ភាគទី១៥:កុំក្បត់ទំនុកចិត្តអូនបានទេលោកប្ដី...

1.4K 144 11
                                        

ដឹងអត់ថាហេតុអ្វីបានយ៉ុងហ្គីទុកទូរស័ព្ទចោលមិនព្រមលើកទាំងដឹងថាជាលេខប្រពន្ធខលមក ព្រោះតែនាយមានការបន្ទាន់ពេលជំនួយការមកប្រាប់ថា មានមនុស្សមកសារភាពថាគេជាអ្នកបង្ករឿងលើកនេះ នាយត្រូវទៅមើលនៅប៉ុស្តិ៍ប៉ូលីស

" ពួកយើងស៊ើបសួររួចហើយ គឺគេជាអ្នកធ្វើ រួមទាំងភស្តុតាងដែលបានមក នេះលោកមីនសូមអញ្ជើញមើល " ស្នងការ
" លោកច្បាស់ហើយថាជាគេ " យ៉ុងហ្គី បើកមើលភស្តុតាងទាំងនោះ នាយផ្ទាល់ដល់ថ្នាក់មិនជឿថាម្នាក់នោះជាអ្នកធ្វើពិតប្រាកដ នាយទើបតែមកដល់មិនទាន់២ថ្ងៃស្រួលបួលក៏ចាប់បានជនបង្ក រឿងក្ដីនេះមិនមែនទើបតែកើតឯណា បញ្ចប់ទាំងបែបនេះវាលឿនពេកទេដឹង

" រឿងក្ដីនេះគឺអាចបញ្ចប់បានហើយ សូមលោកមីនឈប់បារម្ភទៀតទៅ ពួកយើងនឹងចាត់ចែងអោយរៀបរយ " ស្នងការ

" លោកហត់នឿយហើយ " យ៉ុងហ្គី
" ជាតួនាទីពួកយើង " ស្នងការ

យ៉ុងហ្គីចេញពីប៉ុស្តិ៍នាយក៏ឡើងឡានបើកចេញទៅ ទាំងមិនមាត់មិនកតាំងពីឡើងឡានមក នាយកំពុងឆ្ងល់

" រឿងក្ដីចប់ហើយ លោកមីនគួរតែសប្បាយចិត្តបាននឹងឆាប់ត្រឡប់ទៅវិញ " ជំនួយការនិយាយទាំងសប្បាយចិត្ត វាលឿនហួសពីការគិតរបស់គេពិតមែន តែអាចមកពីយ៉ុងហ្គី ពួកវាអាចជាខ្លាចអំណាចរបស់គេទើបព្រមមកសារភាព

" គ្រាន់តែជាកូនអុកមួយដើរបង្វែរដាន ឯងជឿឬថាមេខ្លោងមិនមាននៅពីក្រោយ " នាយអង្គុយកាន់បុិចបង្វិលចុះឡើងនិយាយទាំងមុខស្មើ អ្នកផ្សេងអាចគិតបែបនេះ តែនាយមិនអាចទេ នាយធ្លាប់ជួបច្រើនហើយ ដើម្បីបង្វែរដានគឺត្រូវតែលះបង់កូនអុកដ៏តូចទៅ ទើបផលប្រយោជន៍ធំរត់ចូលមក នេះជាវិធីដែលអ្នកជំនួញតែងតែប្រើ ប៉ុន្តែមិនមែនគេ

[ ក្រុមហ៊ុនD.F Groupកំពុងតែកើនសន្ទុះនាំចេញសេរីឡានថ្មី ក្នុងពេលខាងមុខ ពិតជាមិនគួរអោយជឿថាកំណើននាំចេញរហាស់បែបនេះនោះទេ នេះជាសមិទ្ធផលទីមួយហើយដែលយើងមិនបានទទួលពីមុនមក ] ព័ត៌មានចុះផ្សាយចេញពីផ្ទាំងLEDយ៉ាងធំនៅពីមុខឡាននាយឈប់ចត បង្វែរកែវភ្នែកមានអំណាចរបស់អាល់ហ្វាអោយមើលមិនដាក់ភ្នែក

លោកប្ដីសាតានរបស់អូនDonde viven las historias. Descúbrelo ahora