ក្រោយសម្រុះសម្រួលគ្នាអស់មួយសន្ទុះ ទម្រាំតែត្រូវរូវគ្នា ម្នាក់ៗវិសនឹងយំទៅហើយ។ ជុងហ្គុកនឹងថេហ៍ ក៏លាម្ចាស់ផ្ទះត្រលប់ទៅវិញ ព្រោះមិនចង់រំខានបងប្រុសគេយូរទេ ក្រែងចិត្តពួកគាត់។ ជុងហ្គុកបាននាំប្រពន្ធពូកែអន់ចិត្ត ងក់ងរជាមួយគេនោះមកផ្ទះវិញ ថេយ៉ុងនៅមិនទាន់អស់ចិត្តជាមួយនាយទេ មុនមកខ្លួនបានសួរតែរាងក្រាស់មិនបានឆ្លើយទើបនៅតាមផ្លូវតាមសួរដេញដោលពេញឡានជុងហ្គុកនៅមិនព្រមឆ្លើយទៀត នាយចាំមកដល់ផ្ទះនាយនឹងបកស្រាយគ្រប់យ៉ាងដែលរាងតូចចង់ដឹង អោយប្រពន្ធបានយល់
+ភូមិគ្រឹះចន
#( បន្ទប់ថេហ្គុក )
" លែងដៃអូនហើយឆ្លើយសំណួរអូនមុននេះមក បងកុំគេចសំណួរអូនអោយសោះ " ថេយ៉ុង មកដល់បន្ទប់មិនទាន់ក៏ដេញដោលសួរ ទាររកចម្លើយ ខ្លួនចង់បានចម្លើយច្បាស់លាស់មួយពីមាត់ស្វាមីក្នុងពេលនេះ ទោះចម្លើយចេញមកយ៉ាងណា ខ្លួននឹងទទួលយកគ្រប់យ៉ាង
" បាន! បងប្រាប់អូនគ្រប់យ៉ាង កាលដែលបងមិនម៉ាក ( Mark )អោយអូន ព្រោះបងគិតថាអូននៅក្មេងមិនគូរមានស្លាកស្នាមអាក្រក់មើលនោះទេ មិនមែនបងមិនចង់តែបងមិនចង់ឃើញប្រពន្ធជាទីស្រលាញ់របស់បង ត្រូវបានស្នាមធ្វើឲ្យលែងស្រស់ស្អាត ថេហ៍~ អូនក៏ដឹងហើយថាបងខ្លាចអូនមានរបួសខ្លាំងណាស់ ការងារបន្តិចបន្តួចក៏បងមិនអោយអូនប៉ះ ចុះស្នាមទាំងនោះទៀត.. " ជុងហ្គុក មែន គេនិយាយត្រូវការងារតែបន្តិចគេនៅហាម ខ្លាចមានរបួស ចុះស្នាកស្នាមទាំងនោះ គេរឹតតែមិនអាចអោយវាកើតឡើង ទើបពេលធ្វើវាគេមិនខាំរាងតូច
" តែអូនមិនបានគិតចឹង អូនចង់អោយបងម៉ាកអោយអូន នោះបញ្ជាក់ថាបងជារបស់អូន អូនក៏ជារបស់បង អូនចង់អោយគេដឹងថាបងមានម្ចាស់រួចហើយ មិនចង់អោយអ្នកផ្សេងប៉ះមនុស្សប្រុសរបស់អូន " ថេយ៉ុង ទាមទារចង់បាន ទោះរាងក្រាស់ប្រាប់ហេតុផលហើយក៏ដោយ ក៏ខ្លួននៅតែត្រូវការដដែល តើវាពាក់ព័ន្ធអីជាមួយការងារ? ម៉ាកជាតួនាទីដែលអាល់ហ្វាត្រូវធ្វើចំពោះដៃគូ វាជាករណីពិសេសសម្រាប់ចំណងស្នេហារបស់ពួកគេនឹងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អរវាងគ្នា មិនមែនរឿងគួរអោយខ្មាសទេ
