ភាគទី១ ល្បិចក្នុងការស្ទូចត្រី

288 20 0
                                    

ភាគទី១
ល្បិចក្នុងការស្ទូចត្រី

ជីមីនប្រើពេលរៀបចំអាហារដាក់ចានមិនប៉ុន្មាននាទីផងក៏រួចរាល់ ព្រោះម្ហូបទាំងអស់សុទ្ធតែធ្វើទុក នឹងកម្ដៅក្ដៅអ៊ុនៗស្រាប់ទៅហើយមិនបាច់ធ្វើអ្វីបន្ដទេ រងចាំតែមិរ៉ាន់ ចូលមកហៅឲ្យលើកទៅខាងក្រៅ ពេលដល់ម៉ោងញាំប៉ុណ្ណោះ ទើបមិនហ៊ានដើរទៅណាផ្ដេសផ្ដាស នៅសង្ងុំក្នុងផ្ទះបាយ ក្រែងលោដល់ម៉ោងប្រើ អ៊ុំស្រីរកមិនឃើញ។
«អែង...»
ដូចកាគិតមិនខុសមែន សំណាងមិនចេញទៅធ្វើការនៅកន្លែងផ្សេង កុំអីត្រូវមាត់មិនខាន។ជីមីនក្រោកឈរ  ពេលអ៊ុំស្រីមេចាប់ការដើរចូលមកខាងក្នុង។
«រៀបចំអស់រួចឬនៅ?»សម្លេងគាត់នៅតែគ្មានទឹកដមដដែល។
«បាទ រួចរាល់អស់ហើយ»
«បើរួចរាល់ហើយ ទៅហៅ ម៉ារីយ៉ា ឲ្យមកនេះមក»
«ហៅធ្វើអ្វីដែល?»
«ឲ្យលើកអាហារទៅខាងក្រៅ»
«ខ្ញុំអាចលើកបាន»
មិរ៉ាន់ មិនមាត់ប្រើខ្សែភ្នែកកាចដាក់។ ជីមីនសើចហ្អិះៗ បន្លប់ភាពភ័យខ្លាច មុននឹងឈប់ដេញដោលម្នីម្នាចេញទៅរកហៅ ក្មួយស្រីរបស់មិរ៉ាន់ភ្លាម ដែលពេលនេះ មិនដឹងទៅនៅត្រង់កន្លៀតណាផង។ ខ្លួននៅទីនោះមូលទាំងមូល ហេតុអ្វីមិនប្រើ ទាំងដែលធម្មតាហៅប្រើមិនដាច់សូ ចំណែកក្មួយស្រីគាត់បែរជាឲ្យអង្គុយអេះក្រចកទំនេរលេង ប៉ុន្ដែនេះបែរជាមកហៅម៉ារីយ៉ាប្រើ ហើយមិនខ្លួនជួយ...ចម្លែកពេកឬអត់?
អេ...តែថា...ម៉ារីយ៉ាក៏ស្អាតគួសមដែល...ឬមួយអ៊ុំស្រីចង់យកក្មួយស្រីធ្វើជានុយចាប់ត្រីធំ?
ជីមីនបើកភ្នែកធំៗប៉ុនៗចាន ពេលគិតឃើញដូច្នេះ។ ចំជាមិនធម្មតាពិតមែន។

«ក្មេងៗឡើងគគោកម៉េចមិនឲ្យជួយលើកមោ លើកម្នាក់អែងបែបនេះហត់ស្លាប់ហើយ»
សម្ដីភរិយាម្ចាស់ផ្ទះបន្លឺឡើង ទាញអារម្មណ៍គ្រប់គ្នាក្នុងបន្ទប់មកមើល មិនលើកលែងសូម្បីតែ...សូហ្កា។ ម៉ារីយ៉ា ធ្វើជាអៀនសើចញឹមៗ ពេលដឹងដល់ខ្សែរភ្នែកពណ៍ខៀវចាស់មានមន្ដស្នេហ៍កំពុងមកមើលនាង។
«គឺ...ពួកគេមានការងាត្រូវធ្វើ ខ្ញុំមិនចង់រំខានការងាររបស់គេឡើយ ម្យ៉ាងការងារតែបន្ដិចនេះអែង ដើរតែ២បកក៏រួចទៅហើយអ្នកស្រី សូមអ្នកស្រីកុំខឹងអ្នកផ្សេងទៀតអី»
«ខ្ញុំអាណិតនាងម៉ារីយ៉ា»
ឮបែបនេះ ស្រីក្រមុំកាន់តែបានចិត្ត ចង់សម្ដែងលើសដើម។
« ខ្ញុំធ្វើបានអ្នកស្រី»
«មិនអីទេ បើធ្វើបានក៏ធ្វើបន្ដចុះ»
«ចាសអ្នកស្រី» ម៉ារីយ៉ាតប ទាំងទឹកមុខមិនសូវសមប៉ុន្មាន ព្រោះស្មានថាអ្នកស្រី ឃាត់ឈប់ឲ្យធ្វើនឹងសរសើរខ្លួននៅចំពោះមុខសូហ្កាទៅហើយ។ ចុងក្រោយក្រៅពីខកបំណងហើយ នៅហត់ទៀត មិនគួរណាដើរមិនត្រូវក្រឡាសោះ។ តែមិនអាចទៅ...បើជ្រុលជាសម្ដែងទភហើយ ម៉េចមិនសម្ដែងឲ្យចប់តែម្ដងទៅ?
ព្រូស!
«អូយ...»
«អុះ...ស្លាប់ហើយ ម៉ារីយ៉ា កើតស្អីឬអត់ហ្នឹង?»
អ្នកស្រីស្ទុះងើបដើរដូចរត់ទៅរកអ្នកបម្រើស្រីភ្លាម ព្រោះម៉ារីយ៉ាដើរសុខៗស្រាប់តែដួល មិនដឹងថាធ្វើការខ្លាំងពេក រហូតដល់វិលមុខឬអត់។
«អឺ...ខ្ញុំ...»កែវភ្នែកស្អាត ក្រលេកទៅមើលនៅសាឡុងត្រង់កន្លែងអ្នកកម្លោះអង្គុយ ឃើញគេនៅកន្លែងនោះដដែល សឹងតែមិនទាំងកម្រើកខ្លួនផង ចំណែកអ្នកដែលមកមើលនាង មានតែអ្នកស្រីស៊ីនហេ នឹង ប្រមុខប៉ុណ្ណោះ រីឯពីនាក់ឪពុកកូននោះ មិនខ្ចីឈឺឆ្អាលសូម្បីតែបន្ដិច ក្រអើតក្រទមពេកឬអត់ មនុស្សដួលមួយទាំងមូលបែរជាអង្គុយក្រេបតែ គងអន្ទាក់ខ្លាញាក់ជើងតិចៗហាក់ដូចកំពុងអង្គុយទស្សនារឿងភាគយ៉ាងអញ្ចឹង។
«យ៉ាងដែល មានឈឺត្រង់ណាឬអត់?»
សម្លេងរបស់ស៊ីនហេ ធ្វើឲ្យម៉ារីយ៉ាប្រញាប់ងាកមុខមកវិញ ព្រមទាំងព្រិចភ្នែកញាប់ស្អេក។
«ខ្ញុំ...ខ្ញុំមិនអីអ្នកស្រី គ្រាន់តែវិលមុខ វាភ្លាមៗពេកទប់ខ្លួនមិនទាន់ ទៅជាដួល»
«ងើបដើររួចទេ?»
«ចាសរួច»
ម៉ារីយ៉ាងក់ក្បាលតិចៗដាក់ ធ្វើជាប្រឹងងើបឈរ ព្រោះបើងើបមកឆ្គុយៗវាមិនសម។
«បើឈឺទៅសម្រាកចុះ ចាំហៅក្មេងៗមកធ្វើជំនួសក៏បានដែល»
«ការពិតទៅ ខ្ញុំអាចធ្វើបន្ដបាន...»
«ទៅសម្រាកចុះ ម៉ារីយ៉ា» លោកចុងមីនដែលឈរមើលសកម្មភាពតាំងពីដើមនិយាយឡើងមក។
«បាទ លោកប្រុស»
នាងអោនគោរពចៅហ្វាយបន្ដិច បន្ទាប់មកក៏ដើរចេញទៅ ទើបប្ដីប្រពន្ធ ដើរត្រឡបមករកភ្ញៀវវិញ។
«សុំទោស រញ៉េរញ៉ៃបន្ដិចហើយ សង្ឃឹមថាអែងមិនប្រកាន់»
«មិនអីទេ»
លោកមីនតបបែបហីៗដូចមិនខ្វាយខ្វល់ច្រើន ធ្វើឲ្យស្វាមីប្ដីប្រពន្ធជាម្ចាស់ផ្ទះធូទ្រូងគ្រាន់។

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now