21

213 20 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី២១៖ ប្រពន្ធតែនាម?
  ព្រឹកថ្ងៃថ្មី
  នៅតុអាហារពេញទៅដោយភាពតានតឹង ដោយគ្មានអ្នកណានិយាយអ្វីទាំងអស់ នឹងទាល់តែលោកមីនដើរចូលមកអង្គុយនៅតុអាហារជាមួយដែល ទើបអ្នកបម្រើចាប់ផ្ដើមចាប់ចែងអាហារឲ្យមានលើតុ។
  ជីមីនឆ្កិះបាយលេង ចំណែកសូហ្កាមិនសូម្បីប៉ះសម គេគិតតែក្រេបកាហ្វេក្ដៅៗហ៊ុយៗកំដរពេលវេលានៅតុអាហារប៉ុណ្ណោះ។
  «យ៉ាងម៉េចមិនឆ្ងាញ់មែនទេ ទើបមិនញាំ?»
  លោកមីនចាប់អារម្មណ៍លើកូនប្រសារថ្មីថ្លោងជាពិសេស ទើបហាមាត់សួរក្រោយសង្កេតឃើញមួយសន្ទុះ។
  «ឆ្ងាញ់ តែខ្ញុំមិនទាន់ឃ្លាន»
  «អញ្ចឹងឬ អញ្ចឹងចាំប៉ាឲ្យគេត្រៀមអាហារទុកឲ្យ ពេលឃ្លានពេលណាមកញាំមក»
  «បាទ»
  ជីមីនព្យាយាមឈ្ងោកមុខ មិនចង់ប្រសព្វភ្នែកជាមួយអ្នកណាទាំងអស់ ជាពិសេសសូហ្កាតែម្ដង ព្រោះខួក្បាលនៅស្មុកស្មាញចំពោះរឿងកាលពីយប់មិញនៅឡើយ តែទោះជាដូច្នេះក៏នៅតែមានអារម្មណ័ថា ខ្លួនកំពុងតែត្រូវគេឃ្លាំមើលគ្រប់សកម្មភាព។
  «អ្អឺ...ខ្ញុំសុំទៅសិនហើយ ឈឺក្បាលតិចតួច»
  «ត្រូវការថ្នាំទេ?»
  «មិនអីទេ អរគុណហើយ...ប៉ាក្មេក»
ជីមីនតបទាំងសោះអង្គើយ ធ្វើឲ្យលោកមីនញញឹមលែងសូវសម។
«តាមសម្រួលចុះ»
ពេលបានទទួលការអនុញ្ញាត ជីមីនក៏ស្ទុះងើបភ្លាម ហើយបន្ទាប់ពីម្ចាស់រាងកាយតូចចេញទៅបាត់ មនុស្សចាស់ក៏ងាកមកសម្លក់សម្លឹងកូនប្រុសដោយទឹកមុខសួរចម្លើយភ្លែត។
  «យប់មិញកើតស្អី?»
  «យប់ថ្ងៃរៀបការប៉ាសួរថាកើតស្អី?»
  សូហ្កាសួរត្បកវិញ រួចទុកពែងនៅលើតុ បញ្ជាក់ថាគេឈប់ផឹកវាទៀតហើយ។
  «អារម្មណ៍របស់ប៉ាប្រាប់ថាវាមិនមែនត្រឹមតែរឿងប៉ុណ្ណឹងទេ»
  «មានរឿងជាមួយគ្នាតែបន្ដិចបន្ដួចទេ»
  «រឿងស្អី?»
  «ជីមីនគេបានឮពីមាត់អ្នកដទៃ ថាខ្ញុំរៀបការជាមួយគេ ដើម្បីបានឡើងជាប្រមុខ»
  «ហើយវាជារឿងពិតមែនឬអត់ នៅក្នុងចិត្តរបស់អែង?»
  «ពិតមែន!»
  សូហ្កាឆ្លើយដោយមិនស្ទាក់ស្ទើរ សូម្បីតែបន្ដិច បបួលឲ្យលោកមីនអត់នឹងជ្រឹមភ្នែកកាចដាក់មិនបាន។
  «ក្នុងចិត្តអែងមិនស្រឡាញ់បន្ដិចទេឬយ៉ាងម៉េច កូនប្រសាររបស់ប៉ាស្អាតសឹងស្លាប់»
  «គ្មានទេ!»
  «បើថាមិនស្រឡាញ់ទេ ប៉ាឃាត់ឃាំងក៏គ្មានការណ៍ដែល ក្នុងពាក់កណ្ដាលជីវីតប៉ាមកនេះ ប៉ាគ្មានស្អីក្រៅពីចង់ឃើញបានមាន បានក្ដីសុខទេ បើកូនគិតថា ប៉ាជ្រើសរើសគូស្រករម្ដងនេះ មិនល្អសម្រាប់ កូនមិនពេញចិត្ត កូនមិនសប្បាយចិត្ត កូនគ្មានក្ដីសុខ ប៉ាព្រម...ព្រមឲ្យកូនលែងលះគ្នាវិញ តែប៉ាក៏ចង់ឲ្យពួកអែងបាននៅជាមួយគ្នាបានមួយរយះសិនដែល ប្រសិនបើទំនាក់ទំនងមិនផ្លាស់ទី រៀបចំអ្វីតាមដែលគិតថាត្រឹមត្រូវចុះ ប៉ាមិនលូកដៃទៀតទេ»
  «បាទ ប៉ា...»
  «ហ៊ើយក្មេងតូចដ៏កម្សត់របស់ប៉ាទៅបាត់ហើយ បាយក៏មិនទាន់បានប៉ះ ប្រាប់ថាឈឺក្បាលទៀត កើតអីខ្លាំងឬអត់ក៏មិនដឹង»
  និយាយហើយ ក៏ក្រោកចេញពីកៅអី ទាំងដែលមុននេះរវល់តែនិយាយ មិនទាន់បានប៉ះអាហារបន្ដិចផង។
  «ប៉ាចង់ទៅណា?»
សូហ្កាចងចិញ្ចើមដាក់ ពេលឃើញលោកប៉ាកំពុងដើរឆ្ពោះទៅកាន់ផ្ទះបាយ ដែលជាកន្លែងគាត់មិនចូលចិត្តទៅឃើញប៉ុន្មាន។
  «ទៅប្រាប់ចុងភៅឲ្យធ្វើអាហារប៉ូវកម្លាំងឲ្យក្មេងតូចរបស់ប៉ា»
  «ស្មូមតូចរបស់ខ្ញុំមិនឈឺទេប៉ា គេគ្រាន់ងរងក់ មិនចង់និយាយរក មិនចង់ជួបមុខអ្នកណាតែចឹងអែង ពេលបាត់ងរគង់តែត្រឡប់មកធម្មតាទេ»
  «បើថាមិនខ្វល់ទេ ទុកឲ្យប៉ាខ្វល់តែម្នាក់អែងទៅថី?»
  «តែអ្នកដែលប៉ាកំពុងប្រាប់ថាខ្វល់នោះគឺជាប្រពន្ធខ្ញុំ!»
  «ប្រពន្ធហើយយ៉ាងម៉េច?»
  លោកមីន ច្រត់ចង្កេះឈរនិយាយ មួម៉ៅនឹងកូនប្រុសមិនដឹងខ្យល់ស្អីរបស់គាត់ពេញទំហឹងហើយពេលនេះ។ ប្រាប់មិនឲ្យគាត់ខ្វល់ ហើយគេក៏មិនខ្វល់ ចុះអ្នកណាគេទៅខ្វល់ជំនួស? ទោះឡើងឋានះជាកូនប្រសារចៅហ្វាយធំ តែទើបមកថ្មីៗឆៅៗបែបនេះ អ្នកបម្រើណាហ៊ានទៅសួរនាំធ្វើខ្លួនសិទ្នស្នាលជាមួយនោះ បើអញ្ចឹងមែន កូនប្រសារដ៏ស្រស់ស្អាតរបស់គាត់ នឹងក្លាយជាមនុស្សក្បាលមួយតែម្នាក់អែងនៅក្នុងភូមិគ្រិះនេះមិនខាន។
  «ទុកឲ្យខ្ញុំទៅវិញ នាងទៅធ្វើស៊ុបមក ហើយសុំថ្នាំបំបាត់ការឈឺចុកចាក់នឹងបញ្ចុះកម្ដៅផង»
  និយាយជាមួយលោកប៉ារួច នៅចុងប្រយោគគេងាកទៅនិយាយជាមួយ អាមែនដា ដើម្បីចេញបញ្ជា។ លោកមីនដើរត្រឡប់មករកកៅអីវិញតាមសម្រួល ព្រមឲ្យកូនប្រុសដែលមានតួនាទីជាស្វាមីឲ្យយកទៅជំនួស ដោយនៅលើមុខមានស្នាមញញឹមពេញចិត្ត ទោះខំលាក់ពីក្រសែភ្នែកពណ៍ខៀវចាស់ ក៏លាក់មិនជិត។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now