22

370 23 3
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី២២: ដាក់ទោស

«រៀបការក៏រៀបរួចហើយ សំបុត្រអាពាហ៍ពិពាហ៍ក៏ចុះរៀបហើយ ផ្សំដំណេកក៏ផ្សំ រួចហើយដែល ថែមទាំងអែងបានទាំងស្រែកថ្ងូក្រោមរាងកាយយើងពេញមួយយប់ ប៉ុណ្ណឹងនៅមិនទាន់មិនលក្ខណះទៀតឬ?»
«នៅ...នៅមិនទាន់គ្រប់ទេ...ព្រោះលោកមិនបានស្រឡាញ់ខ្ញុំ...លោករៀបការដើម្បីឡើងជាប្រមុខ មិនបានរៀបការដូចគូគេដទៃទៀត»
ថ្វីត្បិតថាមានអារម្មណ៍ភ័យខ្លាចតិចតួចពេលគេខឹងខ្លាំង តែមិនព្រមធ្វើឲ្យគេដឹងថាខ្លួនខ្លាចគេជាដាច់ខាត ទើបប្រឹងតបត៎ទៅវិញ ទោះមិនចង់ជ្រលក់មាត់ជាមួយក៏ដោយ។
ជីមីនខ្មាសនឹងសម្ដីអត់កេរ្ដិ៍ខ្មាសរបស់គេឡើងក្រហមមុខ រាងកាយក្ដៅភាយៗ ចំណុចណាខ្លះនៃរាងកាយស្រាវស្រើប ឆ្លើយតបប្រតិកម្មទៅនឹងពាក្យឈ្លើយនោះដល់ថ្នាក់គួរឲ្យខ្មាស។
«ពូកែសូកសៀតណាស់មែនទេ អញ្ចឹងមកនេះ»
គេស្ទុះដើរមករកលឿនស្ទេវ រាងកាយមាំមួនក៏ធ្វើសកម្មភាពរហ័សរហួនលើសពីការប៉ាន់ស្មាន ធ្វើឲ្យជីមីនគេចខ្លួនមិនទាន។ពេលមកដល់ គេចាប់ដើមដៃតូចច្របាច់ខ្លាំងៗឲ្យឈឺ ច្រមុះក៏រីក ព្រោះការខឹងសម្បារ។
«លែងខ្ញុំមនុស្សឆ្កួត...ខ្ញុំឈឺ...លោកចង់ធ្វើឆ្លួតស្អី»
«ប្រដៅឲ្យបានរាលចាលម្ដង»
គេនិយាយដោយសម្លេងខ្សឹបៗ តែបង្កប់ដោយភាពកំណាចព្រៃផ្សៃ បន្ទាប់មកក៏ចាប់រាងកាយតូចឲ្យដើរតាមគេ ឬហៅថាអូសក៏ថាបាន ព្រោះជីមីនប្រឹងក្រាញយ៉ាងត្រដាបត្រដួសយកស្លាប់យករស់ ប៉ុន្ដែទោះជាយ៉ាងណា ក៏មិនអាចស៊ូនឹងកម្លាំងដ៏ខ្លាំងសម្បើមរបស់គេ បានចុងក្រោយក៏ត្រូវគេចាប់អូសបានសម្រេច នឹងបោះទៅលើសាឡុងធំស្បែកពណ៍ខ្មៅរលើប កៀនជញ្ជាំងបន្ទប់ សម្រាប់អង្គុយលេង។
«អូយ...»
ជីមីនស្រែកដោយភាពឈឺចាប់ ទោះសាឡុងទន់ល្មើយ ប៉ុន្ដែកាលដែលគេប្រើកម្លាំងដៃបោះមួយទំហឹងនោះ សារភាពត្រង់ចុះ...ថាចុកឡើងច្អល់ និយាយមិនចង់ចេញ។ ជីមីនប្រញាប់ប្រែខ្លួន ជើងទម្លាក់ចុះពីលើសាឡុង តែបានម្ខាងប៉ុណ្ណោះ ព្រោះត្រូវគេតាមទៅទ្រោបពីលើ ចាប់ជើងម្ខាងនោះមកសង្កត់ជាប់វិញ ក-ដៃតូចទាំងពីក៏ត្រូវចាប់ទៅលើភ្ញាក់សាឡុង ដោយដៃរបស់គេតែម្ខាង មិនឲ្យរើទៅណារួចបាន។
«លែងខ្ញុំ...កុំមកធ្វើស្អីឆ្កួតៗលើខ្លួនប្រាណខ្ញុំទៀតឲ្យសោះ»
ជីមីនពើងទ្រូង គំហកដាក់ ភ្នែកបើកឡើងគ្រឡោត សម្ដែងជាមិនខ្លាច ទាំងរាងកាយញ័រទទ្រើកនៅក្រោមរាងកាយរបស់គេ។
ជីមីនសម្លក់សម្លឹងគេដោយកែវភ្នែកកាច ក-ដៃព្យាយាមរមួលចេញពីការចាប់ តែមិនបានសម្រេច ក្រៅពីនោះថែមទាំងនាំអន្ដរាយមកជាមួយផងដែល ព្រោះការរើខ្លួនចុះឡើងៗ បណ្ដាលឲ្យរាងកាយទាំងពីប៉ះកកិតណែបនិត្យគ្នាជាងមុនទៅទៀត។
សូហ្កាមិននិយាយអ្វីច្រើនទៀត។ គេអោនមុខចុះបំណងថើបក្រញិចបបូរមាត់សិចស៊ីទាក់ទាញនោះឲ្យណាណី ប៉ុន្ដែជីមីនគេចទាន់ ទើបធ្វើឲ្យបបូរមាត់គេប៉ះថ្ពាល់ក្រពុំ ជំនួសបបូរមាត់ទន់ល្មើយផ្អែមដូចទឹកឃ្មុំវីញ។
សូហ្កាខាំធ្មេញក្រតៗឡើងប៉ោងត្រង់ថ្គាម ពេលឃើញពីភាពរើសអើងរបស់អ្នកនៅក្រោមខ្លួន ទើបតាំងចិត្តឈ្ងោកមុខ សង្កត់ច្រមុះនឹងមាត់ ថើបថ្ពាល់រលោងខ្លាំងៗ ទាល់តែក្រហម នឹងឆ្លាស់ពីម្ខាងទៅម្ខាងៗ បបួលឲ្យជីមីនរើបម្រះខ្លួនដូចមនុស្សឆ្កួត។
គេប្រើដៃដែលទំនេរ លើកមកចាប់ក្រសោបមុខស្រស់ស្អាតឲ្យនៅស្ងៀម រួចទម្លាក់បបូរមាត់ក្ដៅក្រថាប់ពីលើបបូរមាត់តូចផ្អែមខ្លាំងៗ បឺតជញ្ចក់យកងាប់យករស់ ហាក់ដូចចង់ស្រូបវិញ្ញាណពីរាងកាយតូចស្ដើង អណ្ដាតថ្គក់ជាមួយអណ្ដាតតូចទន់ល្មើយ ក្រេបយករស់ជាតិផ្អែមជាប់ចិត្តមិនចេះជិនណាយ។
បបូរមាត់ពណ៍ស៊ីជម្ពូរបស់ជីមីន ប្រៀបដូចថ្នាំញៀន ដែលបបួលឲ្យគេចង់សាក ចង់ភ្លក្សរសជាតិម្ដងហើយម្ដងទៀត មិនចេះចប់មិនចេះហើយ។
«ផ្អែមណាស់...ស្មូមតូច»
គេគ្រហឹមដាក់បបូរមាត់ស្អាត រួចក៏ថើបម្ដងទៀត។ រាងកាយជីមីនទន់ល្អូកដូចក្រមួនត្រូវភ្លើង បញ្ជាក់ថាព្រមជាការស្រេច នាពេលវេលាបន្ដិចទៀតនេះ ទើបគេមិនបង្អែបង្អន់យូ ដៃរាវចូលក្នុងអាវយឺត ស្ទាបអង្អែលពោះរាបស្មើរ ប្រដេញឡើងទៅខាងលើ កៀបចុងដោះនឹងម្រាមដៃ ញីវាចុងឡើងទាល់តែវាឡើងរឹងកព្រឹសក្នុងម្រាមដៃគេ ទើបដកដៃចេញ សើយអាវទាំងអស់ឡើងទៅលើផុតពីទ្រូង ឲ្យឃើញរាងកាយខ្ចីល្អក់ ក្រហមរងាលដោយសារភ្លើងប្រាថ្នាដែលគេជាអ្នកដុតឲ្យឆេះ។
ស្អាត...ស្អាតពិតមែន។ គេមិនបានខ្វាក់ភ្នែក ដែលមើលមិនឃើញថាជីមីនស្អាត។ គ្រប់ចំណុចនៃរាងកាយមួយនេះ សុទ្ធតែស្អាតគ្មានប្រៀបផ្អឹម មុខមាត់តូចច្រមិច ភ្នែកធំៗដោយមានរោមភ្នែកខ្មៅក្រាស់ ងរខ្មើតគ្របដណ្ដប់ពីលើដូចផ្ទះស្បូវ ថ្ពាល់រលោងម៉ត់ខៃគ្មានស្នាម ចិញ្ចើមក្រាស់កោងស្អាត ច្រមុះមិនស្រួចហើយក៏មិនទាប សាកសមនឹងទម្រង់មុខ បបូរមាត់ទម្រង់បេះដូងខាងលើ ខាងក្រោមក្រចាប់ចូលគ្នា ឃើញហើយគួរឲ្យចង់ភ្លក្សបឺតជញ្ចក់។ ចំណែករាងកាយវិញ តូចស្ដើង ចង្កេះដូចនាឡិកាខ្សាច់ សាច់ស៎ទន់ល្មើយដូចព្រិលទឹកកកក ដៃជើងស្រឡូនៗដូចមនុស្សស្រី គួរឲ្យថ្នាក់ថ្នម នឹងបោសអង្អែល។
  គេអូសមុខចុះមកក្រោម បំណងលេបត្របាក់កូនភ្នំគួរឲ្យស្រឡាញ់ទាំងគូ ស៊ីវាខ្លាំងៗដូចកាលពីយប់មិញនេះ គេនៅចាំរសជាតិវាច្បាស់ តែក៏ចង់សាកម្ដងទៀត ប៉ុន្ដែមិនទាន់សាកផង សម្លេងគោះទ្វាក៏បន្លឺឡើង។
  គេខាំធ្មេញក្រតៗ ព្រួសខ្យល់ដង្ហើមក្ដៅដាក់ដើមទ្រូងទាំងមួម៉ៅ មុននឹងក្រោកចុះពីលើរាងកាយសិចស៊ីនោះ ដើរទៅបើកទ្វាបន្ទប់។
  «ហាមគេចទៅណាទៀតឲ្យសោះ»
  ជីមីនស្ទុះងើបអង្គុយរៀបចំខ្លួនយ៉ាងញាប់ដៃបំផុត ពេលគេដើរបែរខ្នងចេញទៅ។
  «មានការស្អី?»
  «មានទូរស័ព្ទជាបន្ទាន់ ត្រូវការជួបចៅហ្វាយ»
សូហ្កាដកដង្ហើមធំ ក្រលេកមើលទៅក្នុងបន្ទប់ រួចងាកមកវិញ។
«ប្រញាប់ខ្លាំងឬអត់?»
«បាទ»
គេងក់ក្បាល រួចទាញទ្វាបិទ ដើរសម្ដៅទៅរកអ្នកអង្គុយអោបខ្លួននៅលើសាឡុង។
«ញាំបាយ លេបថ្នាំ បើមិនស្រួលខ្លួន ប្រាប់»
និយាយហើយ ក៏ប្រើដៃចាប់ចង្កាតូចផ្គើយឡើង ហើយថើបបបូរមាត់មួយខ្សឺត មុននឹងដើរចេញទៅវិញ។
«អឺ...លោក»
គេងាកមកវិញ ជ្រួញចិញ្ចើមដាក់។
«សុំទៅផ្ទះបានទេ?»
«ទៅធ្វើស្អី?»
«ទៅយកអីវ៉ាន់ នឹងខោអាវ»
«ប្រើអ្នកបម្រើបាន»
«ខ្ញុំចង់ទៅខ្លួនអែង»
គេស្ងាត់បន្ដិច ហាក់ដូចកំពុងពិចារណានឹងសំណើរ មួយសន្ទុះក្រោយក៏ងក់ក្បាលតិចៗដាក់។ ជីមីនញញឹមពព្រាយ សប្បាយចិត្តភ្លេចទង្វើព្រៃផ្សៃរបស់គេមិញនេះអស់រលីង។
«អរគុណលោកហើយ»
«តែត្រូវឲ្យអេវ៉ាន ជូនទៅ»
«គេទំនេរឬ?»
«នៅមុខបន្ទប់»
«អរគុណហើយ»
គេដើរទៅមុខ ចំណែកជីមីនក៏ដើរតាមពីក្រោយ ព្រោះចង់ចេញទៅអីឡូវនេះតែម្ដង ហើយបន្ទាប់ពីប្រាប់អេវ៉ានរួច មួយសន្ទុះក្រោយក៏បានចេញដំណើរ តែអ្នកណាគេទៅដឹងទៅថា គ្រោះថ្នាក់វាមានគ្រប់ពេលវេលា...
ផាំង!
ឡានស៊េរីទំនើបដែលបើកសុខៗនៅលើដងផ្លូវ ស្រាប់តែមានឡានដែលបើកក្នុងល្បឿនធម្មតាតាំងពីដំបូង បន្ថែមល្បឿនភ្លាមៗមកបុកពីក្រោយមួយទំហឹង បណ្ដាលឲ្យឡានរុញខ្លួនទៅមុខ ហើយនៅពេលជាន់ហ្វ្រាំងក៏ជាន់មិនបាន ធ្វើឲ្យឡានទៅបុកនឹងទ្រូងផ្លូវបន្ដទៅបុកបង្គោលភ្លើងមួយតង់ថែមទៀត។

រីករាយក្នុងការអាន🌻🫶

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now