16

178 22 0
                                    

ស្វាមីខ្ញុំជាម៉ាហ្វៀ
ភាគទី១៦៖ ហើរមិនផុតពីទ្រុងមាស
«អេ...ម៉េចក៏ពួកលោកបើកត្រឡប់មកផ្ទះវិញដដែលធ្វើស្អី?»
ជីមីនដែលអង្គុយឆ្ងល់តាំងពីយូបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ពេលឡានបត់ចូលរបងផ្ទះវិញដដែល មិនបានទៅដល់ទិសដៅព្រលានយន្ដហោះដូចដែលគិត។
មុននេះ ឃើញអ្នកបើកឡាននិយាយទូរស័ព្ទ ហ៊ឹម...បាទ...បាទ...និយាយតែប៉ុន្មានម៉ាត់ហ្នឹងសោះ ទើបមិនបានជាចាប់អារម្មណ៍ច្រើន បន្ដអង្គុយស្ងៀមៗមិនសួរនាំអ្វីទាំងអស់ ម្យ៉ាងទៀតទោះជាពួកគេចង់បើកផ្លូវទៅប្រលោះណាក៏មិនដឹង ព្រោះមិនធ្លាប់ស្គាល់ទឹកដីប្រទេសនេះ រហូតដល់បើកមកដល់មុខផ្ទះវិញតើ ទើបទៅជាភ្ញាក់ព្រើត...តែថាទៅ បើថាមកដល់រោងខ្លាទៅហើយ មានដែលឬដែលអាចចេញទៅវិញបាននោះ?
ទ្វាឡានត្រូវបានបើកចំហរឲ្យធំ បុរសមុខមាំក៏និយាយទាំងទឹកមុខរាបស្មើរនឹងក្រម៉ូវ សម្លេងវិញកាចមិនបាច់និយាយដល់ ប្រហែលជាខឹងដែលត្រូវខ្លួនកុហកទេដឹង។
«ចុះមក!»
«អេ...ឆាប់ឲ្យវ៉ាលីមកខ្ញុំវិញមក ខ្ញុំមិនរត់ទេ...ខ្ញុំកាន់ខ្លួនអែងបាន»
ជីមីនចុះពីឡានភ្លាម ពេលត្រូវវ៉ាលីកញ្ចក់ពីដៃ នឹងព្យាយាមលោតកន្រោងយកពីគេវិញ តែមិនបាន ហើយបុរសនោះក៏ធ្វើជាមិនខ្វល់នឹងវត្តមានជីមីនទៀត ក្រៅពីដើរចូលទៅខាងក្នុងផ្ទះ ឡើងទៅជាន់លើ ដោយមានម្ចាស់វ៉ាលីដើរតាមពីក្រោយទាំងមុខខ្មូរ។
«នៅក្នុងនេះ ហាមទៅណា ហាមបង្ករឿងឲ្យអ្នកដទៃឈឺក្បាល ចៅហ្វាយកំពុងរវល់រឿងការងារខ្លាំង កុំធ្វើឲ្យគាត់រវល់មួយតង់បន្ថែមទៀតឲ្យសោះ»
បោះប្រយោគគំរាមដ៍ខ្លាចរអាដាក់អ្នកខ្លះរួច ក៏ដើរចេញពីបន្ទប់ ព្រមទាំងបិទទ្វាជិតឈឹង។ ជីមីនសម្លឹងមើលទ្វាបន្ទប់ បបូរមាត់ធ្វើឆើយដាក់ ដោយការជិនឆ្អន់។
«គិតថាខ្លួនអែងអស្ចារ្យឬយ៉ាងម៉េច»
ជើងតូចៗដើរតន្ដ្រំបង្កជាសម្លេងខ្លាំងៗ រួចដើរទៅផ្ដួលដេកនៅលើគ្រែមួយទំហឹង ព្រោះមួម៉ៅធ្វើអ្វីមិនបានដូចចិត្ត។

  សូហ្កាដែលកំពុងធ្វើការសុខៗ ស្រាប់តែខួក្បាលនឹកឃើញដល់អ្នកនៅផ្ទះ ទើបចុចទូរស័ព្ទហៅអេវ៉ាន ឲ្យមកក្នុងបន្ទប់ដើម្បីសួរនាំ ដោយរងចាំមួយសន្ទុះ កំលោះសង្ហាក៏បង្ហាញខ្លួននៅចំពោះមុខ។
  «នៅផ្ទះ ស្ថានភាពយ៉ាងណាហើយ»
  គេសួរ ទាំងមិនបានងើបមុខចេញពីគំនរឯកសារ។
  «អិចសូ តេមកប្រាប់ថា នាំជីមីនត្រឡប់មកផ្ទះវិញបានហើយ ពេលនេះកំពុងឃុំនៅក្នុងបន្ទប់ មិនឲ្យដើរទៅណាផ្ដេសផ្ដាសទៀតទេ»
  «ល្អ...»
  គេងក់ក្បាលតិចៗ ដៃដែលកាន់ប៊ិច ផ្អាកការសរសេរ មុខសង្ហាល្អឥតខ្ចោះដូចទេវតាក្រិចងើបឡើង ភ្នែកក៏ជ្រឹមតូចៗ ចិញ្ចើមចងចូលគ្នា។ គេស្ងាត់បន្ដិច ដូចកំពុងរិះគិត ខណះអេវ៉ានក៏មិននិយាយបំផ្លាយការគិតរបស់ចៅហ្វាយ។
  «ទៅទិញផ្កាកុលាបឲ្យយើងមួយបាច់!»
  «ផ្កា?»
  អេវ៉ាន សួរបញ្ជាក់ ទាំងង៉េមង៉ាម។
  «ទៅកាយអាចម៍ត្រចៀកចេញម្ដងទៅអេវ៉ាន»
  «ខ្ញុំបានឮពេញត្រចៀក តែមិនច្បាស់ថាចៅហ្វាយត្រូវការផ្កាមែនឬអត់...អឺ គឺដោយសារចៅហ្វាយមិនធ្លាប់ចាប់អារម្មណ៍រឿងផ្កាទើបខ្ញុំឆ្ងល់បន្ដិច»
  «ទៅទិញមក»
  «បាទ»
  អេវ៉ាន មិនទម្រន់យូប្រញាប់នាំខ្លួនអែងចេញមកវិញ ប៉ុន្ដែបម្រុងនឹងបើកទ្វាចេញទៅហើយ ស្រាប់តែងាកខ្លួនមកវិញជាបន្ទាន់។
  «ឈប់សិន អេវ៉ាន»
  «បាទ?»
  អេវ៉ាន ដើរត្រឡប់មករកតុធ្វើការសូហ្កាវិញ។
  «ទិញចិញ្ចៀនផង...ចិញ្ចៀនពេជ្យ សុំវង់តូចមួយល្មមបានហើយ ម៉ូតសាមញ្ញៗ»
  «ចៅហ្វាយទៅសុំអ្នកណាគេរៀបការឬ?»
  អេវ៉ានអត់ទ្រាំឆ្ងល់មិនបាន ទើបសួរតែម្ដងទៅ។ មានឬទិញផ្កា ទិញចិញ្ចៀន ហើយមិនសុំអ្នកណាគេរៀបការនោះ?គេរហន់ចង់ដឹងមែនទែន ទោះត្រូវដឹងប៉ុន្មានម៉ោងក្រោយក៏ដោយ ព្រោះត្រូវតាមចៅហ្វាយទៅគ្រប់ទីកន្លែង។
  សូហ្កាមិនឆ្លើយ នៅចោលភ្នែកកាចសម្លក់ទៀតផង ទើបអេវ៉ានសើចញឹមៗ ម្នីម្នាទៅធ្វើតាមបញ្ជា។
  «បើនិយាយតែមាត់មិនជឿ ប្រហែលត្រូវធ្វើឲ្យដូចមែនទែនហើយ...ស្មូមតូច»
  គេនិយាយរអ៊ូៗម្នាក់អែង ហើយឈ្ងោកមុខធ្វើការបន្ដទៀត។

៣៥០ឡាច បើយកបានមុនម៉ោង១០.១០នាទី បាន១ភាគទៀត🥹🫶

ស្វាមីខ្ញុំជាម៉ាហ្វៀWhere stories live. Discover now