ភាគទី៦ មិនបានខ្វល់

473 33 2
                                    


ភាគទី៦
មិនបានខ្វល់
ជីមីន បើកភ្នែកព្រឹមៗគ្រហឹមកតិចៗ ព្រោះពន្លឺព្រះអាតិទ្យដែលចាំងចូលមកតាមបង្អួច វារំខានដំណេក បម្រុងនឹងប្រែខ្លួនដេកបន្ដ ប៉ុន្ដែការចងចាំកាលពីយប់មិញរត់ចូលមកក្នុងខួក្បាល ឲ្យភ្ញាក់ព្រើត ភាពងោកងងុយស្វាងហាក់ដូចមានអ្នកទឹកដាក់ទាំងកាធុន។
«ចប់ហើយ ថ្ងៃខ្ពស់ពេកហើយ»
ជីមីននិយាយរអ៊ូៗ ភ្នែកបើកធំៗដោយការភ្ញាក់ផ្អើល ហើយស្ទុះក្រោកឡើង ដោយមិនបានជាចាប់អារម្មណ៍ដៃដាក់ដែលដាក់ពីលើពោះរបស់គេ ទើបពេលក្រោកអង្គុយ ក៏ភ្ញាក់ព្រើតម្ដងទៀត សំណាងខំទប់មាត់ទាន់ព្រោះខ្លាចគេភ្ញាក់ពីដេក។
ទឹកមុខតូចច្រមិចបង្ហាញពីភាពខ្វល់ខ្វាយ បន្ទាប់មកក៏លើកដៃរឹងមាំរបស់គេចេញពីរាងកាយរបស់ខ្លួន ដោយថ្នមៗបំផុតតាមអ្វីដែលអាចធ្វើបាន នឹងព្រួសដង្ហើមធូទ្រូងតាមមាត់ ពេលធ្វើបានសម្រេច។
«ឈឺដល់ហើយ»
រាងកាយទ្រុបទ្រោមហាក់មានអ្នកវាយដំ ជាពិសេសត្រង់ចំណុចទន់ជ្រាយដែលត្រូវបានរុករានកាលយប់មិញ គ្រាន់តែកម្រើកខ្លួនវាក៏ឈឺទុក្ខដល់ថ្នាក់ត្រូវខំមាត់ទប់ភាពឈឺចាប់ទៅហើយ។ ជីមីនរំកិលខ្លួនយឺតៗទៅរកចុងគ្រែ ទម្លាក់បាតជើងឲ្យប៉ះនឹងភាពត្រជាក់ស្រេបរបស់ឥតការ៉ូ បន្ទាប់មកប្រឹងទប់ខ្លួនក្រោកឈរឡើង ដើរដូចរត់នៅកែងជើងជៀសវាសបង្កសម្លេង ទៅរកសម្លៀកបំពាក់ដែលនៅរាយបាយពេញបន្ទប់ ប៉ុន្ដែមិនទាន់នឹងយកមកស្លៀកពាក់បានផង ក៏ត្រូវពេបមាត់ ស្ទើរចេញទឹកភ្នែក ស្ទុះថយក្រោយដូចមានគេឆក់ ផ្ដួលខ្លួនអង្គុយត្រង់កន្លែងដែលនៅឆ្ងាយពីកន្លែងមិញ រហ័សចាប់ទាញជើងខ្លួនមកមើលភ្លាម ឃើញថាជាន់អំបែងកែវពែងកាហ្វេ ជាប់នឹងបាតជើង ក៏អត់ទ្រាំហូរទឹកភ្នែកមិនបាន។
«ហ៊ឹក...»
កែវភ្នែកដក់ដោយទឹកភ្នែកមើលទៅអំបែងដែលនៅរាងបាយ ប្រហែលវាបានមកពីកាលសូហ្កាគ្រវែលចោលធ្វើឲ្យវាបែកទេដឹង។ ជីមីនទប់សម្លេងអន្ទឺកអន្ទក់នៅដើមក បិទភ្នែកទាញអំបែងចេញពីជើង ទាំងដៃញ័រទទ្រើក ឈឺស្ទើតែសន្លប់ តែដោយសារមិនអាចនៅអែអង់បាន ទើបប្រញាប់ក្រោកឡើង ដើរប៉ាក់ខ្ញើក ទៅយកខោអាវ ប៉ុន្ដែក៏ស្ទើរតែស្រែកយំម្ដងទៀត ពេលមើលមិនឃើញភាពនៅល្អស្អាតរបស់វាអីបន្ដិច អាវយឺតស ត្រូវរហែករហុយអស់ ចំណែកខោទោះជារហែក តែនៅអាចយកមកស្លៀកបណ្ដោះអាសន្នដើរបាន។
ជីមីនទាញខោមកស្លៀក រួចដើរហួសទៅរកអាវសាមីពណ៍ស នៅក្បែរនោះមកពាក់សិន សង្ឃឹមថាគេមិនកំណាញ់ត្រឹមអាវមួយទៅចុះ។
ជីមីនគិតដោយភាបឈឺចាប់ ខាំធ្មេញ ខណះដែលតស៊ូនឹងការឈឺចាប់ផ្នែករាងកាយ នឹងអត់មិនបាននឹងងាកទៅមើលបុរសមាឌធំនៅលើគ្រែ។ គេដេកលក់ស្គប់ស្គល់ដដែល មុខសង្ហាមានពុកមាត់រិះៗ បបូរមាត់ស្អាតសិចស៊ីមានស្នាមញញឹមតិចៗ ទោះកំពុងដេកលក់ក៏ដោយ គេប្រហែលជាសប្បាយចិត្តពេកដែលបានធ្វើបាបអ្នកដទៃ ថ្នាក់ពេលដេកក៏នៅតែមិនឈប់ញញឹម។
«ហ៊ឹម...»
សម្លេងគ្រហឹមដើមកបន្លឺឡើង ស្របរាងកាយធំប្រែដេកផ្ងា ហើយធធាក់ជើងធាក់ភួយចេញឲ្យធ្លាក់ទៅដល់ភ្លៅ ធ្វើឲ្យអ្នកឈរមើលតាំងពីដំបូង ក្រហមមុខភ្លាមៗដូចម្ទេសទុំ ពេលភ្នែកប្រទាក់នឹងភាពមហិនានៅប្រលោះជើងវាបញ្ចេញរឹទ្ធ រឹងនឹងប៉ះឡើងដូចកំពុងពត់ពែងខ្លួនពេលព្រឹកជំនួសម្ចាស់វា។
(ធំ...ញញឹមរីកមុខទាំងព្រឹកដល់ហើយអាជើងល្អ ថ្ងៃណាមួយនឹងបានយកស្អីមកកាត់ឲ្យអស់រិទ្ធនឹងបានដឹងប្រឹង ដែលស៊ីមិនចេះឆ្អែតធ្វើបាបខ្លួនស្ទើស្លាប់ស្ទើររស់កាលពីយប់មិញ)
ជីមីនសម្លក់វាថ្លែ ដោយការគុំគួន នឹងខឹងវាចង់តែយកស្អីមកកាត់ចោល បន្ទាប់ក៏ប្រញាប់ដើរចេញពីបន្ទប់ភ្លាម ព្រោះខ្លាចនៅយូគេភ្ញាក់ទាន់ នឹងដើម្បីជៀសវាងភ្នែករបស់អ្នកដទៃផងដែល។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now