7

207 18 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី៧៖ អាថកំបាំងគ្មាននៅលើលោក
ងាកមកខាងជីមីនឯនេះវិញ ដោយសារឈឺខ្លួនពេញ ក៏សម្រេចចិត្តមិនចេញទៅធ្វើការនៅខាងក្រៅ គិតថាងូទទឹកត្រាំទឹកក្ដៅ សម្រាកបានមួយសន្ទុះ ប្រហែលជាធូស្រាល ប៉ុន្ដែពេលក្រោកមកវិញទៅជាឈឺលើសដើម ខ្លួនប្រាណក្ដៅគគុកដូចភ្លើង ឈឺក្បាលខ្ទោកៗស្ទើរតែប្រះ ក្រោកឡើងវិលមុខខ្ញាល់បិះៗតែនឹងសន្លប់ ទើបសម្រាកមួយស្រឡែតទៀត ក្រោកឡើងសាជាថ្មី ដឹងថាខ្លួនអែងទៅមិនរួច មិនគួរបណ្ដោយខ្លួនឲ្យឈឺដាបបន្ដទៀត ទើបរៀបចំខ្លួនទៅមន្ទីពេទ្យ ដោយប្រាប់តែមិរ៉ាន់ ហើយក៏ចេញទៅដោយសារឡានតាក់ស៊ីបើកកាត់។
ពេលទៅមន្ទីពេទ្យ ត្រូវអង្គុយរងចាំតាមលេខរៀងសិន ព្រោះដោយសារជាមន្ទីពេទ្យតូច គ្មានពេទ្យច្រើនឡើង នឹងទម្រាំបានដល់លេខរៀងចូលពិនិត្យចំណាយពេលច្រើនគគោក សឹងតែដេកលក់លើកៅអីទៅហើយ។ ជីមីនរួសរាន់ ឲ្យពេទ្យពិនិត្យ ដោយភាពខ្មាសអៀន ពេលត្រូវពេទ្យប្រុស សួរនាំជីកឬសគល់ ទើបកុហកមិនកើត ត្រូវប្រាប់ការពិតដោយជៀសមិនផុត។ ក្រៅពីដឹងពីអាការះឈឺខាងក្នុងរាងកាយហើយ នៅពិនិត្យមើលជើងមានរបួសបន្ថែមទៀត ប្រើពេលយូគួសម ទើបចេញមកបើកថ្នាំនៅខាងមុខ បង់លុយដែលមាននៅជាប់ខ្លួនបន្ដិចបន្ដួចទាំងអាលោះអាល័យ បន្ទាប់ពីនោះ ក៏ឡើងតាក់ស៊ីត្រឡប់ទៅវិញ។
ជីមីនដើរប៉ាក់ខ្ជើតដោយជើងម្ខាងមានរបួសមិនបានពាក់ស្បែកជើងឡើយ ដោយសាររុំបង់ពាក់មិនកើត ទើបត្រូវដើរជើងទទេរម្ខាងសិន។ ពេទ្យប្រាប់ថា បើចង់ជាឆាប់ ត្រូវមើលថែរបួសឲ្យបានល្អ កុំឲ្យសើមទឹក នឹងមានជាច្រើនទៀត។
«ទើបមកពីណា?»
សម្លេងស្រួយស្រះបន្លឺឡើងពីក្រោយខ្នង ទាញអារម្មណ៍ជីមីនឲ្យងាកទៅមើល។ ម៉ារីយ៉ា ដើរអោបដៃចូលមករក ស្នាមញញឹមចំអកឡកឡឺយលេចឡើងលើផ្ទៃមុខ ពេលសម្លឹងមើលលើជើងរបួសជីមីនរួច។
«មិនឆ្លើយ មានន័យថាមកពីទាក់ប្រុស»
«ខ្ញុំទើបមកពីពេទ្យ»
ជីមីនដកដង្ហើមធំ ព្យាយាមធ្វើចិត្តឲ្យត្រជាក់បំផុត ព្រោះមិនចង់មានរឿង ណាមួយទើបមកធ្វើការនៅទីនេះថ្មីៗផង បើបង្កឲ្យមានបញ្ហារញ៉េរញ៉ៃ ច្បាស់ជាត្រូវដេញចេញមិនខាន។
«អ៎...ឬថាយប់មិញលេងខ្លាំងពេក រហូតដល់ព្រឹកឡើងត្រូវទៅពេទ្យ?»
«នាងនិយាយពីស្អី ខ្ញុំមិនយល់»
«កុំមកធ្វើពើជាមិនដឹង»
ម៉ារីយ៉ា ពេបមាត់ដាក់ដោយការជិនឆ្អន់ នឹងភាពមិនដឹងខ្យល់អីរបស់អ្នកសន្ទនាជាមួយ។ ជីមីនចងចិញ្ចើមចូលគ្នា ព្យាយាមគិតដល់ពាក្យសម្ដីរបស់នាង ប៉ុន្ដែរកនឹកមិនចេញថាយប់មិញខ្លួនបានធ្វើស្អីខ្លះ...ក្រៅពីរឿងមួយនោះ ឬមួយនាងដឹង? មិនអាចទេ ម៉េចនឹងអាចដឹងបានទៅ ព្រោះកាលខ្លួនចេញពីបន្ទប់របស់សូហ្កា ច្បាស់ណាស់ថាគ្មានអ្នកណាបានឃើញឡើយ។
«នាងទៅដឹងរឿងស្អីមកពីណា»
«អ្នកគ្រប់គ្នាក្នុងផ្ទះនេះសុទ្ធតែដឹងតែទាំងអស់ហ្នឹង លើកលែងតែ លោកមីន អ្នកស្រី នឹងលោកប្រមុខប៉ុណ្ណោះ ដែលមិនដឹងថាអែងលួចដាក់ថ្នាំក្នុងកែវកាហ្វេ យកទៅឲ្យអ្នកប្រុសដល់បន្ទប់ទាំងកណ្ដាលយប់អធ្រាត»
ជីមីនបើកភ្នែកធំៗ ចង់សន្លប់ទាំងឈរ ពេលឮបែបនេះ។ អ្នកគ្រប់គ្នាសុទ្ធតែដឹងហើយឬ? នេះឬដែលគេថា អាថកំបាំងគ្មាននៅលើលោក?
«នាងទៅដឹងមកពីណា ខ្ញុំមិនបានធ្វើស្អីទេ»
«កុំមកកុហក ខ្ញុំបានឃើញផ្ទាល់ភ្នែកពេលអែងឡើងទៅជាន់លើ ពេលព្រឹកឡើងក៏ឃើញអែងចេញពីបន្ទប់អ្នកប្រុសទៀត បើអែងមិនហាច់ទៅទាក់អ្នកប្រុស តើឲ្យហៅថាស្អីវិញទៅ»
«ខ្ញុំមិនបានដាក់ថ្នាំក្នុងកាហ្វេឲ្យទៅះអ្នកប្រុសទេ អ៊ុំស្រីនាងទៅវិញទេ ដែលជាអ្នកដាក់»
«អ៊ុំស្រីខ្ញុំឬ?»
ម៉ារីយ៉ា អស់សំណើចនៅដើមក ជញ្ចក់មាត់ នឹងដើរវិលជុំរាងកាយតូចល្អិតហាក់ដូចកំពុងវិភាគរបស់ មុននឹងដើរមកឈរនៅចំពោះមុខ
«ជុបៗជុបៗ អែងយកស្អីមកអះអាងថាអ៊ុំស្រីខ្ញុំជាអ្នកដាក់? បើអ៊ុំស្រីដាក់មែន មិនមែនបណ្ដោយឲ្យអែងបានទៅដេកជាមួយអ្នកប្រុសទេ...កុំល្ងង់ពេកជីមីន បើចង់ចាប់អ្នកមានហើយ ជួយបណ្ដុះខួក្បាលឲ្យឆ្លាតផងទៅ»
«ក៏ព្រោះខួក្បាលអ៊ុំនាងអន់នោះអី ទើបផែនការវាមិនបានសម្រេច ខំប្រឹងចង់ស្លាប់ តែបែរជាធ្លាក់មកលើខ្ញុំដែលមិនដឹងស្អីសោះ មានអារម្មណ៍ថាសោកស្ដាយខ្លះទេ?»
ទ្រាំមិនបានទើបត្បកទៅវិញ។ ម្យ៉ាងទៀត ខ្លួនជឿជាក់លើសពីជឿសជាក់ គ្មានអ្នកណាហ៊ានមកដាក់ថ្នាំឲ្យអ្នកប្រុសសូហ្កាទេ ក្រៅពីមិរ៉ាន់ មួយទៀត ពេលដែលខ្លួនចូលទៅក្នុងផ្ទះបាយ ក៏ឃើញច្បាស់ជាក់នឹងភ្នែកថា មិរ៉ាន់ជាអ្នកឆុងកាហ្វេ ថែមទាំងនៅម្នាក់អែងទៀត នឹងពេលយកកាហ្វេទៅឲ្យសូហ្កា ចាំបានថាទឹកមុខគេរាងឆ្ងល់បន្ដិច បញ្ចាក់ថាគេមិនបាន ហៅអ្នកណាឲ្យឆុងកាហ្វេឲ្យគេនោះទេ។
«អែង!»
ពេលសម្ដីចាក់ចំ ចំណុចពេក ម៉ារីយ៉ាទៅជាទ្រាំមិនបាន ទើបស្ទុះទៅទះកំភ្លៀង ថ្ពាល់រលោងមួយដៃ ឲ្យមុខស្រស់ស្អាតងាកទៅតាមកម្លាំងដៃ នឹងមានដាមស្នាមម្រាមឡើងក្រហមក្រឡាញ។
  ជីមីនងាកទៅរកអ្នកបង្ករឿងយឺតៗ ដែលកែវភ្នែកខឹងសម្បារ មុននឹងដើរទៅរកនាងវិញ ហើយយាដៃទះមួយទំហឹង បណ្ដាលឲ្យរាងកាយតូចស្ដើងដួលទៅលើដី មិនត្រឹមប៉ុណ្ណឹងនៅទៅតាមទ្រោបពីលើ ទះបន្ថែមជាច្រើនដៃថែមទៀត។
  «កុំស្មានថាជាក្មួយមេចាប់ការ ខ្ញុំមិនហ៊ានវៃវិញឲ្យសោះ»
  ជីមីននិយាយដោយសម្លេងកាច ដៃក្របួចសក់ទន់រលោងជាប់ណែនដៃ។
  «វៃទៀតមក»
  «...?»
  «វៃទៀតទៅ ដើម្បីឲ្យអ្នកប្រុសសូហ្កាកាន់តែដឹងថាអែងវាអាក្រក់ជូជាតិ គួរឲ្យស្អប់ខ្ពើមរអើមប៉ុណ្ណា»
  គល់ចិញ្ចើមចងចូលគ្នា។ ជីមីនប្រញាប់ងាកមើលជុំវីញខ្លួន តែមិនឃើញមានអ្នកណាឡើយ តែពេលសម្លឹងមើលទៅជាន់លើភូមិគ្រិះ ក៏ប្រទាក់ភ្នែកជាមួយមនុស្សម្នាក់ ដែលកំពុងឈឬមើលមកពីចម្ងាយ។
  អញ្ចឹងតើបានដេកឲ្យវៃងាយៗម្ល៉េះ!

២៣០ឡាច មុនម៉ោង១០ បាន១ភាគទៀត🥹🫶

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now