ភាគ៥២

112 4 0
                                    

  “ ភស្តុតាងសំខាន់ ”

  ត្របកភ្នែកពីរជាន់បើកឡើងម្តងទៀតបន្ទាប់ពីចំណាយពេលគេងអស់មួយយប់មួយថ្ងៃ។
  « ឯងដឹងខ្លួនហើយមែនទេ? » ហារ៉ា ដែលអង្គុយនៅក្បែរគ្រែរហ័សក្រោកឈរសួរអ្នកដែលទើបតែដឹងខ្លួនឡើង។
  « ខ្ញុំសន្លប់ទៀតហើយមែនទេ? »
  « ឯងសន្លប់នៅតាមផ្លូវពេលត្រឡប់មកផ្ទះម្សិលមិញ ខ្ញុំបារម្ភខ្លាំងណាស់ដឹងទេ? » ហារ៉ា និយាយទាំងចង់យំព្រោះនាងពិតជាបារម្ភពី ណាប៊ី ខ្លាំងណាស់ ជាពិសេសឃើញ ណាប៊ី មិនដឹងខ្លួនយូយ៉ាងនេះ នាងពិតជាបន្ទោសខ្លួនឯងដែលនាំ ណាប៊ី ចេញទៅខាងក្រៅ។
  « តើខ្ញុំគេងយូប៉ុណ្ណាហើយ? » ណាប៊ី ក្រោកអង្គុយចោលភ្នែកទៅមាត់បង្អួចឃើញថានៅខាងក្រៅមាឃងងឹតជិតយប់ទៅហើយ ទើបនាងចង់ដឹងថាខ្លួនឯងគេងយូប៉ុណ្ណាហើយ។
  « គឺឯងគេងមួយយប់មួយថ្ងៃហើយ »
  « ហើយចុះភស្តុតាង ពួកយើងមិនទាន់បានស៊ើបសួររកវីដេអូពីកាំមេរ៉ាសុវត្ថិភាពជិតមន្ទីរពេទ្យទេ » ណាប៊ី បម្រុងចុះពីលើគ្រែពេលនឹកឃើញដល់រឿងតាមរកភស្តុតាង។
   « ឈប់សិន ឯងមិនអាចទៅបានទេ ឆាប់សម្រាកវិញទៅ »
   « មិនបានទេ ខ្ញុំមិនអាចគេងទៀតបានទេ ខ្ញុំមានពេលមិនច្រើនទេ ខ្ញុំត្រូវរកភស្តុតាងមកឲ្យបាន »
   « ឯងកុំបារម្ភអី ខ្ញុំបានឲ្យគេទៅជួយរកជំនួយហើយ »
   « អ្នកណា? អាចទុកចិត្តបានទេ? »
   « អាចទុកចិត្តបាន គេជាមិត្តជិតស្និទ្ធរបស់ខ្ញុំ...តែថាឯងឃ្លានហើយឬនៅ? ចាំខ្ញុំទៅយកបបរមកឲ្យ » ហារ៉ា ឆ្លើយតបជាមួយ ណាប៊ី ទាំងមិនហ៊ានមើលមុខរបស់នាងចំហើយថែមរហ័សបង្វែលរឿងមិនឲ្យ ណាប៊ី ចាប់បានថានាងកុហកថែមទៀត។ ណាប៊ី មានអារម្មណ៍ចម្លែក ប៉ុន្តែក៏មិនសង្ស័យច្រើន ទើបព្រមស្តាប់តាម ហារ៉ា ។

    រ៉េន កំពុងដើរញាប់ជើងសំដៅទៅបន្ទប់មួយនៅក្នុងអគារដែលនៅជិតនឹងមន្ទីរពេទ្យបំផុត។ គេបានទទួលព័ត៌មានលម្អិតពី ហារ៉ា កាលពីយប់ម្សិលមិញ ហើយគេក៏ធ្វើការស៊ើបសួរពីកាំមេរ៉ាសុវត្ថិភាពជិតៗមន្ទីរពេទ្យគ្រប់កន្លែងហើយនេះជាកន្លែងចុងក្រោយហើយ។
   តុក! តុក!
   ក្រាក!
   « លោកជាអ្នកណាដែរ? » ម្ចាស់បន្ទប់សួរ រ៉េន ដែលមកគោះទ្វាបន្ទប់ទាំងយប់។
   « តើខ្ញុំអាចសុំរំខានលោកបន្តិចបានទេ? ប្រពន្ធរបស់ខ្ញុំកំពុងតែជួបរឿងអយុត្តិធម៌ត្រូវគេចោទប្រកាន់ តើលោកអាចជួយខ្ញុំដើម្បីរកយុត្តិធម៌ឲ្យប្រពន្ធរបស់ខ្ញុំបន្តិចបានទេ? »
   « ខ្ញុំអាចរកយុត្តិធម៌ឲ្យប្រពន្ធលោកបានយ៉ាងម៉េចទៅ? បើលោកមកនិយាយផ្តេសផ្តាសនៅទីនេះទៀតខ្ញុំហៅសន្តិសុខឲ្យមកចាប់លោកចេញទៅខាងក្រៅហើយ » ម្ចាស់បន្ទប់ស្តីឲ្យ រ៉េន ហើយប្រុងបិទទ្វាបន្ទប់វិញ តែត្រូវដៃមាំចាប់ទ្វាជាប់ហើយគេក៏រហ័សសម្រុកចូលបន្ទប់ទាំងមិនទទួលបានការអនុញ្ញាតពីម្ចាស់បន្ទប់។
   « លោកជាចោរមែនទេ? ខ្ញុំនឹងខលហៅប៉ូលីសពេលនេះ » ម្ចាស់បន្ទប់របស់រត់ទៅតាម រ៉េន ទាំងដៃចុចខលទៅលេខប៉ូលីស។
   រ៉េន ចូលមកដល់ក្នុងបន្ទប់ធំទូលាយដែលមានកញ្ចក់នៅខាងក្រោយអាចមើលឃើញទេសភាពទីក្រុងយ៉ាងស្រស់ស្អាតនិងអាចមើលឃើញអគារមន្ទីរពេទ្យយ៉ាងច្បាស់ថែមទៀតផង បើមានកាំមេរ៉ាពីចំណុចនេះទៅច្បាស់ជាអាចថតបានសកម្មភាពដែល តូរីន សសៀរតាមជញ្ជាំងយ៉ាងច្បាស់ មិនត្រឹមតែប៉ុណ្ណោះក៏អាចឃើញសកម្មភាពដែល តូរីន ចាក់ថ្នាំលោកប៉ារបស់គេ។ រ៉េន ចោលភ្នែករកមើលកាំមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ដែលបែរទៅទីតាំងខាងអគារមន្ទីរពេទ្យ ហើយពិតជាមិនខុសបំណងមែនព្រោះពិតជាមានកាំមេរ៉ាមួយបែរមុខទៅខាងនោះពិតមែន។
   « លោកប៉ូលីសពេលនេះមានចោរចូលផ្ទះរបស់ខ្ញុំ ទីតាំងនៅ...»
   រ៉េន រហ័សចូលមកទាញយកទូរស័ព្ទដៃពីម្ចាស់បន្ទប់ហើយចុះបិទយ៉ាងលឿន។
   « ខ្ញុំមិនមែនជាចោរទេ ខ្ញុំមកទីនេះគឺគ្រាន់តែចង់រកយុត្តិធម៌ឲ្យប្រពន្ធខ្ញុំតែប៉ុណ្ណោះ »
   « លោកចង់រកយុត្តិធម៌ឲ្យប្រពន្ធលោកហើយពាក់ព័ន្ធអ្វីនឹងបន្ទប់របស់ខ្ញុំ ទើបលោកសម្រុកចូលបន្ទប់ខ្ញុំទាំងកណ្តាលយប់បែបនេះ »
   « គឺព្រោះតែកាំមេរ៉ាសុវត្ថិភាពមួយនេះ » រ៉េន ចង្អុលទៅកាំមេរ៉ាសុវត្ថិភាពនៅជាប់ជញ្ជាំង ទើបម្ចាស់ផ្ទះដកដង្ហើមធំហើយយល់ព្រមឲ្យគេមើលអ្វីដែលគេចង់មើល។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Wo Geschichten leben. Entdecke jetzt