#ម៉ោង8យប់
នៅក្នុងក្លឹបមួយកន្លែង ស៊ុងហុីបានមកទីនេះផឹករសាយអារម្មណ៍កាលពីថ្ងៃដែលត្រូវជីមីនថាអោយនាង
" ចាំមើលយើងនឹងធ្វើអោយឯងបាត់បង់គ្រប់យ៉ាងផាក ជីមីន " ស៊ុងហុី លើកដាច់ៗរហូតដល់ស្រវឹង រួចក៏ងើបរកទៅបន្ទប់ទឹក ក៏ដើរទៅប៉ះនឹងបុរសម្នាក់
" លោកដើរមិនមើលទេហេស៎ " ស៊ុងហុី ស្រែកស្ដីអោយបុរសម្នាក់នោះទាំងមើលមុខគេមិនសូវច្បាស់ព្រោះតែនាងស្រវឹង
" ....... " បុរសម្នាក់នោះមិនមាត់តែក៏សម្លឹងមុខស៊ុងហុីយ៉ាងកែវភ្នែកត្រជាក់ ជួបនាងលើកនេះអាចមិនមែនចៃដន្យក៏ថាបាន
" លឺខ្ញុំនិយាយឬអត់ " ស៊ុងហុី ម៉ូវតែម្ដង រកយារដៃទះគេ តែគេចាប់ជាប់
" នាងចង់ស្លាប់ " ឌីរ៉ូសៀល ប្ដូរពីចាប់ដៃនាងមកច្របាច់កនាងសង្កត់ខ្លាំងៗ ឡើងស៊ុងហុីដកដង្ហើមមិនចេញ
" អឹក ហ្ហឹក~ លែ..លែងខ្ញុំ " ស៊ុងហុី ប្រឹងនិយាយទាំងត្រដរខ្យល់
" ហុឹស!! ដោយសារនាងមានប្រយោជន៍ដល់យើង យើងមិនសម្លាប់នាងទេ " ឌីរ៉ូសៀល និយាយរួចក៏ចាប់អួសដៃស៊ុងហុីយ៉ាងច្រងាច្រងាងចេញទៅ
" អ្ហា~~ លែងខ្ញុំ.. លោកធ្វើស្អី " ស៊ុងហុី ដើរត្រណាត់ត្រណែងទៅតាមបុរសម្នាក់នោះ គេនាំនាងទៅណាមិនដឹង
#សណ្ឋាគារ
មកដល់បន្ទប់ឌីរ៉ូសៀលមិនមាត់ក៏អូសដៃនាងទៅបន្ទប់ទឹក បើកទឹកផ្កាឈូកដាក់នាងសើមជោគខ្លួន ចំណែកស៊ុងហុីត្រូវគេធ្វើបែបនេះ ក៏ស្រែកសឹងតែទឹកចូលបំពង់ក
" អ្ហាយ~~ លោកឯងធ្វើអី~~ខឹកៗ!! " ស៊ុងហុី និយាយបណ្ដើរឈ្លក់ទឹកបណ្ដើរ បុរសម្នាក់នេះហួសហេតុដាក់នាងពេកហើយ
" ស្វាងឬនៅ យើងមិននិយាយសាច់ការជាមួយមនុស្សស្រវឹងទេ " ឌីរ៉ូសៀល
" ស្វាងស្អី ខ្ញុំមិនបានស្រវឹង " ស៊ុងហុី
" ល្អហើយ ចឹងយើងចរចារគ្នាបន្តិចទៅ " ឌីរ៉ូសៀល លឺបែបនេះរួចក៏ចុចទឹកបិទវិញ
" ........ " ស៊ុងហុី មើលមុខនាយម្នាក់នេះ មុននេះធ្វើបាបនាងមិនមែនតែម្ដងទេ ឥឡូវមកសុំចរចាស្អីរបស់គេ
" រឿងពាក់ព័ន្ធនឹង មីនយ៉ុងហ្គី " ឌីរ៉ូសៀល
" លោកចង់បានអី? " ស៊ុងហុី នាងចងចិញ្ជើមសួរ
" យើងចង់បានប្រពន្ធវា នាងត្រូវតែជួយយើង " ឌីរ៉ូសៀល
" ហេតុអីក៏ខ្ញុំត្រូវជួយលោកដែលជាមនុស្សធ្វើអោយខ្ញុំខ្មាស់គេ " ស៊ុងហុី
" ពួកយើងបានប្រយោជន៍រាងខ្លួន នាងនឹងបានមីន យ៉ុងហ្គី មិនល្អទេឬ? " ឌីរ៉ូសៀល
" ........ " ស៊ុងហុី ស្ងាត់គិតបន្តិច តើនាងគួរទុកចិត្តប្រុសម្នាក់នេះឬអត់ គិតរួចនាងក៏ឆ្លើយ
" បានខ្ញុំជួយលោក " ស៊ុងហុី
" ល្អណាស់ " ឌីរ៉ូសៀល ញញឹមចុងមាត់ សម្លឹងនាងមិនដាក់ភ្នែក រហូតដល់ឃើញរូបរាងស្រឡូនរបស់នាង នាងក៏មិនអន់អីដែល ......
# ភូមិគ្រឹះយ៉ុនហ្គី
យប់ជ្រៅទើបយ៉ុងហ្គីត្រឡប់មកវិញ នាយឡើងមកបន្ទប់ឃើញអ្នកជាប្រពន្ធគេងលង់លក់លើពូកទើបដើរទៅថើបថ្ពាល់ប្រពន្ធមួយខ្សឺត ហួសមកដល់ពោះរាងតូច
" បងស្រលាញ់អូនខ្លាំងណាស់ " យ៉ុងហ្គី ពោលតិចៗទាំងក្ដីស្រលាញ់ពេញបេះដូង អោយគេជ្រើសប៉ុន្មានរយដងគេនៅតែជ្រើយយកប្រពន្ធម្នាក់នេះ និយាយរួចយ៉ុងហ្គីក៏ដើរទៅយកកន្សែងចូលបន្ទប់ទឹក ដើម្បីងូតទឹក រួចចូលគេង
#ពេលព្រឹក
" ហ្អឹម~~~ " ជីមីន ក្រហឺមដើមកដៃរាវប៉ះដៃប្ដីដែលកំពុងដាក់លើពោះខ្លួន ទើបខ្លួនបែរបន្តិចដើម្បីមើលមុខប្ដីជិតបង្កើយ
" ....... " ជីមីន សម្លឹងមុខប្ដីមិនដាក់ទាំងសោកសៅទាំងព្រឹក ដៃលើកអង្អែលមុខប្ដីមិនឈប់
" ចង់ថើបបងឬ បានអង្អែលមុខបងមិនឈប់ចឹង " យ៉ុងហ្គី សួរទៅប្រពន្ធទាំងមិនបើកភ្នែក
" ស្រលាញ់ទើបអូនចង់ប៉ះ " ជីមីន និយាយទាំងចង់ខ្សឹបខ្សួល ខ្លាចថ្ងៃណាមួយខ្លួនលែងបានប៉ះ លែងបានមើលជិតដូចពេលនេះទៀត
" អញ្ជឹងបញ្ជាក់ក្ដីស្រលាញ់អូនមក " យ៉ុងហ្គី ងើបទ្រោបពីលើកាយប្រពន្ធមុននឹងអោនបឺតមាត់ប្រពន្ធ ញីញក់មិនឈប់ ចំណែកជីមីនក៏បើកមាត់អោយប្ដីធ្វើអ្វីតាមចិត្ត
មួយសន្ទុះក្រោយទើបយ៉ុងហ្គីដកមាត់ចេញបំរុងប្រឡេះឡេវអាវប្រពន្ធ តែក៏ឃើញពោះប្រពន្ធរួចគេក៏ឈប់វិញ
" អូនមានកូន " ជីមីន និយាយរួចក៏សើច
" កូនដង្កូវទាំងពីរនឹងធាក់បងហើយ បើបងធ្វើអោយពួកគេឈឺ " ជីមីន
" បងមិនធ្វើទេ " យ៉ុងហ្គី ដាក់ខ្លួនគេងវិញទាំងមិនអស់ចិត្ត
" ហុឹសៗ~~ ធ្វើមុខអីអញ្ចឹងលោកប្ដី " ជីមីន
" បងកំពុងស្រមៃថា ពេលកូនយើងកើតពួកគេកាត់ទៅរកអ្នកណា បើកាត់រកអូនប្រសើរណាស់ " យ៉ុងហ្គី
" បើជាកូនប្រុសត្រូវតែកាត់ទៅរកបង សង្ហារ ពូកែ ឆ្លាតដូចបង " ជីមីន ញញឹមមានក្ដីសុខ បើបែបនេះមែនការចាកចេញរបស់ខ្លួនក៏មិនពិបាកខ្លាំង....។
The be Comtinue.....
