ចំណុចផ្ដើម

691 34 0
                                    

ហេឡូ❤️‍🔥🥹
ស្វាមីខ្ញុំជាម៉ាហ្វៀ
ចំណុចផ្ដើម
ប្រទេសកូរ៉េខាងត្បូង
«ប្រញាប់ឡើងនៅដល់ណាទៀត ប្រយ័ត្នតែទៅមិនទាន់ ត្រូវមាត់ទៀតទៅ»
សម្លេងរឹងកព្រឹសរបស់មនុស្សចាស់បន្លឺឡើងនៅពីមុខទ្វាផ្ទះបាយ ធ្វើឲ្យអ្នកដែលកំពុងតែញាប់ដៃញាប់ជើងខ្លាំងនៅចង្ក្រានបាយ ងាកទៅមើល លើកស្នាមញញឹមដាក់បន្ដិច រួចងាកមកចាប់អារម្មណ៍អាហារដែលកំពុងធ្វើបន្ដ ខណះនោះក៏តបទៅវិញ៖
«សុំនៅបង្ហើយដៃតែបន្ដិចទៀតទេ អ៊ុំ...អ៊ុំមិនបាច់បារម្ភទេ ខ្ញុំទៅតាមពីក្រោយអីឡូវហើយ ដឹងតែទាន់មួយរយភាគរយ»
«អឺ...គ្រាន់តែប្រាប់ឲ្យដឹង ព្រោះអ្នកស្រីកាចណាស់ បើធ្វើឲ្យឃ្នើសចិត្តតែបន្ដិច ត្រូវតែដេញចេញមិនទុកឲ្យឃើញមុខបន្ដទេ អែងទើបតែចូលថ្មី រៀនធ្វើស្អីឲ្យរហ័សដៃជើងបន្ដិចទៅ ក្រែងបាននៅទីនេះមួយខែពីទៀត»
«បាទអ៊ុំ...នេះអីហើយល្មម»
ជីមីន បិទហ្គេស៍ពេលមុខម្ហូបចុងក្រោយត្រូវបានរួចរាល់។ ស្ដ្រីចំណាស់ ដែលមានតួនាទីជាអ្នកចាប់ការក្នុងភូមិគ្រិះមួយនេះមិនបាននិយាយអ្វីបន្ដ ក្រៅពីឈរអោបដៃសម្លឹងមើលក្មេងបម្រើចូលថ្មី ដោយខ្សែភ្នែកកំពុងគិតរិះអ្វីម្យ៉ាង ចំណែកអ្នកដែឡត្រូវបានសម្លឹង ហាក់មិនខ្វល់អ្វី ពេលដោះអៀមការពារប្រឡាក់ចេញពីខ្លួន ចូលទៅទុករួចហើយ ក៏ដើរមករកអ៊ុំស្រីវិញ។
«តោះទៅ ក្រែងអ៊ុំថាប្រញាប់មិនអ៊ីចឹង»
«ហេតុអ្វីបានអែងមកធ្វើការនៅទីនេះ?»
សំណួរដែលមិនបានត្រៀមទុកមុន ធ្វើឲ្យជីមីនភាំងបន្ដិច  ប៉ុន្ដែត្រឹមមួយដង្ហើមប៉ុណ្ណោះ ទឹកមុខក៏សម្របមកដូចដើមវិញ។
«គឺខ្ញុំ បានឮគេនិយាយថា ទីនេះរើសអ្នកធ្វើការ ទើបមកដាក់ពាក្យតែម្ដងទៅ»
«ប៉ាម៉ាក់អែងមិនថាអីទេហ្អេស?»
«ខ្ញុំគ្មានប៉ាម៉ាក់ទេ...»
ជីមីនតប ទាំងស្នាមញញឹមមិនរលុបបាត់ពីមុខ ដែលជាហេតុធ្វើឲ្យ មិរ៉ាន់ ខ្ចិលសួរនាំបន្ដ ទើបបែរខ្នងដើរចេញទៅ ដោយមានជីមីនដើរត្រឹកៗពីក្រោយ។
«អ៊ុំ...ខ្ញុំឆ្ងល់ណាស់មកហើយ អនុញ្ញាតសួរបានទេ?»
ដើរសុខៗជីមីនស្រាប់តែចង់ដឹងចម្លើយ ដែលគេលួចឆ្ងល់មកយូហើយ...យូតាំងពីឮស្រីៗបម្រើផ្សេងទៀត និយាយមកម្ល៉េះ ព្រោះតាមកាយវិការពួកនាងម្នាក់ៗហាក់ដូចនាងជិតបានជួបស្នេហ៍ពិតអញ្ចឹង។
«បើឆ្លើយបាននឹងឆ្លើយ»
«អ្នកណាមកទីនេះ?»
មនុស្សចាស់បោះជំហានវែងៗ បែរជាឈប់ឆ្ងក់ ងាកមកមើលជីមីនដោយកែវភ្នែកកាច ជាហេតុបបួលឲ្យជីមីនបុកពោះមិនស្ទើរ រហ័សអោនមុខជ្រប់។
«ត្រូវហៅថាលោកម្ចាស់ កុំប្រហើនហៅស្មើរឲ្យសោះ»
«អ៎បាទ...ខ្ញុំយល់ហើយ»
«យល់តែម្យ៉ាងមិនបាន ត្រូវតែធ្វើតាមសម្ដីផងដែល»
«បាទ...តែថាលោកម្ចាស់នោះជាអ្នកណាដែល?»
«ជាមិត្តចាស់របស់លោកប្រមុខ»
ឆ្លើយហើយ ក៏ដើរបន្ដទៅមុខភូមិគ្រិះ ដែលពេលនេះកំពុងតែមានអ្នកបម្រើគ្រប់គ្នាមកឈរប្រជុំគ្នា ដោយសម្លៀកបំពាក់ម្នាក់ៗដូចគ្នាទាំងអស់ នឹងត្រង់ភ្លីភ្លឹង សក់ក្បាលស្រីៗត្រូវក្រសោបបួងឡើងទៅលើមិនឲ្យឃើញសល់មួយសរសៃ ចំណែកប្រុសៗវិញ ត្រូវសិតឲ្យមានរបៀបរៀបរយ...តែថាខ្លួនវិញ?
«អ៊ុំ...»
ជីមីនកេះមិរ៉ាន់តិចៗ ហើយពេលមិរ៉ាន់ងាកមកមើល ថែមទាំងលើកចិញ្ចើមដាក់ម្ខាង បំណងចង់សួរថាមានការអី ទើបសើចញឹមៗទាំងមិនសមប៉ុន្មានព្រោះរាងខ្លាចស្ដ្រីចាស់ម្នាក់នេះខ្លះដែល។
«អ៊ុំមិនថាអីខ្ញុំទេហ្អេស?»ពេលឃើញមុខមិរ៉ាន់ដូចមិនយល់អ្វីដែលខ្លួនកំពុងនិយាយ ទើបនិយាយបន្ដ
«ខ្ញុំមិនបានរៀបចំខ្លួនឲ្យមានរបៀបទេ»
«មិនបាច់ទេ គ្មានអ្នកណាទៅចាប់អារម្មណ៍អែងទេ»
មែនហើយ...មិនមែនម្ចាស់ផ្ទះផង ត្រឹមសម្បិត្តអ្នកបម្រើ អ្នកណាគេទៅចាប់អារម្មណ័ទៅ?
«ចូលជួរទៅ»
ហើយជីមីនក៏រហ័សចូលជួរប្រុសៗ តាមបញ្ជាភ្លាម។
រងចាំមិនបានប៉ុន្មាន ឡានសេរ៊ីទំនើបពណ៍ខ្មៅ៣គ្រឿងបានបើកតកន្ទុយគ្នា ចូលមកខាងក្នុង នាំឲ្យអ្នកបម្រើអោនមុខចុះភ្លាម ជីមីនកាលឃើញបែបនេះ ក៏ប្រញាប់អោនមុខចុះតាមដែល ភ្នែកមើលម្រាមជើងខ្លួនអែង ស្របក្រុមគ្រួសារម្ចាស់ផ្ទះចេញមកខាងក្រៅ ចំណែកឡានត្រូវបានពន្លត់ម៉ាស៊ីន។
«នៅសង្ហាដូចដើមណ៎ពួកម៉ាក»
លោក ចុងមីននិយាយ នឹងអោបរាក់ទាក់។
«អែងក៏មិនអន់អីប៉ុន្មានដែល សួស្ដី ស៊ីនហេ ខានជួបគ្នាយូហើយ»
នៅចុងប្រយោគ លោកមីន ងាកទៅរាក់ទាក់សុភាពនារីវិញម្ដង ព្រមទាំងចាប់ដៃរលាក់តិចៗផងដែល។ ស្របពេលនោះ ឡានចតនៅខាងក្រោយគេ បានបើកទ្វាឡើង បង្ហាញឲ្យឃើញបុរសមាឌមាំ កម្ពស់ខ្ពស់ស្រឡះ មុខមាត់ដូចរូបចម្លាក់ដើរដីបាន ចុះពីលើឡាន។
«ជម្រាបសួរ លោកពូ អ្នកមីង»
«ស្មានថាមិនមកទៅហើយតើស»ស៊ីនហេ និយាយឡើង។
«ប៉ានៅទីណា ត្រូវតែមានវត្តមានខ្ញុំនៅទីនោះ»
«ភ្លេចឲ្យឈឹងទៅថា ក្មួយជាអង្គរក្សពិសេស របស់លោកមីន»
អ្នកកំលោះមិនបានតបអ្វី ព្រោះមិនទម្លាប់ឆ្លងឆ្លើយច្រើន ទើបជ្រើសរើសភាពស្ងៀមស្ងាត់នឹងស្នាមញញឹមស្រាលដាក់ជំនួសវិញ។
«ចូលមកខាងក្នុងមកចេះឈរនិយាយគ្នា នៅខាងក្រៅទៅកើត»
«បាទ»
សូហ្កាតបមួយម៉ាត់ ចំណែកអ្នកសន្ទនាមិនបានប្រកាន់ជាមួយ ព្រោះទម្លាប់នឹងភាពសោះកក្រោះរបស់អ្នកកំលោះទៅហើយ។
«មកលើកក្រោយត្រូវប្រាប់ឲ្យដឹងមុន មីងនឹងបានត្រៀមឲ្យបានរបស់ដែលក្មួយត្រូវការទុកឲ្យ»
«បាទ»
សម្លេងរឹងកព្រឹសខុសពីសម្លេងបន្លឺឡើងមុនដំបូងគេបង្អស់ ធ្វើឲ្យចិញ្ចើមតូចចងចូលគ្នា អាការះចង់ដឹងពេញក្រពីងខួក្បាល ព្រោះបើតាមសម្លេងរបស់ បូករួមនឹងភាពត្រេកអររបស់អ្នកបម្រើស្រីវ័យទំនង់ ប្រាប់ឲ្យដឹងថាបុរសម្នាក់នេះ មិនបានចាស់ឡើយ។
ចង់ដឹងដល់ហើយ គេសង្ហាប៉ុណ្ណាទៅទើបបានស្រីៗនាំគ្នាជ្រួលជ្រើមដល់ថ្នាក់នេះ?
មើលបន្ដិចតើល្អទេ?
គ្រាន់តែបន្ដិច ប្រហែលមិនជាប់ទោសប្រហារជីវីត ឬត្រូវដេញចេញទេដឹង?
គិតហើយ មិនចាំយូក៏ងើបមុខឡើង ដៀងភ្នែកមើលភ្ញៀវរបសស់ម្ចាស់ភូមិគ្រីះ...ហើយចម្ងល់ក៏បានស្រាយភ្លាម ទោះឃើញត្រឹមចំហៀងមុខគេបន្ដិចក៏ដោយ ក៏អាចដៅបានដែលថាគេសង្ហាប៉ុណ្ណា ប៉ុន្ដែស្រាប់ពេលនោះ អ្នកត្រូវលួចមើលហាក់ដូចដឹងខ្លួនអញ្ចឹង ស្រាប់ងាកមុខមកមើលវិញ។ ជីមីនផតពោះរហ័សឈ្ងោកមុខវិញភ្លាមសឹងតែមិនទាន់។
ប៊ិះទៅហើយ....
«មកសូហ្កា...»
សូហ្កាដកភ្នែកពីអ្នកបម្រើ ងក់ក្បាលដាក់ម្ចាស់ផ្ទះ បន្ទាប់មកដើរតាមពីក្រោយចូលទៅខាងក្នុង។
«អែងឃើញទេ...អ្នកប្រុសសូហ្កាគេមើលមកខ្ញុំ»
«គេមើលមកខ្ញុំ មិនមែនអែងទេ»
«ខ្ញុំ...មិនមែនអែង»
ជីមីនមើលស្រីៗឈ្មោះប្រកែកគ្នា ដោយទឹកមុខខ្លាចរអាបំផុត ពេលនោះឃើញអ៊ុំស្រី ដើរចេញទៅល្មម ទើបតាំងចិត្តរត់ទៅតាមពីក្រោយ ប៉ុន្ដែគ្រាន់តែទៅទាន់ភ្លាម ស្រាប់បានឮពាក្យបញ្ជាភ្លាម
«ទៅរៀបចំម្ហូបអាហារឲ្យរួចរាល់ ពេលត្រូវលើកចេញមកក្រៅ ចាំខ្ញុំចូលទៅហៅ»
«បាទ»
ជីមីនសើចញឹមៗ ម្នីម្នាទៅចាប់ការតួនាទីរបស់ខ្លួនអែងភ្លាម ដោយមានខ្សែភ្នែកមួយគូតាមមើលពីក្រោយ...

បែកអ្នកអានរាប់ខែហើយ🥹💋

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now