លឺប្ដីនិយាយពីដង្កូវមិនដាច់ពីមាត់ ជីមីនគេងមិនលក់ទេ ភ័យតែត្រូវដង្កូវសុីខ្លួនឯង គេនេះដេកភ័យដេកព្រួយ តែប្ដីបែរជាសប្បាយចិត្តទៅវិញ។ ដង្កូវទាំងនោះគួរអោយស្រលាញ់ត្រង់ណា បានប្ដីខ្វាយខ្វល់ថ្នាក់នេះ
#Morning
ព្រឹកឡើង កាយតូចងើបក្អួតចង្អោរដូចកាលពីម្សិលមិញអញ្ជឹងតែមិនដល់ថ្នាក់អស់កម្លាំងខ្លាំងទេ យ៉ុងហ្គីងើបមកជួយប្រពន្ធតាមក្រោយព្រោះដឹងថាប្រពន្ធនឹងធ្វើទុក្ខនៅពេលព្រឹក នាយមាំជាប្ដីគ្រាប្រពន្ធដាក់លើពូកថ្នមៗ ទើបលុតជង្គង់ចុះ ចាប់ដៃប្រពន្ធមកកាន់
" យ៉ាងម៉េចហើយ ធូរឬនៅ " យ៉ុងហ្គី
" ហេតុអីក៏អូនចេះតែក្អួតបែបនេះ អ្ហឹម~~ " នាយតូច យកដៃខ្ទប់មាត់ក្រោយរកក្អួតសារជាថ្មី តែក៏លេបទៅវិញអស់
" ឃើញអូនធ្វើទុក្ខបែបនេះបងពិបាកចិត្តណាស់ បើអាចបងសុំចាញ់ជំនួសអូន បងទ្រាំមើលអូនបែបនេះមិនបានទេ " យ៉ុងហ្គុី ហាក់បារម្ភពីសុខទុក្ខប្រពន្ធជាខ្លាំង នាយមិនដឹងថានាយតូចអាចលំបាកថ្នាក់នេះព្រោះតែកូនរបស់ពួកគេ
" បងនិយាយប្លែកៗទៀតហើយ ធ្វើមើលតែអូនចាញ់កូន....! អ៎េ~ ឬមួយ... " ជីមីន ភ្ញាក់ព្រើតពេលគិតថាខ្លួនឯងមានកូន ឬមួយកូនដង្កូវតូចៗដែលប្ដីតែងតែនិយាយនោះសំដៅដល់កូន
" អូនមានកូន? " ជីមីន បញ្ជាក់សំណួរទៅកាន់ប្ដី
" ក្មេងល្ងើរ តើទើបតែដឹងថាខ្លួនឯងមានកូនឬ នេះបងខំបង្ហើបប្រាប់ហើយស្មានតែដឹង " យ៉ុងហ្គី
" ........ " ជីមីន អង្អែលពោះខ្លួនឯងទាំងមិននិយាយអ្វី ដឹងត្រឹមតែគេរំភើបដល់និយាយមិនចេញបានហើយ នេះវាលឿនពេកដល់ធ្វើខ្លួនមិនត្រូវហើយសម្រាប់ជីមីន តែសួរទៅមើលថានាយតូចរំភើបប៉ុណ្ណា ដែលខ្លួនឯងពពោះកូនអោយប្ដីបានមែនទេ
ឌឹប!! រំភើបមែនតែមិនភ្លេចចរឹកឆ្នាស់ឆ្នើមនោះទេ នាយតូចយារដៃទះស្មារប្ដីមួយទំហឹងតាមចិត្តម៉ួម៉ៅ អោយអ្នកម្ខាងទៀតជ្រួញចិញ្ចើមឆ្ងល់
" អូនវ៉ៃបងធ្វើអី? ឈឺណាស់ណា៎~~ " យ៉ុងហ្គី ធ្វើមុខស្អុយ យកដៃអង្អែលត្រង់ប្រពន្ធបានវ៉ៃគេនោះ តែនាយមិនឈឺខ្លាំងទេគ្រាន់តែចង់រំអួយដាក់ប្រពន្ធ
