ភាគទី២៥: អ្នកទម្ងន់ឯណាគេអោយផឹកស្រារនោះ

1.1K 111 7
                                        

    ការទន្ទឹងរងចាំអស់ជាច្រើនម៉ោងក្នុងបន្ទប់VIP ស្ងាត់ច្រងំមានតែជុងហ្គុកនឹងប្រពន្ធដែលគេងសន្លប់មិនទាន់ដឹងខ្លួន។ ដៃក្រាស់ចាប់ក្ដោបដៃប្រពន្ធដែលមានកម្ដៅមកទល់នឹងមាត់ មិនត្រឹមតែប៉ុណ្ណោះនាយថែមទាំងយំឡើងញ័រខ្លួន ពោលពាក្យសុំទោសមិនឈប់មិនឈរ ចុះបើនាយសុំទោសបែបនេះ អាចទាញពេលវេលាថយក្រោយបានទេ គឺមិនអាចទេ

" ចន~កូនថេហ៍យ៉ាងម៉េចទៅហើយ " អ្នកស្រីគីម បើកទ្វារចូលមកគាត់ក៏តក់ស្លុតមិនចេះតិចក្រោយកូនប្រសារខលទៅប្រាប់
" មានរឿងអ្វីទើបមានគ្រោះថ្នាក់ " លោកគីម

" នេះជាកំហុសរបស់កូន កូនសុំទោសប៉ាម៉ាក់ដែលមិនអាចការពារថេហ៍តាមសន្យាបាន " ជុងហ្គុក អោនសុំទោសលោកទាំងពីរសឹងតែដល់ឥដ្ឋទៅហើយ

" មិនអីទេ ប៉ាម៉ាក់មិនបានខឹងកូនទេចន " លោកគីម
" ពុទ្ធោកូនម៉ាក់ កូនត្រូវតែឆាប់ដឹងខ្លួន " អ្នកស្រីគីម បារម្ភពីកូនណាស់ គាត់ស្រឡាញ់មើលថែតាំងពីតូចរហូតដល់ធំ របួសបន្តិចមិនអោយត្រូវ តែពេលមកជួបរឿងបែបនេះទ្រូងជាម្ដាយស្ទើរតែខ្ទេចខ្ទាំ

មួយសន្ទុះអ្នកសន្លប់ក៏ចាប់ផ្ដើមកម្រើកដៃ ហើបមាត់និយាយតិចៗ

" ថេហ៍~ " ជុងហ្គុក ស្ទុះទៅចាប់ដៃប្រពន្ធពេលប្រពន្ធដឹងខ្លួន
" ......... " ថេយ៉ុង មើលប្ដីទាំងមិនតបត រួចក៏បែរមើលជុំវិញឃើញប៉ាម៉ាក់នៅទីនេះដូចគ្នា

" ថេយ៉ុងគឺម៉ាក់ណា " អ្នកស្រីគីម
" ម៉ាក់~~~ " ថេយ៉ុង និយាយខ្សោយៗព្រោះមិនទាន់មានកម្លាំងស្រួលបួល

" ចា៎គឺម៉ាក់ កូនអស់អីហើយ " អ្នកស្រីគីម
" កូនស្រេកទឹក..... " ថេយ៉ុង
" ចាំបងចាក់អោយ " ជុងហ្គុក ប្រញាប់ចាក់ទឹកយកមកអោយប្រពន្ធ បញ្ជុកថ្នមៗ

" ម៉ាក់នៅក្បែរកូនណា~ " ថេយ៉ុង
" ម៉ាក់នៅក្បែរកូនស្រាប់ហើយ តែកូនគួរតែត្រូវការប្ដីរបស់កូនជាង ម៉ាក់មិនដឹងថាពួកកូនមានរឿងអ្វីទេ ត្រូវស្ដាប់គ្នានិយាយ ម៉ាក់ទៅចាំខាងក្រៅកូននៅចុះ " អ្នកស្រីគីម អង្អែលក្បាលកូនតិចៗមុននឹងចេញទៅជាមួយប្ដី

ប៉ាម៉ាក់ចេញទៅអស់ ថេយ៉ុងមិននិយាយអ្វីទេ ត្រឹមតែមើលមុខប្ដី ឃើញភ្នែកនាយឡើងក្រហមហើយហើម មិនប្រាប់ក៏ថេយ៉ុងទាយដឹងថាប្ដីប្រាកដជាយំ មិនមែនយំតិចតួចទេគឺយំខ្លាំង

លោកប្ដីសាតានរបស់អូនWhere stories live. Discover now