ភាគ៥១

68 4 0
                                    


   “ បន្លំខ្លួនរកភស្តុតាង ”

   ណាប៊ី នៅអង្គុយលើសាឡុនកាន់ទូរស័ព្ទជាប់ដៃយ៉ាងណែនដោយភ្នែកទាំងគូចោលសម្លឹងទៅមាត់ទ្វាដូចជាកំពុងរងចាំនរណាម្នាក់យ៉ាងអន្ទះសារ។
   ក្រាក!
   « ណាប៊ី! » ហារ៉ា បើកទ្វាចូលមកបានឃើញ ណាប៊ី កំពុងអង្គុយរងចាំនាង ទើបរហ័សចូលទៅឱបរាងស្តើងដោយក្តីនឹករលឹក។
   « ទីបំផុតបងស្រីមកហើយ » ណាប៊ី ឱបតប ហារ៉ា វិញដោយក្តីនឹករលឹកដូចគ្នា ព្រោះពួកនាងខានជួបគ្នាយូមកហើយ បានទាក់ទងគ្នាតែតាមទូរស័ព្ទប៉ុណ្ណោះ។
   « ខ្ញុំខំតែគិតថាពេលឯងរៀបការជាមួយលោក រ៉េន ហើយអ្នកស្រី ដាលីន នឹងឈប់រករឿងឯង តែអ្នកស្រី ដាលីន បែរជាហ៊ានចាប់ឯងដាក់គុកទៅវិញ »
   « គឺអ្នកស្រី ដាលីន គ្រាន់តែយល់ច្រឡំលើខ្ញុំតែប៉ុណ្ណោះ »
   « យល់ច្រឡំឬមានចេតនាឲ្យប្រាកដទៅ? » ហារ៉ា ខឹងជំនួស ណាប៊ី ខ្លាំងណាស់។
   « កុំទាន់និយាយរឿងអ្នកស្រី ដាលីន អី...មកនិយាយរឿងដែលខ្ញុំឲ្យបងស្រីស៊ើបមើលវិញសិនទៅ » ណាប៊ី បង្វែលរឿងមកនិយាយសាច់ការវិញ។
   « ដូចឯងគិតមិនខុសទេ អ្នកជំងឺនៅបន្ទប់ជិតបន្ទប់លោក ហូរ៉េស ពិតជាកូនចៅរបស់ គីរ៉ាន់ គឺ តូរីន ពិតមែន » ហារ៉ា ដកក្រដាសបញ្ជីឈ្មោះអ្នកជំងឺដែលនាងលួចចម្លងយកមកពីមន្ទីរពេទ្យឲ្យ ណាប៊ី មើល។
   « បើ តូរីន ជាអ្នកសម្លាប់លោក ហូរ៉េស ហេតុអ្វីមិនឃើញសកម្មភាពរបស់គេពេលចូលទៅក្នុងបន្ទប់? »
   « មនុស្សជំនាញដូចគេចាំបាច់ត្រូវចូលតាមទ្វាដែរទេ? » ហារ៉ា សម្លឹងមុខរបស់ ណាប៊ី ហើយ ណាប៊ី ក៏សម្លឹងមុខរបស់នាងវិញ ហាក់ដូចជាអ្នកទាំងពីរកំពុងគិតទៅដល់អ្វីមួយដូចគ្នា។
   « គេចូលតាមបង្អួចខាងក្រោយមែនទេ? »
   « ទៅរកមើលទៅដឹងហើយ » ហារ៉ា ចាប់ដៃ ណាប៊ី ឲ្យក្រោកឈរឡើងដើម្បីចេញទៅពិនិត្យមើលអ្វីដែលកំពុងសង្ស័យនៅក្នុងចិត្ត។
    « ពេលនេះខ្ញុំជាជនរល្មើស ប៉ូលីសមិនអនុញ្ញាតឲ្យខ្ញុំទៅកន្លែងកើតហេតុទេ » ណាប៊ី មួរម៉ៅព្រោះតែនាងមិនអាចទៅពិនិត្យកន្លែងកើតហេតុរកភស្តុតាងបានឡើយ ។
    « បើចង់ទៅមានអ្វីពិបាក គ្រាន់តែបន្លំខ្លួនបន្តិចបានហើយ » ហារ៉ា ញញឹមឡើងហាក់មានគំនិតល្អជាស្រេចដើម្បីជួយ ណាប៊ី ឲ្យបានទៅកន្លែងកើតហេតុជាមួយនាង។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now