ភាគទី២៦: លាក់បាំង

601 75 5
                                    

       ថេយ៉ុងត្រូវបានស្វាមីមើលថែយ៉ាងដិតដល់អស់រយៈពេល១អាទិត្យ ក៏ដល់ថ្ងៃចេញពីពេទ្យ នាយតូចអង្គុយក្នុងឡានមើលព័ត៌មានដែលគេបានចុះផ្សាយ ប្រទាក់ភ្នែកនឹងព័ត៌មានរបស់ស្វាមីនឹងនារីម្នាក់នោះ ការពិតគ្រាន់តែអ្នកចូលរួមហ៊ុនជាមួយគ្នា គ្មានលើសពីអ្វីផ្សេងដូចដែលស្វាមីនោះទេ

" ថ្ងៃនោះបងជួននាងទៅទីនោះធ្វើអី? " ថេយ៉ុង
" ហាស៎? អូនចង់សម្ដៅលើ ជុង ខារ៉ា? " ជុងហ្គុក ភ្ញាក់ព្រឺតនឹងសំណួរប្រពន្ធ សុខៗមកសួរគេពីរឿងនោះទៀតហើយ សួរព្រោះមិនទាន់អស់សង្ស័យ?

" បងគ្រាន់តែឆ្លើយគឺបានហើយ គិតថាអូននៅប្រច័ណ្ឌបងទៀតមែនទេ? " ថេយ៉ុង
" នាងទៅរើសឈុតអោយគូដណ្ដឹងនាង តែប៉ុណ្ណឹងទេ " ជុងហ្គុក
" អ្ហឹម~! អូនដឹងហើយ " ថេយ៉ុង លែងសួរ ផ្ដោតលើទូរស័ព្ទវិញ

     តាមផ្លូវមកភូមិគ្រឹះ ជុងហ្គុក តែងតែលួចមើលប្រពន្ធមិនឈប់ ចង់និយាយបន្តិចអត់បន្តិច ចុះបើនាយប្រាប់ពីរឿងកូន ថេយ៉ុងនឹងមានអារម្មណ៍បែបណា តើនាយត្រូវលាក់រហូតឬ

    ចូលមកដល់ខាងក្នុង ថេយ៉ុងដើរចូលមកមានប្ដីចាំជួយកាន់ដៃ ស្នាមលើមុខនឹងខ្លួនមិនទាន់បាត់នោះទេ

" អ្នកប្រុសរបស់មីងត្រលប់មកវិញហើយ " មីងមេផ្ទះ ដើរមកទទួល ពេលឃើញស្នាមជាំពេញខ្លួនអ្នកប្រុសជាទីស្រលាញ់ហើយឡើងខ្លោចចិត្ត មិនសមអ្នកប្រុសជួបរឿងបែបនេះទេ

" បាទ " ថេយ៉ុង អង្គុយចុះ
" ជាំទាំងមុខទាំងខ្លួនតែម្ដងហើយ នៅឈឺទេអ្នកប្រុស " មីងមេផ្ទះ
" នៅឈឺតិចៗ មិនអីទេមីង " ថេយ៉ុង

" បងយកឥវ៉ាន់ទុកសិន " ជុងហ្គុក ឡើងទៅបន្ទប់ដើម្បីយកសម្លៀកបំពាក់របស់ថេយ៉ុងនឹងខ្លួនទុក រួចរាល់ក៏ចុះមកវិញកំដរប្រពន្ធដល់ថ្ងៃ

___Skip____

#ថ្ងៃត្រង់ម៉ោង១១ ជីមីនបានអោយមីងមេផ្ទះរៀបចំអាហារពេលថ្ងៃយកមកអោយលោកប្ដីនៅក្រុមហ៊ុន ទាំងមិនបានប្រាប់ប្ដីជាមុនទេ នាយតូចចង់អោយប្ដីរំភើបពេលឃើញខ្លួនខិតខំមកដល់ក្រុមហ៊ុន ម្យ៉ាងព្រោះនឹកផងទ្រាំចាំមិនបានក៏សម្រេចចិត្តថាមកតែម្ដងទៅ។ ទឹកមុខញញឹមតាមផ្លូវមកជណ្ដើរយន្តរហូតមកដល់មុខOfficeលោកប្ដីធ្វើការ គឺថាញញឹមជាប់ គ្រាន់តែបើកទ្វារមកឃើញស្រីម្នាក់នោះក្នុងOfficeប្ដីនាយតូចអស់អារម្មណ៍រលីង ញញឹមកក៏លែងចេញ

លោកប្ដីសាតានរបស់អូនWhere stories live. Discover now