលោកជាអ្នកណា?>>
    សញ្ជាតិញាណប្រាប់ថាមិនត្រូវជឿទុកចិត្តអ្នកណាផ្ដេសផ្ដាសបន្ដបានឡើយ ទើបនៅមិនព្រមឈប់សួរដេញដោល នឹងរក្សាជំហានជើងខ្លួនអែងឲ្យនៅកន្លែងដើមមិនសូម្បីផ្លាស់ទីទៅរកពួកគេសូម្បីតែមួយជំហាន កែវភ្នែកសម្លឹងមើលពួកគេដោយការត្រួតសង្កេតនឹងពិនិត្យ។
     <<លោកសូហ្កា>>
    <<ហើយលោកសូហ្កាគេទៅណា? >>
    <<ចៅហ្វាយទៅប្រជុំ>>
   <<ហើយហេតុអ្វីពួកលោកមកនៅទីនេះ?>>
   <<ចៅហ្វាយបញ្ជាឲ្យមកការពារសុវត្ថិភាពឲ្យអែង>>
   <<គេបញ្ជាឬ?>>
   <<បាទ!>>
    ស្របពេលនោះ បុរសម្នាក់ទៀតដើរចូលមកខាងក្នុង ដោយដៃសូកទូរស័ព្ទចូលក្នុងហោប៉ៅអាវខាងក្នុងគ្រ័ហ្សេ ភ្នែកសម្លឹងមើលទៅម្ចាស់រាងកាយតូចមួយភ្លែត រួចងាកទៅមើលមិត្តរួមការងារវិញ។
    <<ខ្ញុំតេប្រាប់រួចរាល់ហើយ>>
    <<ល្អ!>>
    ចំណែកជីមីនមិនដឹងថាពួកគេកំពុងនិយាយពីរឿងអ្វី ក៏បានត្រឹមឈរស្ងៀម។
    <<ទុកចិត្តខ្ញុំបាន មិនអីទេទៅសម្រាកចុះ>>
     តាមមើលបុរសដែលមានមុខមាំ មាឌធំជាងនោះ មានឋានះធំជាងអ្នកណាទាំងអស់ ព្រោះឃើញគេងាកទៅបញ្ជស្អីមិនដឹងទៅអ្នកដទៃ បន្ទាប់មកក៏ងាកមកប្រាប់ខ្លួនបំណងដេញឲ្យទៅសម្រាក។
     <<អឺ...ខ្ញុំសួរពួកលោកបានទេ?>>
     <<បាទបាន បើអ្វីដែលឆ្លើយបានពួកខ្ញុំនឹងឆ្លើយ>>
     <<សាកសពកាលពីយប់មិញនេះ...យ៉ាងម៉េចហើយ...អឺគឺ...ខ្ញុំចង់បានន័យថា យកគេចេញពីបន្ទប់នោះហើយឬនៅ?>>
    និយាយដល់សាកសព មិខស្អាតក៏ប្រែប្រួលទៅជាខ្លាចរអារញើតរញើមមួយរំភេច។
    <<ពួកយើងយកចេញតាំងពីយប់ម្ល៉េះមិញ ឈាមក៏បានសម្អាតស្អាតរួចអស់ដែល>>
    <<អរគុណ>>
    ពេលឮបែបនោះ ជីមីនសើចញញឹមបានខ្លះ។ ការពិតចង់ប្រើពួកគេឲ្យទៅយករបស់ប្រើប្រាស់មួយចំនួនឲ្យបន្ដិច តែខ្លាចចិត្ត ទើបចុងក្រោយក៏បានតែបែរខ្លួន ឡើងទៅជាន់ខាងលើវិញទៅរកបន្ទប់ខ្លួនអែងដែលស្នាក់នៅកាលពីយប់មិញ ទាំងភ័យខ្លាច។

    ទឺត!ទឺត!
    អេវ៉ាន ដែលកំពុងឈរក្ដោបដៃផ្ដោតទៅលើការប្រជុំនៅជិតចៅហ្វាយ គ្រហឹមដើមកបន្ដិច ពេលទូរស័ព្ទញ័រនៅក្នុងហោប៉ៅ ទើបដកខ្លួនទៅឈរបៀតជញ្ជាំង ទាញទូរស័ព្ទមកមើល ឃើញថាជាលេខរបស់អ្នកណាហើយ ក៏ដើរចេញទៅក្រៅនឹងបិទទ្វាវិញដោយប្រុងប្រយ័ត្ន មុននឹងចុចលើកទូរស័ព្ទផ្អឹបនឹងត្រចៀក។
    <<មានការអី?>>
    (ស្មូមតូចដែលចៅហ្វាយឲ្យមើល ខ្ញុំបានឮសម្លេងយំហើយសម្លេងស្អីក៏មិនដឹងព្រូសប្រាសនៅក្នុងបន្ទប់)
    <<ចូលទៅមើលទៅ>>
    (ចៅហ្វាយមិនឲ្យចូលទៅបៀត បើគ្មានការអ្វីសំខាន់)
    <<ចាំប្រាប់ចៅហ្វាយឲ្យ>>
    (បានហើយ)
    ទូរស័ព្ទត្រូវបានចុចផ្ដាច់ប្រព័ន្ធ។ អេវ៉ានទុកទូរស័ព្ទ ហើយដើរចូលទៅក្នុងបន្ទប់ប្រជុំដើរទៅរកសូហ្កាអោនខ្សឹបដាក់ត្រចៀកឲ្យឮតែពីនាក់។
    <<ចៅហ្វាយ អិចសូតេមកប្រាប់ថា ស្មូមតូចយំថែមទាំងឮដូចសម្លេងបោករបស់នៅក្នុងបន្ទប់>>
    គេឃើញកែវភ្នែកកាចក្រលេកមកមើលគេបន្ដិច បន្ទាប់មកធ្វើធម្មតា ម្រាមដៃចង្អុលគោះលើតុជាចលនាចង្វាក់មិនឈប់ ហាក់ដូចកំពុងផ្ដោតទៅលើអង្គប្រជុំដដែល។
   <<អ្នកណាអនុញ្ញាតឲ្យពួកអែងហៅជីមីនថាស្មូមតូច?>>
    ទឹកមុខធម្មតា ភ្នែកក៏សម្លឹងមើលទៅអ្នកផ្សេង តែមាត់បែរជាតបមកអេវ៉ានវិញ។
    <<អឺ...គឺ>>
    <<បើលើកក្រោយយើងឮអែងហៅបែបនេះទៀត ត្រៀមងាប់ទៅ បិទអង្គប្រជុំខ្ញុំមានការងាររវល់ជាបន្ទាន់>>
    នៅចិងប្រយោគគេនិយាយដោយសម្លេងធម្មតាឲ្យឮពេញមួយបន្ទប់ប្រជុំ និយាយរួចក៏ក្រោកឈរ ដាក់លេវអាវគ្រ័ហ្សេមួយគ្រាប់ត្រង់ចង្កេះ ខណៈកំពុងដើរចេញមកខាងក្រៅវិញ។ អេវ៉ាន គ្រាន់តែឃើញបែបនេះ ក៏ចុចកាសប្ល៉ូធូដែលពាក់ជាប់នៅត្រចៀក បញ្ជាឲ្យកូនចៅយកឡានចេញមកចាំខាងមុខភ្លាម បន្ទាប់មករត់ញាប់ជើង ដើម្បីឲ្យដល់ជណ្ដើរយន្ដមុនចៅហ្វាយ ចុចបើកទ្វាឲ្យបើកចំហរ រួចចុចបិទវិញ ក្រោយពេលសូហ្កាចូលទៅខាងក្នុងនោះ។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now