ភាគ៣៩

99 4 2
                                    

“ អន់ចិត្ត ”

តុក! តុក!
  « អ្នកនាងនិងអ្នកប្រុសភ្ញាក់ហើយឬនៅ? » សំឡេងគោះទ្វាហៅរបស់អ្នកបម្រើក្នុងផ្ទះធ្វើឲ្យរាងស្តើងដែលគេងនៅលើគ្រែចាប់ផ្តើមបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយ។
   ណាប៊ី ក្រោកអង្គុយលើដៃញីភ្នែក នាងទម្លាក់ជើងចុះពីគ្រែគេងប្រុងឡើងទៅបើកទ្វា ប៉ុន្តែភ្លាមៗ
រ៉េន ក៏ដើរចេញមកពីបន្ទប់ទឹកលើកដៃហាមឃាត់នាង។
   « ទុកឲ្យខ្ញុំទៅបើកទ្វា នាងអង្គុយឲ្យស្ងៀមនៅទីនេះហើយ » រ៉េន ប្រាប់នាងហើយក៏រហ័សដើរទៅបើកទ្វា។
   ក្រាក!
   « តើមានការអ្វីមែនទេ? »
   « សុំទោសដែលមករំខានដំណេករបស់អ្នកប្រុសនិងអ្នកនាងទាំងព្រឹក ប៉ុន្តែមានភ្ញៀវមករកអ្នកប្រុស នាងនៅរងចាំខាងក្រោម »
   « ភ្ញៀវ! » រ៉េន លើកចិញ្ចើមគិតពីភ្ញៀវដែលមករកគេទាំងព្រឹក មិនមែនជា រ៉ូជីន ទេដឹង?។ រ៉េន គិតហើយក៏រហ័សចេញពីបន្ទប់ទៅទាំងមិនបានងាកមកប្រាប់ស្រីក្រមុំដែលអង្គុយនៅក្នុងបន្ទប់។
   ណាប៊ី ឃើញ រ៉េន ដូចជាប្រញាប់ប្រញាល់ចុះទៅខាងក្រោមហាក់មានរឿងអ្វីកើតឡើងទើបនាងចេញមកសួរអ្នកបម្រើដែលនៅឈរមុខបន្ទប់នាងនៅឡើយ។
   « អ្នកប្រុសឯងប្រញាប់ទៅណា? »
   « គឺមានមនុស្សស្រីមករកអ្នកប្រុស »
   ណាប៊ី ដឹងហើយក៏រហ័សចូលទៅក្នុងបន្ទប់វិញ ដើម្បីផ្លាស់សម្លៀកបំពាក់ចុះទៅខាងក្រោម។

   ជាន់ខាងក្រោមនៅភូមិគ្រឹះម្ចាស់សម្ព័ន្ធ អ៊ីសាជី

   រ៉ូជីន ក្រឡេកឃើញ រ៉េន ចុះជណ្ដើរមកទើបរហ័សក្រោកពីសាឡុនទទួលភ្ញៀវរត់ទៅឱបរាងក្រាស់យ៉ាងណែនដៃ។
   « រ៉េន ហេតុអ្វីម្សិលមិញបងមិនទៅរកខ្ញុំ? »
   « រ៉ូជីន លែងដៃសិនទៅ! » រ៉េន ព្យាយាមប្រលេះដៃរបស់ រ៉ូជីន ចេញព្រោះមិនចង់ឲ្យអ្នកបម្រើក្នុងផ្ទះដែលកំពុងមើលមកយកទៅនិយាយតគ្នាបង្កើតជាពាក្យចចាមអារ៉ាមប៉ះពាល់ដល់សម្ព័ន្ធ អ៊ីសាជី យ៉ាងណាគេក៏បានសន្យាជាមួយ ណាប៊ី ហើយថាក្នុងអំឡុងពេលកាន់តំណែងដំបូងនេះគេមិនធ្វើឲ្យមានពាក្យចចាមអារា៉មប៉ះពាល់តំណែងរបស់គេទេ។
    « រ៉េន បងលែងស្រលាញ់អូនហើយមែនទេ? ហ៊ឹក! » រ៉ូជីន មិនព្រមលែងដៃពីចង្កេះរបស់ រ៉េន ហើយនៅស្រែកយំខ្លាំងៗមានចេតនាឲ្យគ្រប់គ្នាបានលឺថែមទៀត។
    « រ៉ូជីន អូនកាន់តែផ្តេសផ្តាសហើយដឹងទេ? » រ៉េន ដកដង្ហើមធំឈរមួយកន្លែងព្រោះមិនអាចធ្វើអ្វីស្រីក្រមុំដែលឱបគេជាប់បាន។
    « បានជាមកហើយ គួរតែនៅញុំអាហារពេលព្រឹកជាមួយគ្នាមួយពេលទៅ អ្នកនាង រ៉ូជីន » ណាប៊ី បន្លឺសំឡេងឡើងតាំងពីកាំជណ្ដើរធ្វើឲ្យ រ៉ូជីននិងរ៉េន ងាកទៅសម្លឹងកាយវិការត្រជាក់ស្រេបរបស់នាងតំណាលគ្នា។
    « បើអ្នកនាង ណាប៊ី អញ្ជើញទៅហើយ ខ្ញុំមិនអាចបដិសេធបានទេ » រ៉ូជីន ញោចមាត់ញញឹមឌឺដងដាក់ ណាប៊ី តែ ណាប៊ី មិនខ្ចីខ្វល់ហើយក៏ដើរទៅតុអាហារបាត់។
    « ណាប៊ី! » រ៉េន ហៅឈ្មោះភរិយាហើយក៏ដើរទៅតាមនាងដល់តុអាហារ។
    « ឆាប់អង្គុយចុះញុំអាហារទៅ » ណាប៊ី ហៅគេចូលតុអាហារទាំងមិនខ្ចីមើលមុខរបស់គេ។
    « អាហារគួរឲ្យចង់ញុំណាស់ » រ៉ូជីន ដើរមកតាមក្រោយរហ័សចូលអង្គុយកៅអីជិត រ៉េន ។
    « បើគួរឲ្យចង់ញុំ អញ្ចឹងញុំឲ្យច្រើនទៅ ពិតមែនហើយតាំងពីអ្នកនាងត្រឡប់មកវិញ ខ្ញុំមិនដែលបានជួបមុខអ្នកនាងសោះហើយក៏មិនធ្លាប់បានសួរសុខទុក្ខអ្នកនាងជាផ្លូវការដែរ »
    « ពួកយើងមិនបានស្គាល់គ្នាជិតស្និទ្ធអ្វីទេ អ្នកនាងមិនចាំបាច់និយាយដូចជាស្និទ្ធស្នាលយ៉ាងនេះទេ »
    « ហេតុអ្វីអ្នកនាងថាយើងមិនជិតស្និទ្ធនឹងគ្នា? » ណាប៊ី សម្លឹងមុខរបស់ រ៉ូជីន ដោយកែវភ្នែកសង្ស័យធ្វើឲ្យ រ៉ូជីន ចាប់ផ្តើមធ្វើខ្លួនមិនត្រូវ ព្រោះនាងមិនដឹងទេថា រ៉ូជីន មុនធ្លាប់ស្គាល់គ្នាជិតស្និទ្ធនឹង ណាប៊ី ដែរឬទេ? បើពេលនេះនាងនិយាយខុសតែបន្តិច ណាប៊ី ច្បាស់ជាចាប់កន្ទុយនាងបានមិនខាន ។
   « រ៉ូជីន បាត់ការចងចាំក្រោយពីដឹងខ្លួនប្រហែលចាំនាងមិនបានទេ ណាប៊ី » រ៉េន ចេញមុខការពារ រ៉ូជីន ធ្វើឲ្យ ណាប៊ី ទម្លាក់ភ្នែកចុះដោយមានអារម្មណ៍អន់ចិត្តជាមួយគេភ្លាមៗ។ នាងព្យាយាមចាប់កន្ទុយស្រីម្នាក់នេះឲ្យគេសង្ស័យហើយ គេបែរជាមិនសង្ស័យហើយនៅចេញមុខការពារស្រីម្នាក់នេះទៀត។ គេជឿពិតមែនឬថា រ៉ូជីន រស់ឡើងវិញ? រ៉ូជីន ស្លាប់ដោយសារជំងឺធ្ងន់ធ្ងរ រាងកាយរបស់នាងត្រូវបំផ្លាញ់ដោយជំងឺមិនអាចរស់ឡើងបានទេ នាងបានឲ្យ ហារ៉ា ស៊ើបព័ត៌មានរបស់ រ៉ូជីន ពីមន្ទីរពេទ្យនៅជាយក្រុងមកហើយ តាមពិត រ៉ូជីន បានស្លាប់ពិតមែនហើយ គ្រាន់តែផ្នូររបស់នាងត្រូវមនុស្សលួចគាស់តែប៉ុណ្ណោះ ពួកគេគាស់ផ្នូរ រ៉ូជីន ដើម្បីបោកឲ្យគ្រប់គ្នាឲ្យជឿថា រ៉ូជីន នៅមានជីវិតហើយក៏នាំ រ៉ូជីន ក្លែងក្លាយម្នាក់នេះមកបោកគ្រប់គ្នា ជាពិសេស រ៉េន ។
   « ខ្ញុំដូចជាឆ្អែតហើយ អ្នកទាំងពីរនៅញុំបន្តទៀតចុះខ្ញុំមិនរំខានទេ » ណាប៊ី ទម្លាក់ស្លាព្រាចុះក្រោកឈរឡើងដើរចេញទៅទាំងមិនមើលមុខពួកគេទាំងពីរនាក់ នាងមិនទាន់បានញុំអ្វីមួយម៉ាត់ផងតែមានអារម្មណ៍ថាឆ្អែតគ្រាន់តែឃើញ រ៉េន ព្យាយាមការពារ រ៉ូជីន ក្លែងក្លាយម្នាក់នេះ។ គេស្រលាញ់ រ៉ូជីន រហូតមើលលែងឃើញថាអ្វីពិតឬមិនពិតហើយមែនទេ? បើជា រ៉ូជីន ពិតនាងក៏មិនបាច់អន់ចិត្តនិងឈឺចាប់យ៉ាងនេះទេ តែម្នាក់នេះក្លែងក្លាយច្បាស់ណាស់ ហេតុអ្វីគេមើលមិនដឹង?។
    រ៉េន អង្គុយមើល ណាប៊ី ដើរចេញទៅទាំងមិនហាមឃាត់មួយម៉ាត់ទាំងដឹងច្បាស់ហើយថានាងអន់ចិត្តជាមួយគេ ប៉ុន្តែគេនៅតែមិនលួងនាងទៀត ។
   « កុំខ្វល់ជាមួយនាងអី ឆាប់ញុំវិញល្អជាង បើត្រជាក់អស់នឹងញុំលែងឆ្ងាញ់ហើយ » រ៉េន ញញឹមស្រស់ស្រាយដាក់ រ៉ូជីន ក្រោយពី ណាប៊ី ដើរចេញពីតុអាហារទៅហើយ គេជួយដួសម្ហូបដាក់ចានឲ្យ រ៉ូជីន ដោយមិនក្រែងចិត្តស្រីក្រមុំដែលឈប់ជើងនៅមាត់ទ្វាងាកមកមើលពួកគេជាលើកចុងក្រោយ។
   “ ហ៊ឹក! គ្មានខ្ញុំនៅរំខានគេច្បាស់ជាសប្បាយណាស់ហើយ ហ៊ឺ! ”
   តក់!
   ទឹកភ្នែកស្រក់ចុះមកលើថ្ពាល់ដូចទឹកបាក់ទំនប់ពេលក្រឡេកឃើញស្នាមញញឹមស្រស់សង្ហារបស់គេពីចំហៀងហើយ ស្នាមញញឹមដែលនាងព្យាយាមរាប់ខែទើបអាចបានឃើញលើផ្ទៃមុខរបស់គេម្តង មិននឹកស្មានថា រ៉ូជីន អាចបានឃើញយ៉ាងងាយបែបនេះសោះ គេពិតជាញញឹមតែពេលនៅជាមនុស្សដែលគេស្រលាញ់ពិតប្រាកដ មិនមែនដូចនាងដែលគេញញឹមឲ្យឃើញព្រោះបារម្ភពីកូនរបស់គេនោះទេ។ ណាប៊ី ទប់សំឡេងយំដើរចេញទៅទាំងក្នុងទ្រូងឈឺចាប់ជិតដាច់ខ្យល់ នាងអាចនឹងស្លាប់បើនៅឈរមើលពួកគេទាំងពីរញញឹមដាក់គ្នាបន្តទៀត ទើបនាងរហ័សចេញយ៉ាងលឿន។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now