ភាគ៤១

105 5 0
                                    


  “ ពេលវេលាល្អៗតែងតែខ្លី ”

   ក្លិនឈ្ងុយរបស់អាហារពេលព្រឹកជះភាយពេញផ្ទះ រហូតធ្វើឲ្យរាងស្តើងដែលកំពុងគេងលក់លង់នៅលើគ្រែក្នុងបន្ទប់គេងចាប់ផ្តើមបើកភ្នែកឡើងទាំងមានអារម្មណ៍ល្វើយខ្លាំង។ ណាប៊ី ក្រោកអង្គុយទាំងគ្មានកម្លាំងក្នុងខ្លួន មួយរយៈនេះនាងតែងតែអស់កម្លាំងនិងងងុយគេងគ្រប់ពេល មិនថានាងគេងមួយថ្ងៃពេញក៏នាងនៅតែល្វើយនិងងងុយគេងមិនចេះចប់ ប្រហែលជាពេលវេលារបស់នាងកាន់តែខ្លីទៅហើយ។
   ក្រាក!
   « អូនក្រោកហើយមែនទេ? » រ៉េន បើកទ្វាបន្ទប់ដើរចូលមករកអ្នកដែលអង្គុយលើគ្រែដោយទឹកមុខស្រស់ស្រាយទាំងព្រឹក។
   « ក្លិនអាហារឈ្ងុយដល់ថ្នាក់នេះអ្នកណាអាចគេងបាន » ណាប៊ី ញញឹមស្រាលៗដាក់គេទាំងទឹកមុខស្លេកស្លាំងគ្មានកម្លាំង។
   រ៉េន ឃើញនាងដូចគ្មានកម្លាំងក្នុងខ្លួនថែមទាំងមុខស្លេកស្លាំងទៀត ទើបគេរហ័សលើកដៃទៅស្ទាបថ្ងាសរបស់នាងពិនិត្យមើលថានាងមានគ្រុនក្តៅឬអត់...ប៉ុន្តែនាងមិនបានក្តៅខ្លួនទេ ទើបគេអង្គុយចុះលើគ្រែក្បែរខ្លួននាងហើយលូកចាប់ម្រាមស្រឡូន។ រ៉េន បារម្ភកាន់តែខ្លាំងពេលប៉ះដឹងពីភាពត្រជាក់នៅដៃរបស់នាងហើយ។
   « អូនមិនស្រួលខ្លួនមែនទេ? ទៅមន្ទីរពេទ្យតែម្តងល្អទេ? »
   « អូនមិនបានកើតអ្វីទេ គ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ...អាការៈបែបនេះជារឿងធម្មតាទេសម្រាប់អ្នកមានផ្ទៃពោះ »
   « ពិតជាមិនកើតអ្វីមែនឬ? »
   « ចាស អូនមិនកើតអ្វីទេ » ណាប៊ី ចាប់ដៃគេញញឹមចេញមកឲ្យគេអស់បារម្ភ។
   « អញ្ចឹងឆាប់ងូតទឹកសម្អាតខ្លួនទៅ និងបានចុះទៅញុំអាហារពេលព្រឹកជាមួយគ្នា »
   ណាប៊ី ញញឹមងក់ក្បាលយល់ព្រមហើយក៏ក្រោកចេញពីលើគ្រែដោយមាន រ៉េន ជួយគ្រានាង។

   មួយសន្ទុះក្រោយមក

   អាហារពេលព្រឹករៀបចំជាស្រេចនៅលើតុ រងចាំ ណាប៊ីនិងរ៉េន ចុះមកញុំជាមួយគ្នា។ រ៉េន កាន់ដៃ ណាប៊ី ដើរមកកាន់តុអាហារពេលព្រឹកជាមួយគ្នា។
   « ហេតុអ្វីអាហារពេលព្រឹកថ្ងៃនេះច្រើនមុខម្លេះ? » ណាប៊ី សម្លឹងឃើញអាហារច្រើនមុខខុសធម្មតា ហើយសុទ្ធសឹងជាអាហារដែលនាងចូលចិត្តថែមទៀត ទើបនាងងាកទៅសួរអ្នកដែលឈរក្បែរខ្លួន។
   « បងធ្វើជាពិសេសសម្រាប់អូន ឆាប់អង្គុយទៅ » គេជួយទាញកៅអីឲ្យនាងអង្គុយ។
   « ហេតុអ្វីក៏ធ្វើច្រើនបែបនេះ? »
   « កន្លងមកបងមិនដែលធ្វើអ្វីដើម្បីអូនទេ ទើបលើកនេះបងចង់ធ្វើម្ហូបដែលអូនចូលចិត្តទាំងអស់ឲ្យអូន »
   « ធ្វើមួយថ្ងៃមួយមុខក៏បាន ធ្វើម្តងច្រើនយ៉ាងនេះគិតឲ្យខ្ញុំញុំម្តងបែកពោះស្លាប់មែនទេ? » ណាប៊ី និយាយលេងសើចជាមួយ រ៉េន ។
   « អញ្ចឹងចាប់ពីថ្ងៃនេះទៅបងធ្វើមួយថ្ងៃមួយមុខហើយណា? »  
   « ចាស »
   អាហារពេលព្រឹកដល់រីករាយជាលើកដំបូងរបស់ រ៉េននិងណាប៊ី ប្រព្រឹត្តទៅព្រមជាមួយសំឡេងសើចក្អាកក្អាយមិនដាច់សូរ។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Kde žijí příběhy. Začni objevovat