__SKIP__
ងាកមកខាងយ៉ុងហ្គីឯណេះវិញនាយកំពុងនៅលើយន្តហោះ មិនប៉ុន្មានម៉ោងទៀតទេដល់ប៉ារីសហើយ ក្នុងចិត្តនៅតែព្រួយ នឹកដល់ប្រពន្ធនៅផ្ទះ នឹកដល់ថ្នាក់គ្មានអារម្មណ៍ក្នុងខ្លួន ជំនួយការនៅក្បែរខ្លួនហៅក៏មិនលឺ
" លោកប្រធាន "
" ហាស៎! ឯងមានការអី ? " យ៉ុងហ្គី បែរមកសួរក្រោយលឺសំឡេងហៅ ទាំងមុីងមាំង
" លោកប្រធានមិនអីទេ ឃើញភ្លឹកៗមកយូរហើយ "
" យើងមិនអីទេ " យ៉ុងហ្គី
" បាទ បន្តិចទៀតដល់ហើយលោកប្រធាន "
២ម៉ោងក្រោយ យន្តហោះក៏បានមកដល់ប្រលាននៅប៉ារីស មនុស្សក៏មកទទួលនាយស្រាប់ព្រោះលោកមីនបញ្ជាមក ហើយពួកគេសុទ្ធតែលោកមីនទុកចិត្តទាំងអស់
" អ្នកប្រុសមីនអញ្ជើញ ឡានកំពុងចាំ "
" ខ្ញុំត្រូវទៅក្រុមហ៊ុនមើលមុនសិន បើកទៅក្រុមហ៊ុនទៅ " យ៉ុងហ្គី ឡើងឡានបាំងខាង ដោយមានមនុស្ស២នាក់អង្គុយបាំង នាយអង្គុយជាមួយជំនួយការដែលមកជាមួយនាយ
មកដល់ក្នុងឡានមិនទាន់ ទូរស័ព្ទនាយក៏រោទ៍ទើបនាយត្រូវលើកមកមើល ព្រោះជាលេខរបស់ម៉ាក់ក្មេកនាយ
" ហេឡូអ្នកម៉ាក់ " យ៉ុងហ្គី
( កូនឡើងទៅប៉ារីសមែនទេយ៉ុង? ម៉េចមិនផ្ដល់ដំណឹងអោយម៉ាក់ជាមុន ) អ្នកស្រីផាក
" កូនសុំទោស ដោយសារការងារប្រញាប់ពេកកូនប្រាប់ប៉ាម៉ាក់មិនទាន់ ចុះមីននីអ្នកម៉ាក់ គេនៅជាមួយអ្នកម៉ាក់មែនទេ? " យ៉ុងហ្គី
( អឹម! កូនមីននៅជាមួយម៉ាក់ គេយំរហូតមិនព្រមបាត់ទេ ម៉ាក់មិនដឹងធ្វើម៉េចទេ ) អ្នកស្រីមីន ដកដង្ហើមធំជាដំណឹងអោយអ្នកខ្សែម្ខាងទៀតលឺ គាត់ខំហើយលួងលោមកូន តែកូនគាត់មិនព្រមបាត់យំទេ ទាមទារអោយប្ដីមកវិញរហូត
"កូនសុំជួបមីននីបន្តិចបានទេអ្នកម៉ាក់ " យ៉ុងហ្គី សុំជួបប្រពន្ធពេលលឺម៉ាក់ក្មេកថាប្រពន្ធនាយយំ ចិត្តកាន់តែបារម្ភទ្វេរដង
អ្នកស្រីផាកហុចទូរស័ទ្ទអោយកូន ប្រាប់ថាប្ដីចង់ជួប នាយតូចកាន់ទូរស័ព្ទមកដាក់ត្រចៀកទាំងទឹកភ្នែកលាយឡំអារម្មណ៍រីករាយពេលដឹងថាប្ដីចង់និយាយជាមួយ
