14

178 15 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី១៤៖ ស្និតស្នាលដោយមិនដឹងខ្លួន

«ទៅនៅឯណាអញ្ចេះ»
ជីមីនរអ៊ូរងូវៗម្នាក់អែង ពេលកំពុងតែដើររកទូរស័ព្ទដៃ មិនដឹងជាយកវង្វេងចោលនៅប្រឡោះណា រកមើលមួយសន្ទុះធំហើយនៅរកមិនទាន់ឃើញទៀត។ ប្រញាប់ក៏ប្រញាប់ ខ្លាចក៏ខ្លាច ភ្នែកចេះតែដៀងមើលមួយភ្លែតៗនៅកន្លែងចាំបានថា សាកសពយប់មិញដេកដួលនៅត្រង់ណា។ ចង់ទៅសើយរកនៅតុក្បែនោះដែល តែមិនហ៊ានឆ្លងកាត់...អ្នកណាទៅហ៊ានទៅ ឃើញផ្ទាល់ៗភ្នែកខ្លួនអែងបែបហ្នឹង។
ក្រឹប!
«អាយ....»
កំពុងតែសម្លឹងទៅកន្លែងនោះស្រាប់ផង ស្រាប់តែកប៉ុងឡេជ្រុះពីលើតុ ហើយសម្លេងគ្រូសគ្រាកក៏បន្លឺឡើង ទើបស្រែកលាន់ស្ទើរបែកបំពង់ក ភ័យឡើងទន់ដៃជើង ដោយមិនដឹងទេថាសម្លេងស្រែកនោះ ឮដល់អ្នកខាងក្រោមដែលទើបចុះពីលើឡានមិនទាន់បាត់ក្ដៅគូទផង។ សូហ្កាស្ទុះរត់ឡើងទៅជាន់លើភ្លាម ដោយមានកូនចៅរត់ស្រូស្រឡើងទៅតាមពីក្រោយកៀកប្រកិត នឹងហូតកាំភ្លើងចេញមកកាន់នៅដៃគ្រប់ៗគ្នា។
«ស្មូមតូច»
គេស្រែកហៅ ពេលឃើញជីមីនឈរញ័រខ្លួនទទ្រើក។ សំណាងណាស់ដែលគ្មានទ្វាជាឧបស្គក ព្រោះយប់មិញគេធាក់វារបើកមិនទាន់បានជួសជុលធ្វើវិញ ទើបវាក្លាយជាភាពងាយស្រួលនៅពេលនេះ។
ជីមីនពេលបានឮសម្លេងហៅក៏ងើបមុខឡើង ឃើញថាជាអ្នកណា ក៏ស្ទុះមកលោតអោប ជ្រុបមុខនឹងស្មាធំទូលាយ ដៃអោបរាងកាយសុទ្ធតែសាច់ដុំណែនដៃ នៅពេលនោះទឹកភ្នែកក៏ហូរសស្រាក់នៅលើថ្ពាល់ដោយមិនដឹងខ្លួន ទាំងដែលមិញនេះគ្មានអារម្មណ៍ថាចង់យំសោះ។
សូហ្កាលើកដៃជួយរឹតអង្អែលខ្នងតូចស្ដើងថ្នមៗ ចំណែកដៃម្ខាងទៀតសង្កត់ក្បាលឲ្យជ្រប់នឹងស្មាគេកាន់តែខ្លាំង ភ្នែករំពៃសម្លឹងមើលជុំវិញបន្ទប់ ខណះកូនចៅដឹងតួនាទី កំពុងដើរពិនិត្យមើលតាមកន្ទុកកន្លៀតមិនលើកលែងសូម្បីតែបង្គន់ ក្រែងលោពួកវាលាក់ខ្លួននៅក្នុងនោះ។
មួយសន្ទុះពេលកូនចៅរកមើលសព្វអស់ហើយ ចេញមកក្រៅក្រវីក្បាលដាក់គេ បញ្ជាក់ថារកមិនឃើញអ្វី ស្នាកស្នាមដាមក៏មិនឃើញឲ្យចាយពេលពិនិត្យ ទើបអ្នកកំលោះចិត្តទូលាយឲ្យដើមទ្រូងអ្នកខ្លះយំយ៉ែកដាក់ ប្រើដៃរឹងមាំសងខាងចាប់ទាញស្មាតូចៗចេញពីខ្លួនគេ មុននឹងប្រើចង្អុលដៃទ្រចង្កាឲ្យងើយមុខឡើង ឲ្យប្រសព្វភ្នែកជាមួយភ្នែកគេ។
«កើតស្អី?»
គេសួរដោយសម្លេងរឹងកព្រឹស កែវភ្នែកមុតស្រួលសម្លឹងមើលមុខស្អាតមិនព្រិចពោរពេញដោយការដាក់សំពាធ។ ជីមីនក្រវីក្បាលខ្ញាល់ ហើយសសឹកយំម្ដងទៀត ថែមទាំងត្រសុលទៅអោបសូហ្កាសាជាថ្មីផងដែល។
សូហ្កាខ្ជិលបន្ថែមធ្វើឲ្យយំ ទើបមិនរុញទាញច្រានចេញដូចកាលពីដំបូង តែបែរជាលើករាងកាយតូចបីលើកឡើង បីចេញពីបន្ទប់នោះទៅបន្ទប់ខ្លួនអែង ដាក់រាងតូចស្ដើងដេកនៅលើនោះថ្នមៗ ចំណែកគេអង្គុយនៅគែមគ្រែ ប្រើដៃវែកសក់ទន់រលោងដូចសរសៃសូត្រ ដែលលុបមកគ្របថ្ងាសឲ្យទូលាយ។
«មានអ្នកណាចូលក្នុងបន្ទប់ឬអត់មិញនេះ?»
សម្លេងរបស់គេរាងស្រទន់ជាងមុន កែវភ្នែកក៏ដូចគ្នា។ ជីមីនក្រវីក្បាលដាក់ លើកដៃជូតទឹកភ្នែក ដូចកូនក្មេង មុននឹងតបទៅវិញ៖
«នៅសុខៗកប៉ុងឡេលើតុវាធ្លាក់ ខ្ញុំភ័យទើបស្រែកតែម្ដងទៅ»
«បញ្ជាក់ថាគ្មានអ្វីកើតឡើងទេ?»
ជីមីនមិនបានឆ្លើយ តែជំនួសដោយការងក់ក្បាលបញ្ជាក់។ សូហ្កាដកដង្ហើមធំ មួយមកពីធូទ្រូងដែលមិនដូចអ្វីដែលគេគិត គ្មានអ្នកណាចូលមកបង្ករឿងច្របូកច្របល់ មួយទៀត មកពីថប់ក្នុងទ្រូង ដែលជីមីនទន់ជ្រាយពេក។ ឃើញរូបភាពទឹកភ្នែកទឹកសម្បោហើយ គេនឹកដល់រូបភាពពេលគេរៀបការ ជីមីនក្លាយជាប្រពន្ធប្រមុខម៉ាហ្វៀមិនចេញ។ នេះឬកូនប្រសារដែលលោកប៉ារបស់គេចង់បានណាស់ ដល់ថ្នាក់បង្ខំចិត្តកូនប្រុសខ្លួនអែង?
សូហ្កាក្រោកឈរឡើង បម្រុងនឹងបែរខ្លួនចេញពីបន្ទប់ តែប្រអប់ដៃត្រូវចាប់ក្ដោបជាប់ដោយម្រាមដៃបន្លាក្រូច ទើបត្រូវឈ្ងោកមុខម្ចាស់ដៃ ព្រមទាំងចោលខ្សែរភ្នែកកាចដាក់។
«កុំទៅបានទេ...ខ្ញុំខ្លាចបន្ទប់មួយនោះមែនទែន»
«នៅយូៗគង់តែសាំ»
«មិនសាំទេ»
«ត្រូវតែសាំ អែងមិនអាចទន់ជ្រាយបែបនេះបានរហូតទេ»
«ការពិតទៅខ្ញុំក៏មិនចង់ខ្លាចដែល តែរូបភាពនោះវានៅជាប់នឹងភ្នែកពេក ខ្ញុំភ្លេចមិនបាន»
«ស្ដាប់ជីមីន...ឯងនៅទីនេះត្រូវតែរឹងមាំ បើឯងនៅតែបែបនេះរហូត គ្មានអ្នកណាមកចាំនៅជាមួយឯងគ្រប់ពេលទេ»
«មិនលើកលែងសូម្បីតែលោកមែនទេ?»
កែវភ្នែកទាំងពីប្រសព្វជួបគ្នាដូចដែកឆក់។ ជីមីនខ្ជិបបូរមាត់ណែន សម្លឹងមើលមុខសង្ហាមាំគ្មានភាពទន់ភ្លន់មិនពព្រិចភ្នែក ហាក់បើសិនហ៊ានតែពព្រិចភ្នែក គេនឹងរលាយបាត់ពីមុខខ្លួនភ្លាមៗអញ្ចឹង។
«មែន!»
ចម្លើយចេញពីបបូរមាត់សិចស៊ីរបស់គេ ធ្វើឲ្យជីមីនអស់សង្សឹម ដៃដែលក្ដាប់ដៃគេជាប់ ក៏ព្រមលែងងាយៗតាមសម្រួល។
សូហ្កាមិនបានដើរចេញដូចពីដំបូង គេនៅបន្ដឈរជិតគ្រែដូមដើម ភ្នែកក៏សម្លឹងមើលស្មូមតូចរបស់គេមិនព្រិចដូចគ្នា គេឈរ...ឈរកន្លែងដើមទោះជីមីនមិនហាស្ដីមាត់រកគេទៀតក៏ដោយ នឹងយូណាស់...ទើបបបូរមាត់ស្អាតចាប់កម្រើកឡើង បង្ហើរសំនៀងចេញមកក្រៅ
«ខ្ញុំចង់ត្រឡប់ទៅកូរ៉េវិញ...នៅទីនេះខ្ញុំមានអារម្មណ៍ថាគ្មានក្ដីសុខទេ អារម្មណ៍របស់ខ្ញុំប្រាប់ថាបែបនេះ លោកជួយជូនខ្ញុំត្រឡប់ទៅព្រលានយន្ដហោះផងតើបានទេ ?»

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now