ភាគទី២១: នេះជាការប្រមាន

Magsimula sa umpisa
                                        

" បងដកដង្ហើមមិនរួចទេ..ខឹសៗ~ " យ៉ុងហ្គី
" សមមុខ! អ្ហាយ~~ " ជីមីន លានអណ្ដាតសើចខឹកៗ ស្រាប់តែកាយត្រូវប្ដីលើកលីដាក់ក្នុងអាង

ប្រលែងគ្នាសើចខខឹកពេញបន្ទប់ហាក់សប្បាយ រហូតអស់ចិត្តទើបនាំគ្នារៀបចំខ្លួនចុះទៅក្រោម។ លោកស្រីផាកនៅក្រេបតែពេលកូនប្រសារនឹងកូនប្រុសចុះទៅគាត់ក៏ញញឹមដាក់ពួកគេ ព្រោះអ្វីដឹងទេ? គាត់មើលឃើញក្ដីសុខនឹងសុភមង្គលដែលកូនមានអោយគ្នា គាត់ក៏ស្មានមិនដល់ព្រោះថាកម្រមានអាល់ហ្វាឯណាលំឱនខ្លួនដាក់អូមេហ្កាបែបនេះណាស់

" ម៉ាក់ ប៉ាទៅណាហើយ " ជីមីន
" ប៉ាទៅក្រុមហ៊ុនបាត់ហើយ ចុះកូនយប់មិញគេងលក់ស្រួលទេ " លោកស្រីផាក និយាយជាមួយកូនរួច ងាកទៅសួរកូនប្រសារព្រោះតាំងពីរៀបការហើយគេមិនដែលគេងទីនេះទេ

" ក៏មិនអីដែលម៉ាក់ " យ៉ុងហ្គី
" ថ្ងៃនេះកូនគិតថាទៅផ្ទះកូនវិញហើយ ទុកផ្ទះចោលយូរមិនល្អទេ " យ៉ុងហ្គី

" ចាំញាំអាហារពេលព្រឹករួចចាំទៅ " លោកស្រីផាក
" បាទម៉ាក់ " យ៉ុងហ្គី

___SIKP___

     +ផ្សារទំនើប

ថ្ងៃនេះទំនេរក្រោយពីធ្វើការ ស៊ុងហុីតែងតែប្រើពេលដើរShopping ទិញរបស់ថ្លៃៗដែលនាងចង់ទិញជាប្រចាំ ចេញពីហាងសម្លៀកបំពាក់ក៏ទៅហាងស្បែកជើង ទិញរួចនាងក៏ចេញមកវិញ ទៅជាន់ក្រោម ពេលកំពុងដើរនាះនាងក៏បុកគ្នាជាមួយប្រុសម្នាក់ដើរបញ្រ្ចាសនាង វិសនឹងដួលទៅហើយមុននេះ

+បាំង....!!!!

" អូយ~~ លោកឯងដើរមិនមើលទេហេស៎ " ស៊ុងហុី ស្រែកញ៉ែតៗទៅអោយនាយកម្លោះមុខមាំ ដែលមើលនាងទាំងត្រជាក់តែជ្រៅ

" ហុឺយ~~ ធុញមែន! ជួបតែមនុស្សគួរអោយស្អប់ " ស៊ុងហុី យកដៃបបួសរ៉ូបថ្លៃរបស់នាង ទាំងរអ៊ូរទាំ រួចក៏ដើរចេញតែក៏មានដៃមួយគូចាប់ដៃនាងជាប់

" សុំទោសយើងឥឡូវនេះ!!! " នាយកម្លោះមុខមាំ មិនអោយនាងទៅណាងាយទេ នាងសម្ដីធំ ពិតជាមិនខ្លាចស្លាប់មែន

" ហេតុអីខ្ញុំអ្នកខុស លោកអ្នកបុកខ្ញុំ " ស៊ុងហុី សម្លក់មុខគេ សមឬអត់ គេអោយនាងសុំទោសទាំងគេដើរបុកនាងនោះ កុំស្រម៉ៃថានាងសុំទោស ព្រោះនាងមិនមែនអ្នកខុស

" អ្ហាយ~~ " ស៊ុងហុី ស្រែកក្រោយពេលខ្សែដៃរ៉ូបរបស់នាងដាច់ព្រោះត្រូវប្រុសម្នាក់នោះទាញផ្ដាច់ ចំណែកមនុស្សដើរកាត់ក៏មើលលាន់ នាងឡើងខ្មាសគេនិយាយមិនចេញ

" នេះជាការប្រមាន " នាយកម្លោះ បោះពាក្យសម្ដីហាក់គ្មានអាណិតដល់មនុស្សស្រីទន់ខ្សោយ សម្ដីត្រជាក់ដាក់តឿន មុននឹងដើរចេញដូចគ្មានរឿងអីកើតឡើង

ចំណែកនាងក្រមុំឯណេះវិញក្ដោបរ៉ូជាប់ទាំងនិយាយមិនចេញ ហួសចិត្តហួសថ្លើមនឹងគេនោះ ខាំមាត់ទប់ទឹកភ្នែក មុននឹងចេញទៅ នាងទាំងខ្មាស់ទាំងបាក់មុខ ចាំមើលទៅជួបលើកក្រោយនាងមិនលើកលែងទេ......

#ចំណតឡាន

" លោកប្រធាន " អ៊ែលណា គ្រាន់តែឃើញនាយមកនាងក៏បើកទ្វារឡានអោយ ទាំងលួចមើលមុខលោកប្រធានមិនរីក

" ក្លិនមិនល្អមែន " នាយកម្លោះដោះអាវក្រៅចេញគប់ចោលក្នុងធុងសម្រាម ទាំងទឹកមុខស្មើធេង

" លោកប្រធានមានរឿងអ្វីមែនទេ? " អ៊ែលណា
" ជួបមនុស្សស្រីគួរអោយរអើមម្នាក់... អ៊ែលណាមិនបាច់អារម្មណ៍ទេ "

" លោកប្រធានមុននេះម៉ាដាម ចាស្ទីន បានទាក់ទងមកពីរឿងភ្ជាប់ពាក្យលោកប្រធាន " អ៊ែលឡា
" អោយគាត់ចាំបន្តិចទៀតទៅ គាត់នឹងពេញចិត្តនឹងកូនប្រសារម្នាក់នោះមិនខាន " ឌីរ៉ូសៀល

" ចុះបើមិនដូចអ្វីដែលបានគ្រោង.... " អ៊ែលឡា
" មិនថាគេមានប្ដីឬមានកូន ក៏យើងត្រូវតែបានគេមក ប្រើវិធីណាក៏បានអោយតែយកគេមកក្បែរខ្លួន យើងនឹងសាក " ឌីរ៉ូសៀល

នាយកម្រប៉ងចង់បានអ្វីណាស់ តែបើនាយប៉ងហើយមិនបាននាយក៏មិនបញ្ឈប់ ទោះប្រើមធ្យោបាយណាក៏ដោយ ចាំថា ចាស្ទីន ឌីរ៉ូសៀល មិនដែលចុះចាញ់...។

The be Comtinue.....





លោកប្ដីសាតានរបស់អូនTahanan ng mga kuwento. Tumuklas ngayon