ភាគទី៦: ចាស់ខូច

1.6K 164 19
                                    

ព្រឹកឡើង ជុងហ្គុកបាននាំថេយ៉ុងមករកជីមីនពិតមែន ដោយសារតែយប់មិញជីមីនតេមកអោយទៅគេងជាមួយ ថេយ៉ុងមិនបានទៅ ខ្លួនសន្យាហើយព្រឹកឡើងនឹងនាំមក។

ឡានចតនៅខាងមុខផ្ទះ រាងសង្ហារចុះមកបើកទ្វារអោយប្រពន្ធចុះ ទើបដើរបណ្ដើរគ្នាចូលក្នុង អ្នកបម្រើឃើញក៏មកទទួល

" លោកប្រុសមករក លោកប្រុសធំមែនទេ? គាត់មិននៅទេ " អ៊ំមេផ្ទះ សួរអ្នកដែលដើរចូលមក នាយប្រាកដជាមករកយ៉ុងហ្គីទើបបានជាគាត់ប្រាប់ជាមុន តែសូម្បីគាត់ក៏មិនដឹងថាយ៉ុងហ្គីមកវិញហើយដែលកាល់ពីយប់ ព្រោះពេលយ៉ុងហ្គីមកគ្រប់គ្នាគេងលក់អស់ហើយ សូម្បីសំឡេងឡានក៏មិនបានលឺដែរ

" ថេយ៉ុងចង់មកមើលជីមីន លឺថាគេនៅម្នាក់ឯង " ជុងហ្គុក តបទៅគាត់
" ចុះឯណាជីមីនអ៊ំ ? " ថេយ៉ុង សួរ ងាកទៅជាន់លើ

" លោកប្រុសតូចនៅមិនទាន់ចុះមកទេ " អ៊ំមេផ្ទះ
" Aww! ក្រែងយប់មិញគេយំថាគេងមិនលក់ ឥឡូវនៅគេងមិនទាន់ក្រោកទៀត ហឹស! យ៉ាប់មែនកាមីន " ថេយ៉ុង លួចសើច ថាគេងមិនលក់ ប្ដីទៅបាត់ថាមិនចេះនៅតែមើលចោះ មិនទាន់ក្រោក ថ្ងៃឡើងកម្ពស់ណាណីហើយ

" តាំងពីខ្ញុំមកនៅមិនទាន់ឃើញអ្នកប្រុសតូចចុះមកទេ " អ៊ំមេផ្ទះ ក៏ឆ្ងល់ដូចគ្នា យប់មិញនៅនិយាយត្អូញត្អែរដាក់គាត់ ថាគេងមិនលក់ព្រោះលោកប្រុសមិននៅ ពេលថ្ងៃហើយមិនទាន់ចេញពីបន្ទប់។ ពេលនោះក៏មានសំឡេងមួយទៀតក៏និយាយឡើងពីលើជណ្ដើរមក

" មីននីកំពុងគេង ពួកឯងចាំបន្តិចទៅ " យ៉ុងហ្គី ចុះមកជាមួយអាវយឺតសនឹងខោសាច់ក្រណាត់កាត់ ពញ្ញាក់អារម្មណ៍អោយគ្រប់គ្នាងាកមកមើលលាន់ 

" យ៉ុងហ្គីហ្យុង?  ក្រែងហ្យុងនៅប៊ូសាននោះអី មកនៅផ្ទះបានយ៉ាងម៉េច " ជុងហ្គុក សួរទាំងឆ្ងល់
" បងមកវិញទាំងយប់ បងខ្លាចមីននីយំមិនហ៊ាននៅយូរទើបសុំម្ចាស់កម្មវិធីមកមុន " យ៉ុងហ្គី អង្គុយចុះលើសាឡុង

" យប់មិញគេយំពិតមែន ខលអោយខ្ញុំមកគេងជាមួយថែមទៀតផងហ្យុង " ថេយ៉ុង
" ឥឡូវគេងមិនទាន់ក្រោកទេ និយាយថានឹកហ្យុងតែគេងមិនដឹងថាហ្យុងមក " យ៉ុងហ្គី លួចសើចប្រពន្ធខ្លួនឯង មិនដឹងជានិយាយអីខ្លះទេពេលគេមិននៅ

លោកប្ដីសាតានរបស់អូនWhere stories live. Discover now