ភាគទី៧: ឯងចាំមើល យើងនឹងដណ្ដើមប្ដីរបស់ឯង មិនអោយឯងរស់នៅស្រួលជាងយើងទេ

2K 171 8
                                        

អ្វីក៏ប្រើអស់ លួងឡើងស្អកកខ្លួនឯងប្រពន្ធនៅតែខឹង ពេលនិយាយច្រើន នាយតូចក៏បញ្ចេញចង្កូមចង់ត្របាក់ដូចសត្វខ្លា ទើបស្ងាត់មាត់មួយសន្ទុះសិន ចំណែកជីមីន ងើបដើរតាំងៗទៅបន្ទប់មិនខ្ចីខ្វល់ពីប្ដី ងាកក៏មិនងាក ពេលអ្នកខាងនោះរកដើរទៅតាមក៏ស្រែកហាម

" កុំតាមអូន!! " សម្ដី ដាច់អហង្ការរបស់ភរិយា ធ្វើឲ្យប្ដីទប់ដំណើររៀបនឹងបោះទៅមុខតាមគេ យ៉ុងហ្គីពិតជាខ្លាចរាងតូចនៅពេលនេះណាស់ មើលចំក៏មិនហ៊ានមើលដែល

" បើហ៊ានតែចូលបន្ទប់ បងត្រូវមិនខាន " ជីមីន ឡើងដល់ជាន់លើស្រែកខ្លាំងៗអោយប្ដីលឺការហាមប្រាណរបស់ខ្លួន គ្មានចិត្តអាណិតអាសូរសោះ សមមុខរាងក្រាស់ហើយ

" មីននី~បង.... " យ៉ុងហ្គី គ្រលាស់អណ្តាតសឹងតែមិនចង់ចេញ នេះហាមមិនអោយចូលបន្ទប់ផងឬ ប្រពន្ធគេចេះឃោរឃៅហាមប្ដីមិនអោយចូលតាំងពីពេលណា

" ហុឹស!! គ្រាំង!! " ជីមីន មិននៅស្ដាប់ បើកទ្វារបិទឡើងគ្រាំង
" មីន យ៉ុងហ្គី អើយ~ឯងនេះចំមែន! " យ៉ុងហ្គី ធ្វើមុខមិនសូវសម អ្នកបម្រើឈរមើលគ្រប់គ្នា បាក់មុខមិនចេះតិច

__ក្រុមហ៊ុន ចនគ្រុប__

ជុងហ្គុកអង្គុយមើលឯកសារ មើលមួយចប់ក៏បើកមើលមួយទៀត មមារញឹកដកខ្លួនមិនរួច សម្រឹបទ្វារបើកដោយដៃលេខា លើកកែវកាហ្វេរមកអោយ

" លោកប្រធាន កាហ្វេរ " លេខា
" អរគុណឯងហើយ " ជុងហ្គុក និយាយ ទាំងអោនមុខមើលឯកសារ

" ជិតដល់ពេលញាំអាហារថ្ងៃត្រង់ហើយ " លេខា និយាយដាស់តឿនលោកប្រធាន ក្រែងភ្លេចដូចថ្ងៃមុនទៀត

" ប្រាប់ខ្លាចយើងភ្លេច? " ជុងហ្គុក ងើបមើលមុខលេខាទាំងមុខស្មើរ
" ព្រោះឥឡូវនេះលោកប្រធានញាំអាហារមិនទៀង ខ្ញុំខ្លាចលោកប្រធានឈឺ " លេខា

" បន្តិចទៀតមានមនុស្សមក ឯងចុះទៅទទួលផង " ជុងហ្គុក
" អ្នកណាលោកប្រធាន " លេខា

" ប្រពន្ធយើង " ជុងហ្គុក
" បាទ ចាំខ្ញុំទៅទទួល ខ្ញុំទៅហើយលោកប្រធាន " លេខា អោនក្បាលដឹងលឺ មុននឹងបើកទ្វារចេញទៅ

+១០នាទីក្រោយ សំឡេងបើកទ្វារលឺឡើងម្ដងទៀត ដោយដៃតូចស្រឡួនត្រូវជាភរិយាជាទីស្រលាញ់របស់ម្ចាស់ក្រុមហ៊ុន នាយតូចរត់វឹង ដាក់ប្រអប់បាយចុះលើតុ រត់ទៅអោបកប្ដីពីក្រោយ

លោកប្ដីសាតានរបស់អូនWhere stories live. Discover now