ភាគទី៩: ដង្កូវក្នុងពោះ

2K 174 9
                                        

      យ៉ុងហ្គីអង្គុយចាប់ដៃប្រពន្ធអស់ជាច្រើនម៉ោង ចាំប្រពន្ធភ្ញាក់ មុននេះនាយតូចអស់កម្លាំងអ្នកជាប្ដីមើលដឹង ទើបមិនចង់និយាយរំខាននាយតូចឡើយ។

មួយសន្ទុះក្រោយ កាយតូចក៏ភ្ញាក់ងាកជុំវិញ ប្រទះវត្តមានប្ដីមុនគេ

" យ៉ុង~~ " ជីមីន ហៅប្ដីខ្សោយៗ
" អូនក្រោកហើយ បានគេងបែបនេះធូរខ្លះទេ? " យ៉ុងហ្គី

" អូនកើតអី? " ជីមីន សួរពីខ្លួនឯង ខ្លាចមានជំងឺអ្វីធ្ងន់ធ្ងរ នេះគេមិនទាន់ចង់ទៅណាចោលប្ដី៣០ឆ្នាំរបស់គេទេ

" ...... " យ៉ុងហ្គី
" បងស្ងាត់ធ្វើអី ឬមួយអូនមានជំងឺធ្ងន់ធ្ងរ អាចស្លាប់មែនទេ? អូនមិនទាន់ចង់ទៅណាទេ ហុឹក~ លោកប្ដីអូនមិនចង់ទៅចោលបងទេ " ជីមីន សួរប្ដីមិនតប គេគិតថាខ្លួនឯងមានជំងឺពិតមែន មិនចឹងពេលគេសួររាងក្រាស់មិនមែនទម្លាក់មុខចុះទេ

" បងឆាប់យកអូនទៅព្យាបាលទៅលោកប្ដី អូនភ័យណាស់ ខ្លាចអូនត្រូវស្លាប់មុនបង ស្រីៗទាំងនោះប្រាកដជាដណ្ដើមបងពីអូន " នាយតូច អង្រួនដៃប្ដី តឿនអោយនាំទៅពេទ្យជាបន្ទាន់

" ផាច់! អូនគិតដល់ណាហើយ ជំងឺអី?!! " យ៉ុងហ្គី ទ្រាំនឹងចរឹកប្រពន្ធមិនបានក៏យកដៃផ្ទាត់ថ្ងាសកុំអោយប្រពន្ធបុិនគិតវែងឆ្ងាយហួសហេតុពេក។

ពូកែណាស់ខាងគិតផ្ដេសផ្ដាស រឿងមិនអាចកើតក៏ប្រពន្ធគេគិតចេញដែល មើលតែពេលនេះទៅនៅថាខ្លួនឯងមានជំងឺទៀត។

" អូនកើតជំងឺ~~ " ជីមីន ពេបមាត់ដាក់ប្ដី
" ក្នុងនេះកំពុងមានជីវិតរស់នៅ ហើយនឹងធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បងពិតជាត្រេកអរណាស់ " យ៉ុងហ្គី យកដៃដាក់លើពោះប្រពន្ធលាយជាមួយស្នាមញញឹម បន្តិចទៀតគេក្លាយជាប៉ាគេហើយ

" ថាម៉េច?!! ក្នុងពោះអូនមានរបស់មានជីវិត តើវាជាដង្កូវមែនទេ? វាអាចសុីគ្រឿងក្នុងអូនទេ យ៉ុង~ឆាប់យកវាចេញទៅ កុំអោយវានៅក្នុងពោះអូនអី " ជីមីន

" ហុឺយ~~ " យ៉ុងហ្គី យកដៃញីថ្ងាស់ ចង់តែស្រែករកពុទ្ធោទេ មិនដឹងសោះថាប្រពន្ធគេដល់ថ្នាក់នេះ
" អូនសម្រាកសិនទៅ បងអោយអ្នកបម្រើធ្វើស៊ុបអោយអូន " យ៉ុងហ្គី

លោកប្ដីសាតានរបស់អូនWhere stories live. Discover now