ភាគ១២-១៣

Start from the beginning
                                    

នៅខាងមុខច្រកទ្វារ មានមនុស្សឈរជុំៗ និយាយគ្នាពីរឿងអ្វីក៏មិនដឹង ខណៈនោះ ថេយ៉ុង ដែលទើបតែដើរចេញពីបន្ទប់របស់ជុងហ្គុក ក៏ដើរចូលទៅលបមើល ស្រាប់តែ លីនឈី ដើរឱបដៃមកនិយាយជាមួយ៖
«អេ៎? ទើបចេញមកពីណា?» ស្រីស្អាតសួរទាំងលើកចិញ្ចើម ព្រោះថ្ងៃរៈកំពស់ចុងឈើហើយ ថេយ៉ុង ទើបតែបង្ហាញខ្លួន។
«ពួកគេមកឈរត្រង់នោះធ្វើអី?» ថេយ៉ុង មិនខ្វល់ពីសំណួរនាង ហើយបែរទៅសួរពីអ្នកទាំងនោះ ទើប លីនឈី តបវិញ៖
«ឯងប្រហែលជាមិនដឹងខ្យល់ទេ គឺអ្នកប្រុសនិងគូដណ្តឹងទៅសៀងហៃមួយសប្តាហ៍ ហើយពួកគេក៏ចេញមកជូនដំណើរ» នាងគិតថា ថេយ៉ុង គ្រាន់តែជាមនុស្សតូចតាច រឿងណាសំខាន់ពាក់ព័ន្ធក្នុងគ្រួសារ នាយតូច មិនដឹងទេ ទាំងការពិត រឿងហ្នឹង ជុងហ្គុក បានប្រាប់កាលពីយប់មិញរួចហើយ ឯនាយតូច ក៏ធ្វើពើជាមិនដឹងរឿង រួចក៏សួរដេញដោល ព្រោះចិត្តក៏ចង់ដឹងស្រាប់ផងថាគេទៅធ្វើអ្វី៖
«គឺលោកម្ចាស់នៅទីនោះ» លោកម្ចាស់ គឺសំដៅលើ លោកម្ចាស់ អាល់ប៊ែត ដែលជាជីតារបស់ ជុងហ្គុក។ នាងឆ្លើយធ្វើហីៗ ហាក់ដូចមិនចង់និយាយស្តីជាមួយ តបរួចក៏ដើរឈើយទៅ នៅឡើយតែ ថេយ៉ុង ឈរសញ្ជឹងគិតក្រោមទឹកមុខមានចម្ងល់។
___
ទីក្រុងសៀងហៃប្រទេសចិន
ឧទ្ធម្ភាគចក្របណ្តែតខ្លួនក្នុងផ្ទៃងងឹត កំពុងបន្ទាបខ្លួនយឺតៗ ចុះចតនៅទីលាន ដែលទីនោះមានឡានប្រាំគ្រឿងហាក់កំពុងតែរងចាំទទួលម្ចាស់។
មនុស្សស្រីរាងតូចច្រឡឹងមុខមាត់ស្អាតសមសួន តែទឹកមុខនាងរាងកាចបន្តិច មិនចេះញញឹមដាក់អ្នកណាឡើយ ក្រៅពីមនុស្សក្នុងគ្រួសាររបស់នាង។ អ៉ីហ្វិន ដើរចេញមកជាមួយនិងបុរសវ័យចំណាស់ម្នាក់ មើលតាមឫកពាកិរិយាដែលនាងកំពុងបង្ហាញ វ័យចំណាស់នោះប្រាកដជាប៉ារបស់នាង។ អ៉ីហ្វិន ដើរដំណើរស្របនិងលោកប៉ា សំដៅទៅឡានមុន ហើយខណៈនោះ ម្ចាស់រាងកាយខ្ពស់ស្រឡះ ក៏បង្ហាញវត្តមាន ដែលស្ថិតក្នុងឈុតគ្រ័រហ្សេពណ៌ខ្មៅពាក់វែនតាខ្មៅបិទបាំងកែវភ្នែកមុតមាំ ចុះចេញពីឧទ្ធម្ភាចក្រដើរសំដៅមកឡានមួយទៀត ដែលមានមនុស្សឈរបើកទ្វារឡានទទួលស្រេច ទើបក្រោយមក ឡានទាំងពីរគ្រឿងបានបើកចេញទៅយ៉ាងលឿនស្លូ អមដោយឡានបីគ្រឿងទៀតអមដំណើរទៅ។
___
ឡានរបស់ ជុងហ្គុក បានមកដល់មុខកាស៉ីណូធំមួយប្រចាំទីក្រុង ដែលកាន់កាប់ដោយ លោកម្ចាស់ អាល់ប៊ែត។ មិនបង្អង់យូរ នាយកំលោះក៏ចូលទៅជួប លោកម្ចាស់ តែម្តង ស្របពេលដែល អ៉ីហ្វិន និង លោកចាង ដែលជាប៉ារបស់នាង ទើបតែចុះចេញពីឡាន។
មើលទៅទឹកមុខនាងមិនសូវល្អឡើយ បើក្រឡេកទៅលោកចាង កាន់តែមាំនិងកំណាច ស្របពេលប៉ាកូនទាំងបណ្តើរគ្នាចូលទៅដោយមានកូនចៅអបដំណើរផង។

ភរិយារាត្រីWhere stories live. Discover now